តម្លៃមាស

តម្លៃមាសហក់ឡើងជាង១០០ដុល្លារក្នុង១តម្លឹងនៅពីរសប្តាហ៍ចុងក្រោយនេះ តើដោយសារកត្តាអ្វី?


តម្លៃមាសនៅ២សប្ដាហ៍ដើមខែកក្កដាឆ្នាំ២០២៤នេះ បានហក់ឡើងខ្ពស់មកវិញដល់ជាង២ពាន់៩រយដុល្លារក្នុង១តម្លឹង ដោយបានកើនឡើងប្រមាណជាង១០០ដុល្លារ ក្នុង១តម្លឹង បើធៀបនឹងតម្លៃនៅចុងខែមិថុនាកន្លងទៅនេះ។ ការកើតឡើងតម្លៃមាសនេះ ត្រូវបានអ្នកជំនាញវាយតម្លៃថា អាចបណ្តាលមកពីការវិវត្តនៃស្ថានការណ៍ពិភពលោកនានា ពិសេសការធ្លាក់ថ្លៃនៃប្រាក់ដុល្លារអាមេរិកតែម្តង។
តម្លៃមាស
ដោយ

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរីធី បានគូសបញ្ជាក់ថា តម្លៃមាសនៅ២សប្ដាហ៍កន្លងមកនេះបានហក់ឡើងខ្ពស់មកវិញ បើធៀបនឹងតម្លៃនៅក្នុងខែមិថុនាកន្លងទៅ។ ជាក់ស្តែង បច្ចុប្បន្នតម្លៃមាសក្នុង១តម្លឹងមានតម្លៃជាង២ពាន់៩រយ៥០ដុល្លារ ខណៈកាលពីអំឡុងខែមិថុនា មាសមានតម្លៃត្រឹមតែ២ពាន់៨រយដុល្លារក្នុង១តម្លឹងប៉ុណ្ណោះ។ បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ កត្តាដែលជំរុញឱ្យតម្លៃមាសកើនឡើងនេះ គឺដោយសារវិនិយោគិនធំៗ បានដកលុយមួយចំនួនទៅវិនិយោគលើតម្លៃហាងឆេងមាស និងភាគហ៊ុនវិញ។

ម្យ៉ាងទៀត គឺពាក់ព័ន្ធនឹងព័ត៌មាននៃទិន្នន័យនៃកំណើនអ្នកអត់ការងារធ្វើនៅសហរដ្ឋអាម៉េរិក និងប្រាក់ចំណូលពីការងារមិនមានការកើនឡើង ដែលជាហេតុធ្វើឱ្យកំណើនសេដ្ឋកិច្ចមានការធ្លាក់ចុះ ហើយក៏បានទាញឱ្យតម្លៃប្រាក់ដុល្លារចាប់ផ្ដើមធ្លាក់ចុះផងដែរ ដែលជំរុញឱ្យតម្លៃមាសមានការកើនឡើងមកវិញ។

បើតាម លោក ឡុង សំណាង កត្តាមួយចំនួនទៀតដែលជំរុញឱ្យតម្លៃមាសមានការកើនឡើងដែរនោះ គឺដោយសារបញ្ហាសេដ្ឋកិច្ចសកល តួយ៉ាងប្រទេសមួយចំនួនកំពុងរវល់ជាមួយនឹងការបោះឆ្នោត ជាពិសេសការឃោសនាបោះឆ្នោតនៅសហរដ្ឋអាមេរិក ដែលមានហេតុការមួយចំនួនបានកើនមានលើអតីតប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ កាលពីពេលថ្មីៗនេះ បានរាំងស្ទះដល់កំណើនសេដ្ឋកិច្ចទាំងមូល និងបានធ្វើឱ្យប្រាក់ដុល្លារអាមេរិកធ្លាក់ចុះ។ មួយវិញទៀត បញ្ហាភាពតានតឹងនៃភូមិសាស្ត្រនយោបាយនៃប្រទេសមហាអំណាចមួយចំនួន ក៏បានជំរុញឱ្យសេដ្ឋកិច្ចសកលគាំងស្ទះ មិនអាចងើបប្រសើរបានលឿនផងដែរ៕

None



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីថៃបញ្ជាឲ្យសមត្ថកិច្ចស៊ើបអង្កេតឲ្យច្បាស់ ពាក់ព័ន្ធករណីជនជាតិវៀតណាម៦នាក់ ស្លាប់ ដោយសារការបំពុលក្នុងសណ្ឋាគារ

បន្ទាប់ពីមានហេតុការណ៍ស្លាប់ជនជាតិវៀតណាមចំនួន ៦នាក់ ដោយសារការបំពុលនៅក្នុងសណ្ឋាគារប្រណីតមួយនៅកណ្ដាលទីក្រុងបាងកក កាលពីថ្ងៃទី ១៦ ខែ កក្កដ…

តើកម្ចីទិញផ្ទះឈានដល់៥៣% នៃទំហំជាង១៥ពាន់លានដុល្លារ ជាទំហំគួរឱ្យព្រួយបារម្ភ ឬយ៉ាងណា?

បើតាមរបាយការណ៍របស់ការិយាល័យឥណទានកម្ពុជា (CBC) គិតត្រឹមត្រីមាសទី១ឆ្នាំ២០២៤ ការប្រើប្រាស់កម្ចីលក្ខណៈបុគ្គលមានទំហំសរុបជាង១៥ពាន់លានដុល្លារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ