
ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការចូលរួមចំណែកដល់ការរីកចម្រើននៃសេដ្ឋកិច្ចសង្គមរបស់កម្ពុជា និងផ្តល់សិទ្ធិអំណាចដល់អ្នកជំនាញជំនាន់ក្រោយ។

តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់ធនាគារ ហត្ថា នឹងរីករាយជាមួយការបញ្ចុះតម្លៃថ្លៃសិក្សាពិសេសសម្រាប់កម្មវិធីអប់រំរបស់សាកលវិទ្យាល័យបៀលប្រាយ។ តាមរយៈថ្លៃសិក្សាសមរម្យ និងមានឱកាសទទួលបានការសិក្សាច្រើនជាងមុន ស្ថាប័នទាំងពីរមានគោលបំណងពង្រឹងធនធានមនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងធ្វើឱ្យពួកគេទទួលបាននូវជំនាញសំខាន់ៗសម្រាប់កម្លាំងពលកម្មនាពេលបច្ចុប្បន្ននេះ។

លោក ស៊ាន ធនិន អគ្គនាយកលក់ និងចែកចាយនៃធនាគារ ហត្ថា បានបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូ ដោយបញ្ជាក់ថា "កិច្ចសហប្រតិបត្តិការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រដល់ការអប់រំ ការផ្តល់អំណាចដល់យុវជន និងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា។ តាមរយៈការសហការជាមួយសាកលវិទ្យាល័យបៀលប្រាយ យើងកំពុងជួយអតិថិជនទទួលបានឱកាសថ្មីសម្រាប់ការរីកចម្រើនរបស់ពួកគេ ទទួលបានសេវាហិរញ្ញវត្ថុសំខាន់ៗ ព្រមទាំងត្រៀមខ្លួនសម្រាប់អាជីពនាពេលអនាគត”។

លោក គក គឹម នាយកសាកលវិទ្យាល័យបៀលប្រាយ(សាខាបាត់ដំបង) បានចែករំលែកនូវអារម្មណ៍ស្រដៀងគ្នា ដោយកត់សម្គាល់ថា "កិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ផលជាវិជ្ជមានយូរអង្វែងដល់និស្សិត និងសហគមន៍ទាំងមូលរបស់យើង។ តាមរយៈការចាប់ដៃគូជាមួយធនាគារ ហត្ថា យើងកំពុងត្រួសត្រាយផ្លូវសម្រាប់ពួកគេដើម្បីទទួលបានការអប់រំប្រកបដោយគុណភាព បទពិសោធក្នុងវិស័យហិរញ្ញវត្ថុ និងសេវាហិរញ្ញវត្ថុ ដែលជាធាតុសំខាន់ៗនៃការអភិវឌ្ឍធនធានមនុស្ស។ យើងជឿជាក់ថា ភាពជាដៃគូនេះនឹងជំរុញឱ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចសង្គមសម្រាប់កម្ពុជា”។

សរុបមក ភាពជាដៃគូនេះ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា តាមរយៈការជំរុញការអប់រំ បរិយាប័ន្នហិរញ្ញវត្ថុ និងកំណើនធនធានមនុស្ស។ បន្ថែមពីលើនេះទៀត កិច្ចសហការនេះ ពង្រឹងទំនាក់ទំនងរវាងការអប់រំ និងវិស័យហិរញ្ញវត្ថុ ដោយធានាថាសហគមន៍កាន់តែទូលំទូលាយជាងមុន ទទួលបានអត្ថប្រយោជន៍ពីកិច្ចសហប្រតិបត្តិការរួមគ្នាទាក់ទងនឹងការអប់រំ បទពិសោធការងារជាក់ស្តែង និងការគាំទ្រផ្នែកហិរញ្ញវត្ថុ។

