អត្ថបទពាណិជ្ជកម្ម

ធនាគារ ហត្ថា ទទួលបានការដាក់បញ្ចូលដើមទុនបន្ថែម ៨០ លាន ដុល្លារអាមេរិក នាំឱ្យដើមទុនសរុបកើនឡើងដល់ ២២០ លានដុល្លារអាមេរិក


ធនាគារ ហត្ថា ដែលជាសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG (Mitsubishi UFJ Financial Group) បានបន្ថែមដើមទុនថ្មីចំនួន ៨០លាន ដុល្លារអាមេរិក ដែលធ្វើអោយដើមទុនសរុបរបស់ធនាគារ ហត្ថា បានកើនឡើងដល់ ២២០ លាន ដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការរីកចម្រើនអាជីវកម្មរបស់ខ្លួន ។ ការវិនិយោគទុនបន្ថែម បញ្ជាក់ឲ្យឃើញថាធនាគារ ហត្ថា នៅតែបន្តរីកចម្រើនជាមួយនឹងចក្ខុវិស័យយូរអង្វែងនៃប្រតិបត្តិការអាជីកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជា។
ធនាគារ ហត្ថា ទទួលបានការដាក់បញ្ចូលដើមទុនបន្ថែម ៨០ លាន ដុល្លារអាមេរិក នាំឱ្យដើមទុនសរុបកើនឡើងដល់ ២២០ លានដុល្លារអាមេរិក
ដោយ
អំពី Hattha bank

ការវិនិយោគទុននេះ ជាសក្ខីភាពថ្មីមួយទៀត ដែលមានតម្លៃដ៏វិសេសវិសាល និងការតាំងចិត្តដ៏មុតមាំរបស់ ភាគទុនិករបស់ធនាគារ ហត្ថា គឺ MUFG ក្នុងការផ្លាស់ប្តូរផ្នែកហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ាន។ សម្រាប់កាបន្ថែមទុននេះ គឺជាចំណុចសំខាន់មួយក្នុងការជំរុញដល់ការពង្រីកសេវាកម្មរបស់ធនាគារ ហត្ថា ទៅដល់អតិថិជននៅគ្រប់វិស័យរួមមាន អតិថិជនជាលក្ខណៈបុគ្គល សហគ្រាសខ្នាតតូច និងមធ្យម (SME) ព្រមទាំងស្ថាប័នសាអាជីវកម្មធំៗជាច្រើនទៀត។ នេះបញ្ជាក់ឲ្យឃើញថាធនាគារ ហត្ថា ការប្តេជ្ញាចិត្តខ្ពស់ក្នុងបន្តធ្វើអាជីវកម្មប្រកបដោយចេរភាព ដែលមានចក្ខុវិស័យអាជីវកម្មច្បាស់លាស់ និងរក្សាជំហរដ៏រឹងមាំនៅក្នុងទីផ្សារហិរញ្ញវត្ថុនៃប្រទេស កម្ពុជា។

លោក មិន សុផា ប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា បានមានប្រសាសន៍ថា៖ “ការវិនិយោគទុនថ្មីចំនួន ៨០ លាន ដុល្លារអាមេរិកពីម្ចាស់ភាគទុនិក គឺពិតជាមានសារៈសំខាន់ និងទាន់ពេលវេលាដើម្បីគាំទ្រដល់ការពង្រីកអាជីវកម្មរបស់ខ្លួនទៅចាប់យកអតិថិជនជាលក្ខណៈបុគ្គល សហគ្រាសខ្នាតតូច និងមធ្យម (SME) ព្រមទាំងស្ថាប័នសាអាជីវកម្មធំៗជាច្រើនទៀត។” លោកបន្ថែមថា៖ “ ការវិនិយោគទុននេះ គឺជាការបង្ហាញយ៉ាងច្បាស់លាស់នៃការប្តេជ្ញាចិត្តដ៏មុតមាំ និងភាពជឿជាក់របស់ភាគទុនិក ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនៅកម្ពុជា ព្រមទាំងក្នុងតំបន់អាស៊ានទាំងមូលផងដែរ។”

“ការដាក់បញ្ចូលដើមទុនបន្ថែមថ្មីនេះ គឺជាជំហានជោគជ័យដ៏ធំមួយទៀតសម្រាប់ធនាគារ ហត្ថា ហើយបានបញ្ជាក់យ៉ាងច្បាស់ពីតួនាទីដ៏សំខាន់របស់ធនាគារ ហត្ថា នៅក្នុងតំបន់អាស៊ាន។ ភាពជោគជ័យនេះ កើតឡើងបានដោយសារការគាំទ្រ និងការជឿទុកចិត្តយ៉ាងខ្លាំង ព្រមទាំងការសហការយ៉ាងពេញទំហឹងពីអ្នកពាក់ព័ន្ធ ទាំងអស់។”

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជ ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាលជាង ៣០ឆ្នាំមកហើយ ដែលបានផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដល់អតិថិជនរបស់ខ្លួន ដែលរួមានអតិថិជនជាលក្ខណៈបុគ្គល សហគ្រាសខ្នាតតូច និងមធ្យម (SME) ព្រមទាំងស្ថាប័នសាអាជីវកម្មធំៗជាច្រើនទៀត។ ហត្ថា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងប្រទេសកម្ពុជា ដែលមានតាមបណ្ដាញសាខាយ៉ាងទូលំទូលាយរហូតដល់ ១៥៦ សាខា គ្របដណ្តប់ទូទាំងប្រទេស។ ធនាគារ ហត្ថា បានទទួលការវាយតម្លៃជាស្ថាប័នមានស្ថិរភាពហិរញ្ញវត្ថុរឹងមាំ តាមរយៈការរក្សាបាននូវចំណាត់ថ្នាក់ BBB+ អស់រយៈពេល ០៧ឆ្នាំជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ដែលចំណាត់ថ្នាក់នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ ហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថិរភាព និងឈានមុខគេនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។ ជាងនេះទៅទៀត ធនាគារ ហត្ថា មានមូលធនគ្រប់គ្រាន់ ស្ថិរភាពផ្នែកហិរញ្ញវត្ថុខ្ពស់ ព្រមទាំងមានសាច់ប្រាក់បង្វិលគ្រប់គ្រាន់ ដែលអាចធានាបាននូវការបន្តប្រតិបត្តិការអាជីវកម្មដោយរលូន។ ភាពរឹងមាំផ្នែកហិរញ្ញវត្ថុនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីធនាគារអាណាព្យាបាល គឺ MUFG ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំមួយ ដែលមានសាខាប្រហែល ​២000 ទីតាំង ស្ថិតនៅក្នុងទីផ្សារជាង ៤០ ក្នុងពិភពលោក។ សម្ព័ន្ធក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុ MUFG បានការចុះបញ្ជីនៅលើផ្សារហ៊ុន (Tokyo Stock Exchange), ណាហ្គូយ៉ា (Nagoya Stock Exchange) និងញូយ៉ក (New York Stock Exchange) ដោយមានតម្លៃទីផ្សារ និងមានតម្លៃទីផ្សាររហូតដល់ ២៤.២៧ កោដិយាន់ និងប្រាក់ចំណេញសុទ្ធចំនួន ១.៥៩១,១ ពាន់លានយាន់ នៅត្រឹមចុងខែមីនា ឆ្នាំ ២០២៥។




អត្ថបទបន្ទាប់


សេដ្ឋកិច្ចថៃ កំពុងដាំក្បាលចុះ ខណៈភ្ញៀវទេសចរបរទេស និងតម្រូវការប្រើប្រាស់ធ្លាក់ចុះខ្លាំង

សេដ្ឋកិច្ចរបស់ប្រទេសថៃ អំឡុងខែឧសភា បានបង្ហាញលទ្ធផលចម្រុះ ខណៈការនាំចេញរបស់ថៃ បានកើនឡើង១១ខែជាប់ៗគ្នា តែវិស័យសំខាន់ៗផ្សេងទៀតរបស់ប្រទេសនេ…

នាវាដឹកប្រេង របស់ក្រុមហ៊ុន PTT OR ចំណុះ ៤,៨លានលីត្រ ជាប់គាំងនៅកណ្ដាលសមុទ្រ ក្រោយកម្ពុជា បិទការនាំចូលប្រេងពីប្រទេសថៃ

នាវាដឹកប្រេងចំណុះ ៤លាន៨សែនលីត្រ របស់ក្រុមហ៊ុន PTT OR ត្រូវបានកងទាហានជើងទឹករបស់ថៃ ប្រទះឃើញ ក្រោយពីនាវាដឹកប្រេងនេះ បានជាប់គាំងក្នុងសមុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ