មាសនៅវៀតណាម

មាស នៅតែជាច្រកវិនិយោគដ៏សំខាន់នៅវៀតណាមរហូតដល់ចុងឆ្នាំ


ថ្វីបើតម្រូវការមាសនៅប្រទេសវៀតណាមបានថយចុះ ១២% ពីប្រមាណ ២០ តោន ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ មកត្រឹមតែជាង ១៧ តោន ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ ក៏ដោយ ប៉ុន្ដែ បើតាមសារព័ត៌មាន Vietnam News បានរាយការណ៍ដោយផ្អែកតាមស្ថាប័នជំនាញបានឲ្យដឹងថា មាសនៅតែជាច្រកវិនិយោគដ៏មានសក្តានុពលនៅវៀតណាមរហូតដល់ដំណាច់ឆ្នាំ២០២៣នេះ។
មាស នៅតែជាច្រកវិនិយោគដ៏សំខាន់នៅវៀតណាមរហូតដល់ចុងឆ្នាំ
ដោយ

មាសនៅតែជាច្រកវិនិយោគដ៏មានសក្ដានុពលរហូតដល់ដំណាច់ឆ្នាំនេះ ទោះបីជាសេដ្ឋកិច្ចពិភពលោកជាទូទៅ និងជាពិសេសសេដ្ឋកិច្ចវៀតណាម នៅតែមានកត្តាហានិភ័យ ចំពោះមុខឱនភាព និងអតិផរណា ដែលធ្វើឱ្យពិបាកព្យាករតម្លៃរបស់វាក៏ដោយចុះ។

លោក សាវកៃ ហ្វេន ( Shaokai Fan) ដែលជាប្រធានក្រុមការងារប្រចាំអាស៊ីប៉ាស៊ីហ្វិក និងជាប្រធានទទួលបន្ទុកធនាគារកណ្តាលនៃក្រុមប្រឹក្សាមាសពិភពលោក បានអះអាងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីពេលថ្មីៗថា របាយការណ៍ស្ដីពីនិន្នាការតម្រូវការមាសចុងក្រោយបង្អស់បានបង្ហាញថា នៅប្រទេសវៀតណាម តម្រូវការមាសបានថយចុះ ១២ ភាគរយពី ១៩,៦ តោនក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ មកត្រឹមតែ ១៧,២ តោន ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣។

ដូចគ្នានេះដែរ តម្រូវការដុំមាស និងកាក់មាស ក៏បានធ្លាក់ចុះ ១០ ភាគរយដែរ ពោលគឺពី ១៤តោន ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ មកត្រឹម ១២,៦ តោន ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣។ ទន្ទឹមនឹងនោះ តម្រូវការគ្រឿងអលង្ការបានធ្លាក់ចុះ ១៨% និយាយឱ្យចំគឺថយពី ៥,៦ តោននៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ មកនៅ ៤,៦ តោន ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣។

លោក សាវខៃ ហ្វេន បាននិយាយថា ការកើនឡើងតម្លៃមាសបានប៉ះពាល់ដល់តម្រូវការទិញគ្រឿងអលង្ការ និងដុំមាសនៅក្នុងទីផ្សារវៀតណាម ហើយលើសពីនេះទៀត ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ និងការព្រួយបារម្ភអំពីអតិផរណា ក៏បានធ្វើឱ្យតម្រូវការទិញមាសធ្លាក់ចុះដែរ។

អ្នកជំនាញរូបនេះអះអាងទៀតថា នៅពេលវិនិយោគលើមាស អ្នកវិនិយោគមិនគួរសម្រេចចិត្តដោយផ្អែកលើតែតម្លៃមាសនោះទេ ប៉ុន្តែត្រូវពិចារណាលើកត្តាផ្សេងៗជាច្រើនទៀត ដូចជាសមាមាត្រនៃបែងចែកធនធានវិនិយោគ និងផលប័ត្រវិនិយោគ ហើយអ្នកវិនិយោគប្រាកដជាមិនគួរវិនិយោគលើទំនិញតែមួយប្រភេទនោះទេ៕

ដោយ: សរ សុជាតិ




អត្ថបទបន្ទាប់


តើគោលនយោបាយឧស្សាហកម្មរបស់កម្ពុជាដ៏មានសារៈសំខាន់សម្រាប់សេដ្ឋកិច្ច ផ្ដោតលើកត្តាអ្វីខ្លះ?

ព័ត៌មាន
គោលនយោបាយអភិវឌ្ឍឧស្សាហកម្មកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ ជាពិសេសក្នុងគោលបំណងដើម្បីជំរុញការទាក់ទាញវិនិយោគិនបរទេសឲ្យ…

ផ្លូវក្រវាត់ក្រុងទី៣ តម្លៃ៣០០លានដុល្លារ គ្រោងសម្ពោធដាក់ឲ្យប្រើនៅអំឡុងខែក្រោយ

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា មកទល់ពេលនេះការសា្ថបនាផ្លូវក្រវាត់ក្រុងទី៣ តម្លៃ៣០០លានដុល្លារ បានបញ្ចប់ស្ទើរទាំងស្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ