អ្នកវិនិយោគ

តើសង្រ្គាមនៅមជ្ឈិមបូព៌ាអាចគំរាមកំហែងដល់ការស្រូបទាញការវិនិយោគផ្ទាល់ពីបរទេសរបស់កម្ពុជាដែរទេ?


ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងដុតកម្ដៅសេដ្ឋកិច្ចសកលឱ្យហក់ឡើងខ្លាំង និងធ្វើឱ្យទំនុកចិត្តវិនិយោគិនរង្គោះរង្គើ ខណៈពិភពលោកកំពុងបារម្ភពីការបាត់បង់សណ្តាប់ធ្នាប់អន្តរជាតិ ដែលអាចឈានទៅរកសង្គ្រាមលោកលើកទី៣។ ចំពោះកម្ពុជា ក្រៅពីការប្រឈមនឹងសម្ពាធសកល ក៏កំពុងស្ថិតក្នុងក្រសែភ្នែកអ្នកសង្កេតការណ៍ជុំវិញបញ្ហាព្រំដែនជាមួយប្រទេសថៃ ដែលមិនទាន់ដាច់ស្រេចផងដែរ។ តើកត្តារួមផ្សំទាំងនេះនឹងក្លាយជារបាំងរារាំងការស្រូបទាញការវិនិយោគផ្ទាល់ពីបរទេសរបស់កម្ពុជា ឬយ៉ាងណា?
អ្នកវិនិយោគ
ដោយ

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា បញ្ហាសង្រ្គាមដែលបានផ្ទុះឡើងនៅតំបន់មជ្ឈិមបូព៌ានាពេលនេះ ប្រាកដណាស់វាបានជះផលប៉ះពាល់ដល់ចរន្តសេដ្ឋកិច្ចរបស់ពិភពលោក រួមទាំងកម្ពុជា ផងដែរ ជាពិសេសការដោះដូរពាណិជ្ជកម្មជាមួយតំបន់នោះ។ តែយ៉ាងណា នៅក្នុងបញ្ហាប្រឈមនេះ អ្នកជំនាញរូបនេះ ក៏បានមើលឃើញពីឱកាសសម្រាប់កម្ពុជា ក្នុងការស្រូបទាញការវិនិយោគផ្ទាល់ពីបរទេសចូលមកកម្ពុជា ដើម្បីផលិត និងកែច្នៃកសិផលសម្រាប់នាំចេញផងដែរ។ ការវាយតម្លៃបែបនេះ ក៏ដោយសារអ្នកជំនាញរូបនេះជឿជាក់ថា នៅពេលមានសង្រ្គាមកើតឡើង ប្រាកដណាស់តម្រូវការស្បៀងអាហារ គឺជារឿងចាំបាច់ ដូច្នេះកម្ពុជា ដែលជាប្រទេសផលិតស្បៀងច្រើនអាចមានសក្តានុពលខ្ពស់ក្នុងការចាប់យកឱកាសវិនិយោគថ្មីៗក្នុងវិស័យនេះ។

ដោយឡែក លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា បញ្ហាសង្រ្គាមដ៏តានតឹងនៅតំបន់មជ្ឈិមបូព៌ា ទោះនៅឆ្ងាយពីកម្ពុជា ក៏ពិតមែន ប៉ុន្តែវាក៏ជះផលប៉ះពាល់មួយចំនួនដល់ការវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជា ផងដែរ តែមានកម្រិតតិចតួចប៉ុណ្ណោះ បើធៀបនឹងផលប៉ះពាល់ នៃសង្រ្គាមរវាងកម្ពុជា និងថៃ។ ផលប៉ះពាល់ក៏ដោយសារ បញ្ហាសង្រ្គាមរវាងកម្ពុជា និងថៃ នៅមិនទាន់ដោះស្រាយបញ្ចប់បាន ហើយបញ្ហាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ានាពេលនេះ បានធ្វើឱ្យអ្នកវិនិយោគកំពុងមានការព្រួយបារម្ភខ្ពស់ចំពោះការប្រែប្រួលនៃសណ្ឋាប់ធ្នាប់ពិភពលោក ដែលកំពុងមានទំនោរឈានទៅរកការផ្ទុះសង្រ្គាមលោកលើកទី៣ ដូច្នេះមុននឹងសម្រេចចិត្តក្នុងការវិនិយោគនៅតំបន់ណាមួយពួកគេមានភាពប្រុងប្រយ័ត្នខ្ពស់ជាងមុន។

សូមជម្រាបថា កម្ពុជា ស្រូបទាញទុនវិនិយោគផ្ទាល់ពីបរទេសបានប្រមាណ៥ពាន់២រយលានដុល្លារនៅក្នុងឆ្នាំ២០២៥ កន្លងទៅ កើនឡើងជាង១៨% បើធៀបនឹងឆ្នាំ២០២៤។ យ៉ាងណាមិញនៅ១ខែដំបូងដើមឆ្នាំ២០២៦ កម្ពុជា ស្រូបទាញទុនវិនិយោគផ្ទាល់ពីបរទេសបានជាង៥៥០លានដុល្លារបានរួមចំណែកប្រមាណជាង៧៣% នៃទុនវិនិយោគសរុប៕




អត្ថបទបន្ទាប់


កម្ពុជា ប្រាប់អាម៉េរិកពីការខិតខំបោសសម្អាតការឆបោកតាមអនឡាញ និងស្នើឱ្យវិនិយោគិនអាម៉េរិកពិភាក្សាត្រង់ទៅត្រង់មក ដើម្បីទម្លុះការរាំងស្ទះ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានអះអាងនៅចំពោះមុខភារធារីស្តីទី នៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំនៅកម្ពុជាថា កម្ពុជា ប្តេជ្ញា…

អត្រាការប្រាក់ពិសេស ៤% ក្នុងមួយឆ្នាំសម្រាប់អតិថិជនមិនធ្លាប់មានគណនី អេ អឹម ខេ!

ភ្នំពេញ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ អេ អឹម ខេ បានប្រកាសដាក់ឱ្យដំណើរការប្រូម៉ូសិនថ្មី «បើកគណនីខ្លួនឯង ទទួលបានអត្រាការប្រាក់ពិសេស ៤%» សម្រាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ