រាជ​រដ្ឋាភិបាលកាត់បន្ថយចំណាយ

រាជ​រដ្ឋាភិបាលកាត់បន្ថយចំណាយជាង ៩០០លានដុល្លារ ដើម្បីបង្វែរថវិកាបម្រុងសម្រាប់វិបត្តិកូវីដ១៩


សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃនេះ (ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០) ថា រដ្ឋាភិបាលបានសម្រេចកាត់បន្ថយចំណាយរបស់ក្រសួងស្ថាប័នរដ្ឋចំនួន ៩១៨លានដុល្លារអាមេរិក ដើម្បីបង្វែរថវិកាទាំងនេះ មកបម្រុងទុកសម្រាប់ការដោះស្រាយផលប៉ះពាលពីការឆ្លងរាលដាលនៃវីរុសកូវីដ១៩។
រដ្ឋាភិបាលកាត់បន្ថយចំណាយជាង ៩០០លានដុល្លារ ដើម្បីបង្វែរថវិកាបម្រុងសម្រាប់វិបត្តិកូវីដ១៩(រូបភាព ផេកសម្តេចហ៊ុនសែន)

 

សម្ដេច​បាន​មានប្រសាសន៍​ការរឹតត្បិត​កាត់បន្ថយ​ចំណាយ​នេះ គឺ​អនុវត្ត​ចំពោះ​គ្រប់ក្រសួង​ស្ថាប័នរដ្ឋ​ និងរួមទាំង​មូលនិធិ​ឃុំ​សង្កាត់ ក៏ប៉ះពាល់ដែរ។ ប៉ុន្តែ ចំពោះ​គម្រោង​សាងសង់​ផ្លូវថ្នល់​ស្ពាន ដែលបាន​និងកំពុង​ដំណើរការការដ្ឋាន​សាងសង់ គឺ​នៅ​ប្រព្រឹត្តទៅ​តាម​ធម្មតា។

បន្ថែម​លើនេះ សម្ដេចតេជោ​ក៏បាន​ស្នើ​ឲ្យ​មន្ត្រី​ក្រសួងស្ថាប័នរដ្ឋ​កាត់បន្ថយ​បេសកកម្ម​ចុះ​ទៅ​តាម​មូលដ្ឋាន ដោយត្រូវ​​បន្ថយ​ការធ្វើដំណើរនិងការចំណាយ​បេសកកម្ម។

គួរបញ្ជាក់ថា នៅមុននេះ ប្រមុខ​រដ្ឋាភិបាល​បានប្រកាស​បម្រុង​ថវិកា​ជាតិ​ដល់ទៅ ២ពាន់លានដុល្លារ​អាមេរិក សម្រាប់​ដោះស្រាយ​ផល​ប៉ះពាល់​មក​លើ​សេដ្ឋកិច្ច​ប្រទេស​ ពី​ការឆ្លងរាតត្បាត​នៃ​វីរុស​កូវីដ១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន សែន ប្រកាសផ្អាកពិធីបុណ្យចូលឆ្នាំខ្មែរ និងតម្រូវឲ្យវិស័យរដ្ឋ និងឯកជន​បន្ដ​ធ្វើការងារធម្មតា

ព័ត៌មាន
សម្តេច ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ០៧ ខែ មេសា ឆ្នាំ២០២០នេះបានប្រកាសថា ផ្អាកការប្រារព្ធធ្វើពិធីបណ្យចូលឆ្នាំប្រពៃណីខ្មែរ ដោយតម្រូ…

សម្តេច ហ៊ុន សែន៖ កម្មករកម្មការិនី ដែលត្រូវបានព្យួរការងារ នឹងទទួលបាន ៧០ដុល្លារក្នុងមួយខែពីរដ្ឋ និងថៅកែរោងចក្រ​

ព័ត៌មាន
សម្តេច តេជោ ហ៊ុន សែន បានបញ្ជាក់នៅព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២០នេះថា រដ្ឋ និងថៅកែរោងចក្រកាត់ដេរ នឹងផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៧០ ដុល្លារ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ