កសិផល-ម្ទេស

កសិករ និងអាជីវករ អះអាងថា តម្លៃម្ទេសហក់ឡើងដល់ទៅ ៣ដង ដោយមួយគីឡូក្រាម ឡើងដល់ជាង ២ម៉ឺនរៀល


អាជីវករលក់បោះដុំម្ទេស នៅផ្សារដើមគរបានត្អូញត្អែរពីតម្លៃម្ទេស ដែលឡើងថ្លៃខ្លាំង ដល់ទៅជាង៣ដង ដោយពីមុនតម្លៃពី៥ទៅ៦ពាន់រៀល ក្នុងមួយគីឡូក្រាម តែបច្ចុប្បន្នតម្លៃជាង ២ម៉ឺនរៀល ដែលបានធ្វើឲ្យអ្នកទិញយកទៅលក់បន្តថា ពិបាកលក់ ខណៈអ្នកទិញបរិភោគរអ៊ូរទាំថាថ្លៃ។ បងស្រី ច័ន្ទមល អាជីវករបោះដុំនិងរាយ នូវប្រភេទម្ទេសដៃនាង អស់រយៈពេលជិត ២ទសវត្សរ៍មកហើយនោះ បានប្រាប់ក្រុមការងារខេមបូណូមីសថា ផ្លែម្ទេស បានឡើងថ្លៃជាងមួយខែមកហើយ គឺឡើងពីអ្នកបោះដុំមកពីប្រទេសវៀតណាមតែម្តង។
ដំណាំម្ទេស​របស់​កសិករ​នៅកម្ពុជា
ដោយ

អ្នកស្រី ចាន់មល បានបន្ថែមថា «ម្ទេសហ្នឹង បើតាមម៉ូយៗ​ខាង​វៀតណាម គេប្រាប់ខ្ញុំ​គេថា នាំចេញទៅ​ប្រទេស​ថៃដែរ ព្រោះក្រៅប្រទេស​គេ​តម្រូវការ​ច្រើនដែរ បានវា​អាចឡើង​ថ្លៃ​អញ្ចឹងនោះ​ ហើយចំពោះ​ម្ទេស​ដែលឡើង​ហ្នឹង​កាលមុន​តម្លៃ ៦ទៅ ៧ពាន់រៀលអីទេ ក្នុង​មួយគីឡូ តែតម្លៃឡើង​ជាង​២ម៉ឺន»។

ជាមួយគ្នានេះដែរ អ្នកស្រី ផាន់ ស្រីមុំ អាជីវករ​លក់​ម្ទេស​នៅផ្សារ​ដើមគរ បានប្រាប់​ក្រុមការងារ​ខេមបូណូមីសថា អ្នកស្រី​មិនបាន​ដឹងពីមូល​ហេតុច្បាស់​លាស់​នៃការឡើងថ្លៃ​ម្ទេសនេះទេ ។ អ្នកស្រីបាន​បន្ថែមថា «ខ្ញុំមិនដឹង​មូលហេតុអី​ដែរ ដឹងតែ​គេដឹក​មកដល់​យើង​ហ្នឹង គេទារថ្លៃ គិតតាម​ហ្នឹងទៅ ប៉ុន្តែដល់ពេល​ឡើងថ្លៃ​ពេក​ចឹង​ខ្ញុំពិបាក​លក់ដែរ ព្រោះអ្នក​ទិញ​គេរអ៊ូ​គ្រប់គ្នាហ្នឹង»។

នៅគ្រា អាជីវករ និងអ្នកបរិភោគ ត្អូញត្អែរ​ពីការ​ឡើងថ្លៃម្ទេស ប៉ុន្តែកសិករ​ដាំម្ទេស​នៅខេត្ត​បាត់ដំបង​ឯណេះ ហាក់សប្បាយ​ចិត្ត​ ដ្បិត​តម្លៃម្ទេស​កើនឡើង​នៅលើ​ទីផ្សារ ជំរុញ​ឲ្យពួកគាត់​មានទឹកចិត្ត​ក្នុងការដាំ។

ជាក់ស្តែង អ្នកមីង គន្ធា ជា​កសិករដាំម្ទេស រស់ភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានឲ្យដឹងថា តម្លៃ​ម្ទេសបច្ចុប្បន្ន គឺក្រុម​កសិករ​លក់បាន​ថ្លៃណាស់ ដោយបោះដុំ​តម្លៃ​២ម៉ឺនរៀល​ក្នុង​មួយគីឡូក្រាម។

អ្នកមីង គន្ធា បានបន្ថែមថា «ម្ទេសហ្នឹងខ្ញុំ​ដាំលើ​ផ្ទៃដី​តែ ២រ៉ៃទេ (៣.២០០ ម៉ែត្រការ៉េ) ហើយឥឡូវហ្នឹងលក់​បាន​ថ្លៃគ្រាន់បើ ហើយមាន​ទីផ្សារទៀត ភាគច្រើន​ខ្ញុំយក​ទៅបោះ​ឲ្យ​ម៉ូយនៅផ្សារព្រែកច្រែង និងផ្សារភូពុយ»។

ជាមួយគ្នាដែរ កសិករដាំម្ទេស​ម្នាក់ទៀត ឈ្មោះ អ្នកមីង រ័ត្ន ផូរ បានឲ្យដឹងដែរថា គ្រាន់​ដាំម្ទេសបានកាក់​កប​ល្អណាស់ ទាំងតម្លៃ​និងសម្បូរ​ទីផ្សារ​ថែមទៀតផង។

អ្នកមីង រ័ត្ន ផូរ បញ្ជាក់ថា «ខ្ញុំបាន​សង​បំណុល​គេជិត​រួចអស់​ហើយ បន្ទាប់ពី​ដាំម្ទេស​បាន​ប៉ុន្មាន​រដូវនេះ ហើយឆ្នាំក្រោយ​ខ្ញុំប្រហែល​ដាំឲ្យ​ច្រើន​ជាង​នេះទៀត »។

បែបនេះក្តី បើតាម​កសិករ​ទាំងពីរនាក់នេះ ម្ទេសដែល​ដាំនៅ​ក្នុងតំបន់​របស់​ពួកគាត់ គឺមិនសូវនាំ​ចូល​មកកាន់​រាជធានី​ភ្នំពេញទេ ភាគច្រើន​នាំទៅ​ប្រទេសថៃ និងតាម​បណ្តា​ខេត្ត​ផ្សេងៗទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖កម្ពុជានឹងទាញប្រយោជន៍បានច្រើនពីកំណើនសេដ្ឋកិច្ចចិនក្នុងឆ្នាំ២០២១

ព័ត៌មាន
ក្រុមអ្នកជំនាញផ្នែកខាងសេដ្ឋកិច្ចបានបង្ហាញទស្សនៈស្រដៀងគ្នា អំពីសុទិដ្ឋិនិយមនៃកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២១នេះ ដោយសង្កេតឃើញពីកំណើនសេដ្ឋក…

ឧកញ៉ា គួច ម៉េងលី ផ្ដាំទៅ​យុវជន​ថា “កុំអានតែសៀវភៅជោគជ័យ”

ព័ត៌មាន
ឧកញ៉ា គួច ម៉េងលី ដែលគេស្គាល់ថាជាសហគ្រិនក្នុងវិស័យអប់រំ ដែលកំពុងមានឈ្មោះបោះសំឡេងមួយរូបនៅកម្ពុជា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ