ទីផ្សាររថយន្ត

ការលក់រថយន្តអគ្គិសនីទូទាំងពិភពលោកកើនជិត៣០% ខណៈនៅអាម៉េរិក បង្ហាញនិន្នាការកំណើនទាប


និន្នាការប្រើប្រាស់រថយន្តអគ្គិសនីនៅទូទាំងពិភពលោកមានការកើនឡើងគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបានបង្ហាញពីភាពជោគជ័យមួយក្នុងការឈានទៅលុបបំបាត់ការប្រើប្រាស់រថយន្តដើរដោយថាមពលប្រេងឥន្ធនៈនាពេលអនាគត។ ជាក់ស្តែងការលក់រថយន្តអគ្គិសនី និងរថយន្ត ហាយប៊្រីដ សម្រេចបានប្រមាណ៥,៦លានគ្រឿងនៅក្នុងរយៈពេល៤ខែ ឆ្នាំ២០២៥ មានកំណើនជិត៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនប្រើប្រាស់រថយន្តអគ្គិសនីភាគច្រើននៅប្រទេសចិន និងអឺរ៉ុប ខណៈនៅអាម៉េរិក មានកំណើនទាប។
ការលក់រថយន្តអគ្គិសនីទូទាំងពិភពលោកកើនជិត៣០%
ដោយ

ទិន្នន័យរបស់ក្រុមហ៊ុនស្រាវជ្រាវ EV Rho Motion បានបង្ហាញឱ្យដឹងថា ការលក់រថយន្តអគ្គិសនី និងរថយន្ត Hybrid ទូទាំងពិភពលោកមានចំនួនប្រមាណ៥,៦លានគ្រឿង នៅ៤ខែ ឆ្នាំនេះ មានការកើនឡើងជាង២៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គ្រាន់តែនៅក្នុងពេញមួយខែមេសា ការលក់រថយន្តសម្រេចបានរហូតដល់១,៥លានគ្រឿង។ កំណើននៃការលក់រថយន្តអគ្គិសនីនេះ ត្រូវបានជំរុញជាចម្បងដោយសារការកើនឡើងតម្រូវការប្រើប្រាស់រថយន្តអគ្គិសនីនៅប្រទេសចិន និងអឺរ៉ុប ខណៈតម្រូវនៅអាម៉េរិក បានបង្ហាញពីនិន្នាការកំណើនធ្លាក់ចុះ។

លោក ឆាល ឡេស្ទ័រ (Charles Lester) អ្នកគ្រប់គ្រងទិន្នន័យរបស់ក្រុមហ៊ុន Rho Motion បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ការដាក់គំនាបពន្ធរបស់អាម៉េរិក លើប្រទេសផ្សេងៗវាបានជះឥទ្ធិពលអវិជ្ជមានដល់កំណើនក្នុងឧស្សាហកម្មផលិតរថយន្តអគ្គិសនី ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តអគ្គិសនីក្នុងស្រុកនៅប្រទេសចិន និងសហភាពអឺរ៉ុប នៅតែបន្តដំណើរការល្អ និងបង្កើនចំណែកទីផ្សារកាន់តែធំ។

លោកបានបន្តទៀតថា ការលក់រថយន្តអគ្គិសនីតាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ អឺរ៉ុបជាទីផ្សាររថយន្តអគ្គិសនីដ៏ធំមួយ ដោយសារពលរដ្ឋអឺរ៉ុបភាគច្រើនដាក់គោលដៅកាត់បន្ថយការបំភាយឧស្ម័នការបូនិចតិចឱ្យបានតិចបំផុត សម្រាប់សកម្មភាពប្រចាំរបស់ពួកគេ។

ចាប់ពីខែមករា ដល់ខែមេសា ការលក់រថយន្តអគ្គិសនីនៅចិន មានការកើនឡើង៣៥% អឺរ៉ុបមានកើនឡើង ២៥% ចំណែកសហរដ្ឋអាម៉េរិកកើនឡើងតែ៥% ប៉ុណ្ណោះ ខណៈនៅផ្នែកផ្សេងៗនៃពិភពលោកកើនឡើង ៣៧%៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ការផ្សងប្រផ្នូលច្រត់ព្រះនង្គ័លបង្ហាញថា ស្រូវ ពោត សណ្តែក នឹងទទួលបានទិន្នផលខ្ពស់នៅឆ្នាំនេះ តើកសិករគួរដាំដំណាំតាមការផ្សងប្រផ្នូលនេះឬយ៉ាងណា?

ការផ្សងប្រផ្នូលច្រត់ព្រះនង្គ័លបានបង្ហាញថា គោឧសភរាជបានបរិភោគស្រូវ៩៥% ពោត៩៥% និងសណ្ដែក៨០% ក្នុងចំណោមអាហារទាំង៧មុខ រួមទាំងល្ង ស្មៅ ទឹក និងស្…

អ្នករកស៊ីនៅចិន នៅតែរក្សាការប្រុងប្រយ័ត្នខ្ពស់ ទោះអាម៉េរិកបានបញ្ចុះពន្ធលើទំនិញចិន

ពាណិជ្ជករ និងអាជីវករនៅក្នុងប្រទេសចិន នៅតែរក្សាការប្រុងប្រយ័ត្នខ្ពស់ ទោះបីសហរដ្ឋអាម៉េរិក និងចិន បានឯកភាពគ្នាបញ្ចុះពន្ធបដិការ១១៥% លើទំនិញន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ