តម្លៃមាស

តម្លៃមាសបានធ្លាក់ចុះយ៉ាងគំហុក ក្រោយអ្នកវិនិយោគសម្រុកលក់មាសចេញ


នៅថ្ងៃចន្ទ ដើមសប្តាហ៍នេះតម្លៃមាសបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង៣សប្តាហ៍កន្លងមកនេះ ចំពេលមានការសម្រុកលក់មាសចេញកាន់តែច្រើននៅតាមទីផ្សារ។ ការធ្លាក់ចុះតម្លៃមាសបានកើនឡើងក្រោយក្រុមអ្នកវិនិយោគនាំគ្នាសម្រុកលក់មាសចេញជាមួយប្រាក់ចំណេញតិចតួច ដោយសារពួកគេភ័យខ្លាចមានវិបត្តិសេដ្ឋកិច្ចសកលបណ្ដាលមកពីសង្រ្គាមពាណិជ្ជកម្មពិភពលោក ដែលកំពុងឡើងកម្តៅ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Edge។
តម្លៃមាស
ដោយ

តម្លៃមាសបានធ្លាក់ចុះ០,៣%មកនៅត្រឹមតម្លៃ៣,០២៧ដុល្លារក្នុងមួយអោននៅក្នុងការជួញដូរនៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ បន្ទាប់ពីបានធ្លាក់ចុះជាង១%នៅក្នុងការជួញដូរកាលពីលើកមុនដែលជាការធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីថ្ងៃទី១៣ ខែមីនា មក។ សន្ទស្សន៍តម្លៃមាសនាពេលអនាគតនៅសហរដ្ឋអាម៉េរិកបានកើនឡើង០,៤% ដោយឡើងដល់តម្លៃ៣,០៤៧ដុល្លារក្នុងមួយអោន។

តម្លៃមាសបានធ្លាក់ចុះជាង៣%កាលពីថ្ងៃសុក្រ បន្ទាប់ពីការប្រកាសដាក់ចេញវិធានការយកពន្ធច្រើនជាងការរំពឹងទុករបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដែលបានបង្កភាពភ្ញាក់ផ្អើលពាសពេញទីផ្សារពិភពលោក។

ការធ្លាក់ចុះតម្លៃមាស ដែលជាវត្ថុជួញដូរមានតម្លៃមានសុវត្ថិភាពបំផុតក្នុងស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់នេះ ត្រូវបានក្រុមឈ្មួញប៉ាន់ស្មានថា គឺដោយសារក្រុមវិនិយោគិនសម្រុកលក់មាសចេញ ដើម្បីយកចំណេញ និងទប់ទល់នឹងការខាតបង់ ឬក៏ទូទាត់ដោះដូរជាមួយនឹងទ្រព្យសម្បត្តិផ្សេងទៀត៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


អារ៉ាប៊ីសាអូឌីតនឹងបញ្ចុះតម្លៃប្រេងសម្រាប់តំបន់អាស៊ីឲ្យដល់កម្រិតទាបបំផុតនៅខែឧសភា ខាងមុខ

តម្លៃប្រេងឥន្ធនៈនៅអាស៊ីអាចនឹងធ្លាក់ចុះនៅខែឧសភា ខាងមុខនេះ ដោយសារអារ៉ាប៊ីសាអូឌីតដែលជាអ្នកផលិតប្រេងដ៏ធំនៅលើពិភពលោកគ្រោងទម្លាក់តម្លៃប្រេងឆ…

តម្លៃមាសបានធ្លាក់ចុះយ៉ាងគំហុក ក្រោយអ្នកវិនិយោគសម្រុកលក់មាសចេញ

នៅថ្ងៃចន្ទ ដើមសប្តាហ៍នេះតម្លៃមាសបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង៣សប្តាហ៍កន្លងមកនេះ ចំពេលមានការសម្រុកលក់មាសចេញកាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ