កោះតៃវ៉ាន់

តៃវ៉ាន់ថា ត្រៀមប្រយុទ្ធដល់ទីបញ្ចប់ ប្រសិនបើ​ចិនវាយប្រហារ


រដ្ឋមន្ត្រី​ការបរទេស​កោះតៃវ៉ាន់​បាននិយាយនៅថ្ងៃពុធ (ទី៧ មេសា)នេះថា កោះតៃវ៉ាន់​នឹង​ប្រយុទ្ធដល់ទីបំផុត ប្រសិនបើ​ចិន​វាយប្រហារ ។ នេះបើតាម​ការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ។
រូបភាពឯកសារទាហាន​កោះតៃវ៉ាន់ធ្វើ​សមយុទ្ធយោធា ។
ដោយ

រដ្ឋមន្ត្រីការបរទេស​តៃវ៉ាន់​បាន​បន្ថែមថា សហរដ្ឋ​អាមេរិក​បាន​មើលឃើញ​គ្រោះថ្នាក់នេះ​ដែល​អាចកើតឡើង​នៅចំពេល​ដែល​ចិន​បាន​បង្កើន​សម្ពាធ​ផ្នែក​យោធា ក្នុងនោះមានទាំង​សមយុទ្ធនាវា​ផ្ទុក​យន្តហោះចម្បាំង នៅក្បែរ​ដែន​កោះតៃវ៉ាន់ ផងដែរ ។

ក្នុងពេល​ប៉ុន្មានខែ​កន្លងទៅថ្មីៗនេះ កោះតៃវ៉ាន់​ ជារឿយៗ បានត្អូញត្អែរ​អំពី​សកម្មភាពយោធា​ដដែលៗ​របស់​ប្រទេស ក្នុងនោះរួមទាំង​កងទ័ព​អាកាស​របស់ចិន​ហោះចូល​ស្ទើរតែរាល់ថ្ងៃ ទៅក្នុងតំបន់​ដែន​អត្តសញ្ញាណ​ការពារ​អាកាស​របស់​កោះតៃវ៉ាន់ ។  ហើយកាលពីថ្ងៃចន្ទ សប្ដាហ៍នេះ ចិន​បាន​និយាយថា នាវាដឹក​យន្តហោះចម្បាំងរបស់ខ្លួន​បាន​និងកំពុង​ធ្វើ​សមយុទ្ធ​ក្បែរៗ​នឹង​កោះតៃវ៉ាន់ ។ 

លោក ចូសេហ្វ វូ រដ្ឋមន្ត្រីការបរទេស​កោះតៃវ៉ាន់ បាននិយាយថា បើ​តាម​ការដឹង​ខ្លះៗរបស់លោក​ពី​មន្ត្រីតាក់តែង​គោលនយោបាយ​សហរដ្ឋ​អាមេរិកដែល​ឃ្លាំមើល​ការវិវឌ្ឍ​នៅក្នុង​តំបន់នេះ គឺ​ថា ពួកគេ​ឃើញ​យ៉ាងច្បាស់​នូវ​គ្រោះថ្នាក់នៃលទ្ធភាព​ដែល​ចិន​បើក​ការវាយប្រហារ​មក​លើ​កោះតៃវ៉ាន់ ។ 

លោក វូ បាននិយាយ​ដូច្នេះថា «យើង​នឹង​ការពារខ្លួន​ ហើយ​យើង​នឹង​ធ្វើ​សង្គ្រាម ប្រសិនបើ​ចាំបាច់​ត្រូវធ្វើ​សង្គ្រាម ។ ហើយ​ប្រសិន​បើ​យើង​ចាំបាច់​ត្រូវ​ការពារខ្លួន​រហូតដល់​ថ្ងៃ​ចុងបញ្ចប់ គឺ​យើង​នឹង​ការពារខ្លួន​រហូតដល់ថ្ងៃចុងបញ្ចប់នោះ ។» 

រដ្ឋាភិបាល​អាមេរិក ដែលជា​អ្នកគាំទ្រ​និង​ផ្គត់ផ្គង់អាវុធ​ដ៏សំខាន់បំផុត​របស់​កោះតៃវ៉ាន់ បាន​ជំរុញ​ដែនកោះមួយនេះ​ឲ្យ​ធ្វើទំនើបកម្ម​យោធារបស់ខ្លួន​ដើម្បី​ក្លាយខ្លួនដូច«សត្វកាំប្រមា» ដែល​ចិន​ពិបាក​នឹង​វាយប្រហារ ។ 

លោករដ្ឋមន្ត្រី​ការបរទេស​តៃវ៉ាន់ បាននិយាយថា ការការពារ​កោះតៃវ៉ាន់​គឺ​ជាកាតព្វកិច្ចរបស់យើង ហើយយើងនឹង​ខិតខំ​គ្រប់បែបយ៉ាងដើម្បី​កែលម្អ​សមត្ថភាព​ការពារខ្លួនរបស់យើង ៕




អត្ថបទបន្ទាប់


អាមេរិកសន្យាផ្តល់វ៉ាក់សាំង១ពាន់លានដូសដល់ប្រទេសក្នុងតំបន់អាស៊ីត្រឹមចុងឆ្នាំ២០២២

ព័ត៌មាន
បន្ទាប់ពីមន្ត្រីជាន់ខ្ពស់របស់ឥណ្ឌាចេញមុខប្រកាសពីគម្រោងផ្ដល់វ៉ាក់សាំងដល់ប្រទេសនៅតំបន់អាស៊ីរួចមក ឥឡូវនេះ មន្ត្រីជាន់ខ្ពស់អាមេរិកឯណោះវិញ ក៏…

អាចទៅរួចទេ ធនាគារ និងមីក្រូហិរញ្ញវត្ថុផ្អាកការសងកម្ចី៣ខែ សម្រាប់ពលរដ្ឋ​នៅអំឡុងពេលកូវីដ-១៩ រាតត្បាតខ្លាំងនេះ?

ព័ត៌មាន
ក្រុមអង្គការសង្គមស៊ីវិល និង សមាគមជាង១០០ ស្ថាប័ន បានរួមគ្នាស្នើទៅកាន់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាឲ្យធនាគារ និង មីក្រូហិរញ្ញវត្ថុ ផ្អាកការបង់ប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ