អត្ថបទពាណិជ្ជកម្ម

វេស៉្បាបានត្រឡប់មកកម្ពុជាវិញហើយ៖​ អេចជីប៊ីវ័ន ឯ.ក​ បានតែងតាំងជាក្រុមហ៊ុននាំចូលផ្តាច់មុខថ្មីសម្រាប់ម៉ាក់យីហោរ​ម៉ូតូ​វេស៉្បា​ (Vespa)


សិង្ហបុរី – ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៥ – អេចជីប៊ីវ័ន គឺជាគ្រុបសហគ្រាសមួយដែលដំណើរការស្ថិតក្រោម អេចជីប៊ីគ្រុប ដែលមានឈ្មោះល្បីល្បាញនៅប្រទេសកម្ពុជា ចំពោះការសហការជាដៃគូយុទ្ធសាស្ត្រជាច្រើនក្នុងវិស័យនានា។​ ថ្មីៗនេះ​​អេចជីប៊ីវ័ន​ត្រូវបានតែងតាំងជាក្រុមហ៊ុននាំចូលនឹងចែកចាយផ្តាច់មុខសម្រាប់ម៉ាក់យីហោរ​​ ម៉ូតូ​វេស៉្បា (Vespa) ដែលការតែងតាំងនេះបង្ហាញពីការត្រឡប់មកវិញរបស់ម៉ាក់យីហោរម៉ូតូ​អ៊ីតាលីមួយដ៏មានឈ្មោះល្បីល្បាញនេះ ចូលមកទីផ្សារប្រទេសកម្ពុជា។
វេស៉្បាបានត្រឡប់មកកម្ពុជាវិញហើយ៖​ អេចជីប៊ីវ័ន ឯ.ក​ បានតែងតាំងជាក្រុមហ៊ុននាំចូលផ្តាច់មុខថ្មីសម្រាប់ម៉ាក់យីហោរ​ម៉ូតូ​វេស៉្បា​ (Vespa)
ដោយ
អំពី Vespa

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អេចជីប៊ីគ្រុប បានបង្កើតកេរ្តិ៍ឈ្មោះល្អជាច្រើនក្នុងវិស័យយានជំនិះ​ ដែលភាគច្រើនទាក់ទងទៅនឹងផ្នែកយានយន្តទំនើបៗ។ ជាថ្មីៗនេះ អេចជីប៊ីគ្រុប បានពង្រីកខ្លូនចូលទៅកាន់វិស័យទោចក្រយានយន្ត​ ហើយបានប្តេជ្ញាចិត្តបន្តអភិវឌ្ឍន៍ទៅលើវិស័យយានជំនិះក្នុងប្រទេសកម្ពុជា​ និងព្យាយាមឆ្លើយតបទៅនឹងតម្រូវការនានារបស់ប្រជាជនខ្មែរទូទាំងប្រទេស។

វេស៉្បាត្រូវបានគេកោតសរសើរ ដោយមានកេរ្តិ៍ឈ្មោះយ៉ាងយូរអង្វែងដោយសារតែការរចនាដ៏អស្ចារ្យមិនកំណត់ទៅតាមសម័យកាល រួមជាមួយនឹងស្នាដៃបង្កើតឡើងតាមរចនាបថបែបអ៊ីតាលីអមជាមួយសមត្ថភាពដ៏ខ្លាងក្លាក្នុងការធ្វើដំណើរនៅក្នុងទីក្រុង។ ការអវត្តមួយរយៈពីទីផ្សារកម្ពុជា បានបង្កើតអោយមានចម្ងល់ដល់អតិថិជនដែលជាម្ចាស់ម៉ូតូវេស៉្បាក៏ដូចជាអ្នកដែលកំពុងចាប់អារម្មណ៍។ ជាមួយនឹងការតែងតាំងថ្មីនេះ អេចជីប៊ីវ័នបានប្តេជ្ញាថា នឹងផ្ដល់បទពិសោធន៍ថី្មនៃការជិះវេស៉្បាចូលមកប្រទេសកម្ពុជាវិញ ដោយធានាថា មានការផ្តល់ជូនទាំងការជាវម៉ូតូពីក្រុមហ៊ុនដោយផ្ទាល់ និងផ្តល់សេវាកម្មជុសជុលដ៏ប្រសើរនឹងយកចិត្តទុកដាក់ ។

លោក Neri Miclaus ជាអគ្គនាយកទីផ្សារនាំចូលម៉ូតូវេស៉្បានៅ Piaggio Asia Pacific​ បានលើកឡើងថា “នេះគឺជាជំពូកថ្មីមួយដ៏រំភើបនិងគួរអោយចាប់អារម្មណ៍”​ លោកក៏បានបនែ្ថម “យើងជឿជាក់ថា ជាមួយនឹងបទពិសោធន៍ទីផ្សារច្រើនឆ្នាំនៅកម្ពុជារបស់អេចជីប៊ីវ័នដែលធ្លាប់បានធ្វើកន្លងមក​ ម៉ាក់យីហោរ​ម៉ូតូ​វេស៉្បា​ នឹងសម្រេចបាននូវភាពជោគជ័យយ៉ាងយូរអង្វែងនៅទីផ្សារប្រទេសកម្ពុជា។”

លោកឧកញ៉ា ង៉ូវ​ លាងហ៊ួត ប្រធានក្រុមប្រឹក្សាភិបាល​ របស់ក្រុមហ៊ុនអេចជីប៊ីវ័នបានចែករំលែកលើបណ្តាញសង្គមថា៖ “ការត្រឡប់មកវិញរបស់ វេស៉្បា សម្ដែងពីចក្ខុវិស័យយ៉ាងមុតមាំ និងភាពសកម្មរបស់យើងចំពោះវិស័យយានជំនិះដ៏ទំនើប ស៊ីវិល័យនៅប្រទេសកម្ពុជា។ វេស៉្បាមិនគ្រាន់តែជាម៉ូតូទេ — តែក៏ជានិមិត្តរូប​​​​ នឹងអត្តសញ្ញាណបញ្ជាក់ពីភាពច្នៃប្រឌិត នឹង ស្ទីលនៃការរស់នៅបែបស៊ីវិស័យរបស់អ្នក​ ។”

ដើម្បីឆ្លើយតបទៅនឹងចំណាប់អារម្មណ៍និងតម្រូវការកំពុងកើនឡើង អេចជីប៊ីវ័ន នឹងមានផែនការដាក់អោយដំណើរការមជ្ឈមណ្ឌលលក់និងសេវាកម្មជួសជុលម៉ូតូវេស៉្បាផ្តាច់មុខនៅត្រីមាសទី ៤ នៃឆ្នាំ ២០២៥ ដែលមានទីតាំង នៅលើមហាវិថីសម្តេចហ៊ុនសែន។ ស្តុកដំបូងនៃម៉ូតូវេស៉្បា គ្រោងនឹងមកដល់ក្នុងពេលឆាប់ៗនេះ ដើមី្បត្រៀមសម្រាប់កម្មវិធីបើកសម្ពោធមជ្ឈមណ្ឌលលក់និងសេវាកម្មជួសជុលជាផ្លូវការ​ រួមទាំងស្វាគមន៍សហគមន៍អ្នកជិះម៉ូតូវេស៉្បាក៏ដូចជាអបអរសាទរចំពោះការវិលត្រឡប់មកវិញរបស់​ម៉ូតូវេស៉្បាខេមបូឌា ។

ក្នុងអំឡុងពេលនោះ​ដែរ អេចជីប៊ីវ័ន បានមានគម្រោងក្នុងការរៀបចំ នូវកម្មវិធីជួសជុលវេស្ប៉ា​ (Vespa Clinic) ជាបណ្តោះអាសន្ននៅខែកក្កដា ឆ្នាំ ២០២៥ខាងមុននេះ ក្នុងគោលបំណងជួយពិគ្រោះនិងដោះស្រាយនូវបញ្ហាបច្ចេកទេស​និងជួសជុលចាំបាច់ ចំពោះអតិថិជនចាស់របស់វេស៉្បា​ ។​

លោក សេង ភិរុណ​ ជា នាយកគ្រប់គ្រងប្រតិបត្តិទូទៅ របស់វេស៉្បាខេមបូឌា បានបន្ថែមថា៖“យើងនឹងប្តេជ្ញាថានឹងផ្តល់ជូននូវបទពិសោធន៍ដ៍ល្អទៅដល់អតិថិជនអោយឆ្លុះបញ្ចាំងពីស្តង់ដារលំដាប់របស់ម៉ាក់យីហោរម៉ូតូវេស៉្បា។ យើងទន្ទឹងរង់ចាំស្វាគមន៍អ្នកទាំងអស់មកទស្សនាមជ្ឈមណ្ឌលតាំងបង្ហាញម៉ូតូរបស់យើងក្នុងពេលឆាប់ៗនេះ។ ក្នុងរយៈពេលបីខែកន្លងមកនេះ យើងទទួលបានការបញ្ជាទិញក៏ដូចជាបំពេញនូវតម្រូវការកម្មង់ទុករបស់អតិថិជន ហើយតួលេខខាងលើនេះក៏បាន សបញ្ជាក់អោយឃើញពីសក្កានពលរបស់អ្នកគាំទ្រនឹងស្រលាញ់នូវម៉ាក់យីហោរម៉ូតូវេស្ប៉ានេះផងដែរ។ ផ្អែកលើគោលការដ៏រឹងមាំនេះ យើងសង្ឃឹមថាយើងនឹងវិវ័ត្តន៍ខ្លួន​អោយកាន់តែធំជាងមុន នឹងក្លាយខ្លួនជា ទីផ្សារមួយ​ក្នុងចំណោមអ្នកនាំមុខគេលើវិស័យទីផ្សារក្នុងអាស៊ីប៉ាស៊ីហ្វិច

អេចជីប៊ីវ័ន មានគោលបំណងចង់អោយម៉ូតូវេស៉្បាឱ្យក្លាយជាជម្រើសទីមួយរបស់ប្រជាជនខ្មែរដែលមានគម្រោងចង់ប្រើប្រាស់ទោចក្រយានយន្ត ដោយតាមរយៈការផ្ដល់ជូននូវ​ ភាពឥខ្ចោះ សោភណ្ឌភាព និង​ និរន្តន៍ភាព​​។ ហើយការដំណើរការឡើងវិញនេះ គឺមានបំណងជម្រុញដល់អតីតអ្នកគាំទ្រ អោយមានទំនុកចិត្ត និងបង្កើនការចាប់អារម្មណ៍សម្រាប់អ្នកប្រើប្រាស់វេស៉្បាជំនាន់ក្រោយ។




អត្ថបទបន្ទាប់


អុីស្រាអែល និងអុីរ៉ង់ បើកឆាកប្រយុទ្ធគ្នាតាមផ្លូវអាកាសដ៏ខ្លាំងក្លានៅថ្ងៃសៅរ៍នេះ ខណៈស្ថានការណ៍កំពុងតានតឹងកាន់តែខ្លាំង

ប្រទេសអ៊ីរ៉ង់ និងអ៊ីស្រាអែល នៅព្រឹកថ្ងៃសៅរ៍នេះ បានបើកឆាកប្រ.យុទ្ធបា.ញ់ស្រោចមីស៊ីលដាក់គ្នា ទៅវិញទៅមកយ៉ាងខ្លាំងក្លា ដែលសកម្មភាពនេះ ត្រូវបា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ