#ទីផ្សាររថយន្ត

Articles by Tag ទីផ្សាររថយន្ត

កម្ពុជា ស្នើឱ្យក្រុមហ៊ុនយក្សជប៉ុន តូយ៉ូតា វិនិយោគលើការបង្កើតរោងចក្រផលិតគ្រឿងបង្គុំ និងបច្ចេកវិទ្យា ដើម្បីវាយលុកទីផ្សារសកល

ដោយ​ ​ ខេមបូណូមីស
រាជរដ្ឋាភិបាលកម្ពុជាបាន ​​កំពុងបង្ហាញមហិច្ឆតាក្នុងការរុញច្រានឧស្សាហកម្មយានយន្តឱ្យហក់ចូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល ដោយបានស្នើឱ្យក្រុមហ៊ុនយក្សរបស់ជប៉ុន Toyota ពិនិត្យលទ្ធភាពបោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំ និងបច្ចេកវិទ្យាទំនើបៗនៅកម្ពុជា។ ការស្នើនេះធ្វើឡើងស្របពេលដែលក្រុមហ៊ុន តូយ៉ូតា បានសម្ពោធបើកដំណើរការផ្គុំ និងដំឡើងរថយន្តម៉ូដែលថ្មីសន្លាងមួយ ដោយស្នាដៃវិស្វករកូនខ្មែរផ្ទាល់កាលពីថ្ងៃទី២ ខែកក្កដា ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរយៈពេលវែងរបស់ក្រុមហ៊ុនមកលើស្ថិរភាពនយោបាយ និងបរិយាកាសវិនិយោគនៅកម្ពុ