វិស័យសេដ្ឋកិច្ច

ទំហំបំណុលនៅលើពិភពលោកបានកើនដល់កម្រិតកំណត់ត្រាជាង ៣២៤ទ្រីលានដុល្លារ គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង


ស្របពេលស្ថានភាពសេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មនៅលើពិភពលោករងការគំរាមកំហែងពីជំងឺរាតត្បាត ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងសង្គ្រាមនៅអ៊ុយក្រែន និង សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា និងថ្មីៗថ្ងៃនេះ សង្គ្រាមនៅតំបន់អាស៊ីរវាងមហាយក្សឥណ្ឌា និង ប៉ាគីស្ថាន បានជំរុញឱ្យទំហំបំណុលនៅលើពិភពលោកមានការកើនឡើងយ៉ាងលឿនគួរឱ្យបារម្ភយ៉ាងខ្លាំង។ ជាក់ស្តែងគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ ទំហំបំណុលពិភពលោក បានកើនដល់កម្រិតកំណត់ត្រារហូតជាង ៣២៤ទ្រីលានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Malaysia។
វិស័យសេដ្ឋកិច្ច
ដោយ

យោងតាមទិន្នន័យពីក្រុមអ្នកវិនិយោគក្នុងវិស័យធនាគារ និង ហិរញ្ញវត្ថុ បានបង្ហាញថា ទំហំបំណុលពិភពលោកនៅត្រីមាសទី១ ឆ្នាំ២០២៥ មានការកើនឡើងប្រមាណ ៧,៥ ទ្រីលានដុល្លារ ដែលជំរុញឱ្យទំហំបំណុលសកលសរុបកើនឡើងខ្ពស់ឈានដល់កម្រិតកំណត់ត្រារហូតដល់ជាង៣២៤ទ្រីលានដុល្លារ គួរឱ្យព្រួយបារម្ភខ្លាំង។ បើមើលទៅលើរបាយការណ៍របស់វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ ឃើញថា កំណើនទំហំបំណុលពិភពលោកនេះ ត្រូវបានជំរុញខ្លាំងជាងគេដោយប្រទេសចិន បារាំង និង អាល្លឺម៉ង់។

វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ ខាងលើ បានអះអាងថា ដោយសារការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃប្រាក់ដុល្លារអាម៉េរិក ធៀបនឹងរូបិយប័ណ្ណរបស់បណ្តាដៃគូពាណិជ្ជកម្មសំខាន់ៗ បានរួមចំណែកធ្វើឱ្យមានការកើនឡើងតម្លៃបំណុល ដែលជាទូទៅគេគិតជាប្រាក់ដុល្លារ​។ ទំហំបំណុលសកលនៅត្រីមាសទី១ឆ្នាំនេះ មានការកើនឡើងច្រើនជាង៤ដងនៃការកើនឡើងប្រចាំត្រីមាសជាមធ្យម ដែលគេបានផ្ទៀងផ្ទាត់តាំងពីឆ្នាំ២០២២ មកម្ល៉េះ។

បើតាមទិន្នន័យរបស់វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ ដដែលនេះ លម្អិតឲ្យឃើញថា ទំហំបំណុលសរុបនៅក្នុងទីផ្សារដែលកំពុងរីកចម្រើន បានកើនឡើងជាង ៣,៥ទ្រីលានដុល្លារ នៅត្រីមាសទី១ឆ្នាំនេះ ដែលជំរុញឲ្យទំហំបំណុលរបស់ក្រុមប្រទេសទាំងនេះកើនដល់ប្រមាណ១០៦ទ្រីលានដុល្លារ។ គ្រាន់តែប្រទេសចិន តែមួយ មានកំណើនបំណុលរហូតដល់ជាង ២ទ្រីលានដុល្លារ ក្នុងនោះបំណុលរបស់រដ្ឋាភិបាល មានទំហំប្រមាណ ៩៣% នៃ GDP ហើយគេរំពឹងថា បំណុលនេះនឹងឈានដល់ ១00% នៅមុនដំណាច់ឆ្នាំនេះ។ ក្រៅពីប្រទេសចិន ប្រទេសផ្សេង​ៗ​ដូចជាប្រេស៊ីល ឥណ្ឌា និងប៉ូឡូញ ក៏ជួបនូវបញ្ហានៃការកើនឡើងទំហំបំណុលយ៉ាងខ្លាំងផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើសង្គ្រាមពាណិជ្ជកម្មពន្ធគយរវាងអាម៉េរិក និងចិន អាចធូរស្បើយទេ ក្រោយប្រទេសទាំងពីរគ្រោងជួបពិភាក្សាគ្នានៅសប្តាហ៍នេះ?

មន្ត្រីកំពូលៗរបស់សហរដ្ឋអាម៉េរិក និងចិននឹងទៅជួបគ្នានៅប្រទេសស្វីស នៅក្នុងសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាលើបញ្ហាជម្លោះពាណិជ្ជកម្មពន្ធបដិការទ្វេភាគ…

ស្របពេលបញ្ហាសន្ដិសុខពិភពលោកកាន់តែផុយស្រួយ អង្គការសហប្រជាជាតិ ប្រកាសពីការអស់លុយសម្រាប់ការចំណាយក្នុងឆ្នាំនេះ

អង្គការសហប្រជាជាតិ (UN) ជាអង្គការអន្តររដ្ឋាភិបាលដ៏ធំបំផុតមាន១៩៣ប្រទេស ជាសមាជិកដែលមានតួនាទីរក្សាសន្តិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់របស់ពិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ