Advertisement
អាកាសយាន្ដដ្ឋានថៃ

ថៃចំណាយលុយជាង ១.២០០លានដុល្លារ ពង្រីកអាកាសយានដ្ឋាន​សុវណ្ណភូមិ


ក្រុមហ៊ុនអាកាសចរណ៍ថៃ បានអនុម័តថវិកាវិនិយោគចំនួនជាង ៤២ ពាន់លានបាត ឬស្មើនឹងប្រមាណជាង ១.២០០ លានដុល្លារអាមេរិក ដើម្បីពង្រីកអាកាសយានដ្ឋានដ៏ធំមួយរបស់ខ្លួន គឺអាកាសយានដ្ឋាន សុវណ្ណភូមិ សម្រាប់ទទួលជើងហោះហើរផ្លូវអាកាសកាន់តែច្រើនឡើងថែមទៀត។ នេះបើតាមការអះអាងពីតំណាងក្រុមហ៊ុនអាកាសចរណ៍ថៃ (AoT) ដែលត្រូវបានដកស្រង់សម្ដី ដោយកាសែតបាងកកប៉ុស្ដិ៍ កាលពីពេលថ្មីៗនេះ។
អាកាសយាន្ដដ្ឋាន សុវណ្ណភូមិ របស់ប្រទេសថៃ (http://blog.uponor.hk)
ដោយ
Advertisement

គម្រោងរៀប​ចំកញ្ចប់​ថវិកា ដើម្បីពង្រីក​អាកាស​យានដ្ឋាន​នេះ ត្រូវឆ្លង​គណៈ​រដ្ឋមន្ត្រី​ដើម្បី​អនុម័តឆាប់ៗនេះ ហើយទឹក​ប្រាក់ជាង ១.២០០ លានដុល្លារនេះ នឹងត្រូវ​ប្រើប្រាស់​លើការ​ពង្រីក​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​សុវណ្ណភូមិ ដែលគម្រោង​នេះធ្លាប់​បានពន្យា​ពេល​ជាយូរ​ឆ្នាំមក​ហើយ។

ក្រុមហ៊ុន​អាកាសចរណ៍​ថៃ រំពឹងថា អាកាស​យានដ្ឋាន​សុវណ្ណភូមិ ដែលបាន​ពង្រីក​រួច នឹងមាន​សមត្ថភាព​កាន់តែ​ខ្លាំងក្លា​ថែមទៀត ដើម្បី​ឆ្លើយតប​ទៅនឹង​សន្ទុះងើប​ដ៏មហិមា​​នៃវិស័យ​ទេសចរណ៍​ក្នុង​ប្រទេស​មួយនេះ​ ខណៈ​ដែលនៅ​​ឆ្នាំ ២០១៨នេះ គេរំពឹងថា អាកាស​យាន​ដ្ឋាន​ដ៏ធំ​មួយនេះ នឹងទទួល​អ្នក​ដំណើរឆ្លងកាត់​ ៦៥​លាន​នាក់ និង​៦៨លាន​នាក់​​នៅឆ្នាំ ២០១៩ខាង​មុខ។

តាមរយៈ​អាកាសយាន​ដ្ឋានធំៗ​ទាំងបី​​របស់​ថៃ គឺ សុវណ្ណភូមិ, ដនមឿង និង U-Tapao នឹងមាន​សមត្ថភាព​ទទួលអ្នក​ដំណើរ​ប្រមាណ ២០០លាន​នាក់ ក្នុងមួយឆ្នាំ នៅពេល​ដែលគម្រោង​ពង្រីក​សមត្ថភាព​អាកាសយាន​នីមួយៗ​ ត្រូវបាន​បញ្ចប់​រួចរាល់។ នេះបើតាម​ការអះអាង​ពីរដ្ឋមន្ត្រី​វិស័យ​ដឹកជញ្ជូន​របស់ថៃ។

បើមិនមាន​អ្វីប្រែប្រួល​ទេនោះ គេរំពឹងថា ការពង្រីក​អាកាសយានដ្ឋាន​សុវណ្ណភូមិ របស់ថៃ នឹងត្រូវ​ចាប់ផ្ដើម​ឡើង​នៅឆ្នាំ​ក្រោយ​នេះ និងបញ្ចប់​នៅឆ្នាំ ២០២១។

ព្រលាន​យន្ដហោះ សុវណ្ណភូមិ ត្រូវបាន​បើក​ដំណើរ​ការតាំង​ពីឆ្នាំ ២០០៦ ដែល​មានផ្ទៃដី ៣២លាន​ម៉ែត្រការ៉េ និងត្រូវ​បានគេចាត់​ចំណាត់​ថ្នាក់ថា ជាព្រលាន​យន្ដហោះ​ធំជាងគេ និងមមាញឹក​ជាងគេ​បំផុត​នៅតំបន់​អាស៊ី​អាគ្នេយ៍​នេះ។ 

សូមជម្រាបថា កន្លងទៅ​៥ខែ​ឆ្នាំនេះ ចំណូល​ក្នុងវិស័យ​ទេសចរណ៍​របស់ថៃ មានសរុប​ប្រមាណ ១,២​ទ្រីលាន​បាត ឬស្មើនឹង​ប្រមាណ​ជាង ៣៦ ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង ៦% ក្នុងនោះ​មានជាង ២៤ពាន់​លានដុល្លារ​អាមេរិក​បាន​មកពី ភ្ញៀវទេសចរ​បរទេស និងជាង ១០ពាន់​លានដុល្លារ​ផ្សេងទៀត បាន​មកពីទេសចរ​ក្នុងស្រុក។

សម្រាប់ឆ្នាំ ២០១៨នេះ ថៃសង្ឃឹមថា នឹងមាន​កំណើន​ភ្ញៀវទេសចរ​កើន​ឡើង ១០% ស្មើនឹង​ចំនួន​ភ្ញៀវទេសចរ​កើនឡើង​ដល់​ចន្លោះពី ៣៧ ទៅ៣៨ លាននាក់។ ដោយឡែក នៅក្នុងខែ ឧសភា កន្លង​ទៅនេះ កំណើន​ទេសចរ​ចូលមក​កម្សាន្ដ​ក្នុងប្រទេស​ថៃ មានការ​ថយចុះ​ជាងមុន ពោលគឺ​នៅរក្សា​កំណើន​ត្រឹមតែ៦% ប៉ុណ្ណោះ ធៀបនឹង​ខែមុន​មាន​កំណើន ១០% ដោយសារ​តែខែនេះ​ជារដូវ Ramadan របស់​ជនជាតិ​ឥស្លាម ខណៈដែល​រដូវ World Cup ក៏ជា​ផ្នែកមួយ​ធ្វើឲ្យទេសចរ​​​ថយ​ចុះ​ដែរ។ នេះបើតាម​ការអះអាង​មន្ត្រីជាន់​ខ្ពស់​របស់​ក្រសួង​ទេសចរណ៍ និងកីឡា​​របស់​ថៃ៕
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហាងម្ហូបអាហារនិងភេសជ្ជៈប្រណីត The Providore បន្ថែមរសជាតិថ្មីដល់អតិថិជន

ព័ត៌មាន
The Providore ជាហាងលក់ម្ហូបអាហារ និងភេសជ្ជៈប្រណីតបែបបស្ចិមប្រទេសដ៏ធំមួយនៅភ្នំពេញ បានបន្ថែមរសជាតិថ្មី និងប្លែកៗជាច្រើនសម្រាប់អតិថិជន ន...

ដំណឹងល្អ! ចាប់ពីថ្ងៃទី១កក្កដា តទៅប្រេងសាំងនឹងចុះថ្លៃ ១៦០រៀលក្នុងមួយលីត្រ

ព័ត៌មាន
សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបញ្ជាទៅក្រសួងពាណិជ្ជកម្ម ឲ្យត្រួតពិនិត្យតាមស្ថានីយ៍ប្រេងឥន្ធនៈនានា ដើម្បីបញ្ចុះតម្លៃប្រេងឥន្ធនៈ​គ្រប់ភេទឲ្យចុ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ