តម្លៃដឹកជញ្ជូន

IMF ព្យាករថា អតិផរណាកើនឡើងដល់ចុងឆ្នាំ២០២២ ខណៈតម្លៃដឹកជញ្ជូនកើនកាន់តែខ្ពស់


អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយនៅក្នុងរបាយការណ៍ថ្មីចុងក្រោយមួយរបស់ខ្លួនថា តម្លៃដឹកជញ្ជូនខ្ពស់ជាងមុនកំពុងជំរុញឱ្យអតិផរណាដែលកំពុងកើនឡើងនោះ នឹងបន្ដរហូតដល់ដំណាច់ឆ្នាំ ២០២២ ខណៈពេលដែលវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនអាចនឹងធ្វើឱ្យស្ថានការណ៍កាន់តែដុនដាបខ្លាំងឡើងថែមទៀត។ នេះបើតាមការចុះផ្សាយដោយគេហទំព័រ CGTN។
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF

ការ​កើនឡើង​នៃ​អតិផរណា គឺ​វា​បានរ​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​កើនឡើង​នៃ​តម្លៃ​ប្រេងឥន្ធនៈ ជំរុញ​ឲ្យ​វិស័យ​ដឹក​ជ​ញ្ចួ​ន​ឡើងថ្លៃ តម្លៃ​ស្បៀងអាហារ​ក៏​មានការ​ប្រែប្រួល ដែល​ជា​ចំណែក​ធំ​នៃ​តម្រូវការ​របស់​អ្នក​ប្រើប្រាស់​។

ការ​ដឹក​ជញ្ជូន​ទំនិញ​កំពុង​ត្រូវ​បាន​ពន្យារពេល ដោយសារ​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​មានការ​ច្របូកច្របល់ ខណៈ​ដែល​កំពង់​ផែ​នៅ​ជុំវិញ​ពិភពលោក​កំពុង​ជួប​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម ដែល​បណ្តាល​មក​ពី​វិធានការ​ទប់ស្កាត់​ជំងឺ​រាតត្បាត​កូ​វីដ១៩​។

អ្នកវិភាគ​សេដ្ឋកិច្ច​របស់​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ បាន​និយាយ​នៅ​ក្នុង​របាយការណ៍​ថា ខណៈ​ពេល​ដែល​មានការ​កើនឡើង​នៃ​អតិផរណា គឺ​វា​បានរ​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​កើនឡើង​នៃ​តម្លៃ​ប្រេងឥន្ធនៈ ជំរុញ​ឲ្យ​វិស័យ​ដឹក​ជ​ញ្ចួ​ន​ឡើងថ្លៃ តម្លៃ​ស្បៀងអាហារ​ក៏​មានការ​ប្រែប្រួល ដែល​ជា​ចំណែក​ធំ​នៃ​តម្រូវការ​របស់​អ្នក​ប្រើប្រាស់​។ អ្នកវិភាគ​បាន​បន្ថែម​ថា កា​រក្សា​អតិផរណា​ឱ្យ​នៅ​ជាប់​បាន​ល្អ គឺជា​គន្លឹះ​ក្នុង​ការ​ទប់ស្កាត់​ឥទ្ធិពល​នៃ​ការ​កើនឡើង​ថ្លៃ​ដឹក​ជញ្ជូន​លើ​តម្លៃ​ទំនិញប្រើប្រាស់​។ 

បច្ចុប្បន្ន មានការ​ធ្វើ​ពាណិជ្ជកម្ម​ទំនិញ​អន្តរជាតិ​ប្រហែល​៨០% ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​ផ្លូវ​សមុទ្រ​។ ការ​ចំណាយ​លើ​ការ​ដឹក​ជញ្ជូន​តាម​កប៉ាល់​សម្រាប់​កុងតឺន័រ​ទំហំ​៤០​ហ្វី​ត មាន​តម្លៃ​ខ្ពស់​បំផុត​ដល់​ទៅ ជាង​១​ម៉ឺន​១​ពាន់​ដុល្លារ គិត​ក្នុង​ខែកញ្ញា មុន​នឹង​បាន​ធ្លាក់​ចុះ​មក​នៅ​តម្លៃ​បច្ចុប្បន្ន​ត្រឹម​ជាង​៩​ពាន់​ដុល​ល្លា​រអា​មេ​រិ​ក​។ ទោះ​យ៉ាងណា តម្លៃ​នេះ គឺ​នៅ​តែ​ថ្លៃ​ខ្ពស់​រហូត​ដល់​ទៅ​ជិត​៨​ដង បើ​ធៀប​នឹង​តម្លៃ​កាលពី​មិន​ទាន់​មាន​ផ្ទុះ​កូ​វី​ដ​១៩​រាតត្បាត​ជាស​កល ដោយ​កាលនោះ​តម្លៃ​ដឹក​ញ្ជូ​ន​តាម​កប៉ាល់​សម្រាប់​កុងតឺន័រ​ទំហំ ៤០​ហ្វី​ត មាន​តម្លៃ​តែ​ប្រមាណ ១​ពាន់​៣​រយ​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​។

បើ​តាម​ការ​ព្យាករ​ពី IMF តម្លៃ​ដឹក​ជញ្ជូន​តាម​កប៉ាល់​ឆ្លងកាត់​មហាសមុទ្រ​នឹង​ត្រូវ​ជួប​បញ្ហា​កើនឡើង​អតិផរណា​ប្រហែល ១,៥​ពិន្ទុ​ភាគរយ នៅ​ក្នុង​ឆ្នាំ​២០២២​នេះ​។

គួរ​ជម្រាប​ថា អតិផរណា​នៅ​ក្នុង​តំបន់​ចាយ​លុយ​អឺរ៉ូប​កំពុង​កើនឡើង​ដល់​ទៅ ៥,៨% លើស​ពី​គោលដៅ ២% ដែល​បាន​កំណត់​ដោយ​ធនាគារកណ្តាល​អឺរ៉ុប​។ យ៉ាងណាមិញ ក្រុម​អ្នក​បង្កើត​គោលនយោបាយ​របស់​ធនាគារកណ្តាល​អា​មេ​រិ​កបាន​សន្យា​កាលពី​ស​ប្តា​ហ៍​មុន​ថា ក៏​នឹង​ចាត់វិធានការ​យ៉ាង​ខ្លាំងក្លា​បន្ថែម​ទៀត ដើម្បី​កាត់​បន្ថយ​អតិផរណា​ដែល​មានបាន​កើនឡើង​ខ្ពស់​ដល់​ទៅ ៣ ដង​នៃ​គោលដៅ ២%​របស់​ខ្លួន​ផង​ដែរ​៕

អត្ថបទ វ៉ា​ន់ ស្រី​រ័​ត្ន 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងសាធារណការជំរុញឲ្យក្រុមហ៊ុនពន្លឿនការសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពត ក្រោយមានការយឺតយ៉ាវ

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ជំរុញឲ្យក្រុមហ៊ុនម៉ៅការសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពត បង្កើនល្បឿនសាងសង់របស់ខ្លួនបន្ថែម បន្ទាប់ព…

អ៊ុយក្រែនចង់បានបទឈប់បាញ់ជាមួយរុស្ស៊ី ប៉ុន្ដែអាមេរិកថា រុស្ស៊ីមិនងាយបញ្ចប់សង្គ្រាមឡើយ

ព័ត៌មាន
ភាគីអ៊ុយក្រែនសង្ឃឹមថា កិច្ចចរចាសន្តិភាពទល់មុខគ្នាជុំទី៤ ជាមួយរុស្ស៊ី ដែលត្រូវផ្តើមធ្វើឡើងក្នុងថ្ងៃអង្គារសប្តាហ៍នេះ អាចនាំមកនូវបទឈប់បាញ់មួ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ