ពលរដ្ឋ ៨០ % នៅជប៉ុនប្រឆាំងផែនការដំឡើងពន្ធ

ការស្ទង់មតិបង្ហាញថា ពលរដ្ឋ ៨០ % នៅជប៉ុនប្រឆាំងផែនការដំឡើងពន្ធ ដើម្បីរ៉ាប់រងការចំណាយលើវិស័យការពារជាតិ


លទ្ធផលនៃការស្ទង់មតិមួយរបស់ សារព័ត៌ មាន ក្យូដូ ញូស៍ (Kyodo News) បានបង្ហាញកាលពីថ្ងៃសៅរ៍ ថា អ្នកចូល រួម សរុប ចំនួន ៨០ % បាន និយាយ ថា ពួកគេ ប្រឆាំងនឹងការដំឡើងពន្ធដែលអាចធ្វើឡើងដើម្បីផ្តល់ហិរញ្ញប្បទានដល់ផែនការពង្រឹងកិច្ចការពារជាតិដ៏ធំធេង របស់ប្រទេសជប៉ុន ទោះជា ពល រដ្ឋ ភាគច្រើន លើសលប់ បង្ហាញការព្រួយបារម្ភ អំពីលទ្ធភាពដែលប្រទេសចិនអាចនឹងចាត់វិធានការយោធាប្រឆាំង កោះតៃវ៉ាន់ ក៏ដោយ។
ការស្ទង់មតិបង្ហាញថា ពលរដ្ឋ ៨០ % នៅជប៉ុនប្រឆាំងផែនការដំឡើងពន្ធ ដើម្បីរ៉ាប់រងការចំណាយលើវិស័យការពារជាតិ

ការស្ទង់មតិ តាម រយៈ ការ ផ្ញើ សារ តាម អ៊ីមែល ពីខែមីនាដល់ខែមេសា បាន បង្ហាញ ថា ខណៈដែលសាធារណជនជប៉ុនមើលឃើញពីតម្រូវការក្នុងការបង្កើនសមត្ថភាពការពារជាតិ ក្នុង កម្រិតមួយកាន់តែខ្ពស់ ដោយសារតែបរិយាកាសសន្តិសុខកាន់តែយ៉ាប់យ៉ឺន នោះ ជប៉ុន មាន ការស្ទាក់ ស្ទើរក្នុងការបង្កើនការចំណាយលើវិស័យការពារជាតិដ៏សន្ធឹកសន្ធាប់ ឬ ក៏ ផ្តល់ ហិរញ្ញ ប្បទានដល់ផែនការនោះ តាម រយៈ ការ ដំឡើង ពន្ធ ។

ការស្ទង់មតិដែលផ្តោតលើបញ្ហាសន្តិសុខជាតិបានកំណត់គោលដៅបុរសនិងស្ត្រីចំនួន ៣ ពាន់នាក់ នៅក្នុងប្រទេសជប៉ុន ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ក្នុងនោះអ្នកចូលរួមឆ្លើយ ១៩៥៩ នាក់ ត្រូវបានចាត់ទុកថាមានសុពលភាព។

នៅក្នុងការស្ទង់មតិ នេះ គឺ មានតែ ចំនួន ១៩ % ប៉ុណ្ណោះដែល បង្ហាញពីការគាំទ្រចំពោះការ អំពាវនាវរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា សុំ ឱ្យ ផ្តល់ហិរញ្ញប្បទានមួយ ផ្នែក នៃការចំណាយ លើវិស័យការពារជាតិ តាម រយៈ ការ បង់ ពន្ធ ។ កន្លងទៅ រដ្ឋាភិបាល ជប៉ុន បាន សម្រេចកាល ពី ខែធ្នូ បង្កើនការ ចំណាយ លើវិស័យការពារជាតិ ឱ្យ បាន ជាង ៥០ % គឺ ឡើង ដល់ ៣១៩ ប៊ីលានដុល្លារ ក្នុងរយៈពេល ប្រាំ ឆ្នាំ ទៅមុខ ចាប់ពីឆ្នាំ សារពើពន្ធ ២០២៣ តទៅ ។

ជាការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងគោលនយោបាយសន្តិសុខសម្រាប់ប្រទេសជប៉ុន ដែល ប្រកាន់ ភ្ជាប់តាម រដ្ឋធម្មនុញ្ញសន្តិភាពនិយម ក្រោយពីសង្គ្រាម រដ្ឋាភិបាល ជប៉ុន បានកំណត់គោលដៅបង្កើន ថវិកាការពារជាតិប្រចាំឆ្នាំនិងការចំណាយពាក់ព័ន្ធផ្សេង ទៀត ឱ្យ បាន ២% នៃផលិតផលក្នុងស្រុកសរុប ត្រឹម ឆ្នាំ សារពើពន្ធ ២០២៧ ។

យោងតាមលទ្ធផលនៃការស្ទង់មតិ មាន ជិត ៦០ % នៃអ្នកចូលរួមឆ្លើយសំណួរ បាននិយាយថា ផែនការកសាងវិស័យ ការពារជាតិរយៈពេល ៥ ឆ្នាំ គឺ «មិន សមរម្យ» នោះ ទេ ខណៈដែល ៨៨ % ទៀត បាននិយាយថា ការពន្យល់បកស្រាយ របស់ លោក គីស៊ីដា ទាក់ ទង នឹងការពង្រឹងវិស័យ ការពារជាតិរបស់ជប៉ុន នេះ គឺ « មិន គ្រប់គ្រាន់ ទេ » ។

ពាក់ ព័ន្ធ នឹង លទ្ធភាពដែល ប្រទេស ចិន អាច ចាត់វិធានការយោធាក្នុង បំណង បង្រួបបង្រួម ជាមួយតៃវ៉ាន់ នោះ អ្នកឆ្លើយតប ក្នុង ការ ស្ទង់ មតិ ចំនួន ៥៣% បាននិយាយថា ពួកគេមាន «ការព្រួយបារម្ភយ៉ាងខ្លាំង » ហើយចំនួន ៣៦% បាននិយាយថា ពួកគេ ក៏ មាន ការ ព្រួយ បារម្ភ ខ្លះៗ ដែរ ។

នៅពេលសួរថា តើ ជប៉ុន គួរ តែ ឆ្លើយតប យ៉ាង ណា ប្រសិន បើ មាន ការ វាយ ប្រហារ ទៅ លើ តៃវ៉ាន់ មែន នោះ មានអ្នកចូលរួមក្នុងការស្ទង់មតិចំនួន ៥៦% ដែល ជាក្រុម ធំជាងគេ បំផុត ចង់ឱ្យ ជប៉ុនធ្វើកិច្ចខិតខំផ្នែក ការទូតនិងចាត់វិធានការមិនមែនយោធា ដូចជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាដើម។

ចំណែក ក្រុមធំបំផុត ទី២ដែល មាន ចំនួន ៣៣% នោះ បាន និយាយថា ជប៉ុនក្នុងនាមជាសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់របស់សហរដ្ឋអាមេរិក គួរតែផ្តល់ការគាំទ្រ ផ្នែកភស្តុភារ ដល់សហរដ្ឋអាមេរិក ដែល អាច បោះ ជំហាន ចូល ជួយ ការ ពារ កោះ តៃវ៉ាន់ ប្រឆាំង នឹងការឈ្លានពានរបស់ប្រទេស ចិន។

ក្នុងចំណោមអ្នកឆ្លើយសំណួរ មាន ៦១ ភាគរយ ដែលបាននិយាយថា ពួកគេគាំទ្រការសម្រេចចិត្តរបស់ប្រទេសជប៉ុនក្នុងការទទួលបាននូវអ្វីដែលហៅថាជាសមត្ថភាពវាយបកដែលអាចវាយប្រហារគោលដៅនៅក្នុងទឹកដីរបស់សត្រូវ។ ប៉ុន្តែ ៣៦ ភាគរយបានប្រឆាំងនឹងការទទួលបានបច្ចេកវិទ្យានេះ។

ភាគច្រើនដែលយល់ព្រមឱ្យជប៉ុនបង្កើតសមត្ថភាពថ្មីនេះ ទំនងជាតំណាងឱ្យអ្នកដែលទទួលស្គាល់ថាបរិយាកាសសន្តិសុខគឺកាន់តែធ្ងន់ធ្ងរ ចំពេលមានកំណើនឥទ្ធិពលយោធាចិន ការអភិវឌ្ឍន៍មីស៊ីលនិងនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន។

ជិត ៦០ ភាគរយនៃអ្នកឆ្លើយសំណួរ បាននិយាយថា ការណ៍ដែលជប៉ុនមានសមត្ថភាពវាយបកនឹងរួមចំណែកដល់ការប្រណាំងប្រជែងសព្វាវុធជាមួយប្រទេសជិតខាង ហើយ ៥៣ ភាគរយបាននិយាយថា ការទទួលបានសមត្ថភាពវាយបកនឹងធ្វើឱ្យគោលនយោបាយដែលមានទិសដៅត្រឹមតែការពារខ្លួនរបស់ជប៉ុនលែងមានខ្លឹមសារ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីការបរទេសចិនថា ចិននិងប្រទេសប៉ាគីស្ថានប្តេជ្ញាកសាងសហគមន៍កាន់តែជិតស្និទ្ធដែលមានអនាគតរួមគ្នា

ព័ត៌មាន
លោក ឈីន កាង (Qin Gang) ជាទីប្រឹក្សារដ្ឋ និងរដ្ឋមន្ត្រីការបរទេសចិន បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសចិននិងប្រទេសប៉ាគីស្ថានដែលជាដៃគូសហប្រតិប…

សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅឥណ្ឌូនេស៊ីនៅសប្តាហ៍នេះ

ព័ត៌មាន
តបតាមការអញ្ជើញរបស់ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធានប្តូរវេនឆ្នាំ២០២៣ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ