ការគ្រប់គ្រង​សំរាមនៅវៀតណាម

ពីឆ្នាំ​២០២៥ទៅ ប្រជាជន​វៀតណាម​ត្រូវ​ញែក​សំរាម និង​បង់ថ្លៃប្រមូលសំរាមទៅតាមបរិមាណ​តិចច្រើន


ប្រទេសវៀតណាម​នឹង​ចាប់​ផ្តើម​គិត​ថ្លៃ​ប្រមូលសំរាម​ពី​ប្រជាជន​ ទៅ​តាម​បរិមាណ​សំរាម​ដែល​ពួកគេ​បោះចោល ហើយ​ប្រជាជន​ត្រូវតែ​ញែក​សំរាម​ដោយឡែកពីគ្នា ចាប់​ពី​ឆ្នាំ​២០២៥ ទៅតាម​ច្បាប់ដែល​អនុម័ត​ដោយ​សភា ។ នេះ​បើយោងតាម​សារព័ត៌មាន​ក្នុង​ស្រុកវៀតណាម ។
ពីឆ្នាំ​២០២៥ទៅ ប្រជាជន​វៀតណាម​ត្រូវ​ញែក​សំរាម និង​បង់ថ្លៃប្រមូលសំរាមទៅតាមបរិមាណ​តិចច្រើន។ រូបភាព VN Express
ដោយ

រដ្ឋសភា​វៀតណាម​បានអនុម័ត​វិសោធនកម្មច្បាប់​ស្តី​ពី​ការការពារបរិស្ថាន នាសប្ដាហ៍នេះ ដើម្បី​ឱ្យ​គ្រួសារ​ទាំងអស់​​ត្រូវ​ញែក​សំរាម​​ជា​ ៣​ ប្រភេទ គឺ​សំរាម​ដែល​អាច​កែ​ច្នៃឡើងវិញ​បាន សំរាម​ជា​អាហារ និង សំរាមផ្សេងៗទៀត ។ 

សំរាម​ត្រូវ​តែ​ទុកដាក់​នៅ​ក្នុង​ថង់​បរិស្ថានមេត្រី (eco-friendly bags) ស្របតាម​ការចាត់ថ្នាក់​របស់​សំរាម ហើយ​​អ្នកប្រមូល​សំរាម​មាន​សិទ្ធិ​ក្នុង​ការបដិសេធ​ក្នុងការប្រមូល​សំរាម ប្រសិនបើ​មាន​ក្រុមគ្រួសារ ឬអាជីវកម្ម​ណា មិន​ព្រម​ធ្វើ​តាម​​លក្ខខណ្ឌតម្រូវ​នេះ ។

ច្បាប់​ថ្មី ចែងថា ថ្លៃសេវា​ប្រមូល​ ដឹកជញ្ជូន និង​ប្រព្រឹត្តកម្ម​​សំរាម នឹង​ត្រូវ​គណនា​ដោយ​ផ្អែក​លើ​បរិមាណ​សំរាម​ដែល​គ្រួសារ​ប្រជាជន​​បោះចោល មានន័យ​ថា បើ​គេ​បោះចោល​កាន់​តែ​ច្រើន ថ្លៃសេវា​ប្រមូល​សំរាម​ក៏​នឹង​កាន់តែ​ខ្ពស់ ។

ទោះបី​ច្បាប់ដែល​បាន​ធ្វើ​វិសោធនកម្ម ត្រូវបាន​អនុម័ត​ និងចូលជាធរមាន​ពីខែ​មករា ឆ្នាំ​២០២២នេះ​ទៅក្ដី បទប្បញ្ញត្តិ​និង​ការណែនាំ​ជាក់លាក់ស្ដីពី​ការញែក​សំរាម និង​ការកំណត់ថ្លៃ​សេវា​ប្រមូល​សំរាម នៅមិនទាន់​បានកំណត់​ដោយ​ក្រសួង​ធនធាន​ធម្មជាតិ និង​បរិស្ថាន នៅឡើយទេ ។ 

ប៉ុន្តែ រដ្ឋសភា​បានសម្រេច​ថា បទប្បញ្ញត្តិ​និង​ការណែនាំ​ទាំងនេះ ត្រូវតែ​ដាក់ចេញ​និងអនុម័ត​ដោយ​រដ្ឋាភិបាល មិន​ឲ្យ​លើស​ថ្ងៃទី៣១ ខែ​ធ្នូ ឆ្នាំ​២០២៤​ឡើយ ដើម្បី​ឲ្យ​ចូលជាធរមាន​និងអនុវត្ត​ពី​ដើម​ឆ្នាំ​២០២៥ តទៅ ៕




អត្ថបទបន្ទាប់


លោក Elon Musk នឹងនាំមុខស្ថាបនិកហ្វេសប៊ុក ក្នុងតំណែងជាកំពូលមហាសេដ្ឋីមានជាងគេបំផុតទី៣ ក្នុងពិភពលោក

ព័ត៌មាន
លោក Elon Musk ដែលគេស្គាល់ថាជាមហាសេដ្ឋីលំដាប់កំពូលមួយរូបរបស់សហរដ្ឋអាមេរិក ដែលរកស៊ីធំក្នុងវិស័យបច្ចេកវិទ្យានោះ ថ្មីៗនេះ ត្រូវបានសារព័ត…

អូស្ត្រាលី-ជប៉ុន​ចុះកិច្ចព្រមព្រៀង​យោធា​ជាប្រវត្តិសាស្ត្រ; ចិន​ថ្កោលទោស​កិច្ចព្រមព្រៀងនេះ

ព័ត៌មាន
អូស្ត្រាលី​និងជប៉ុន​បានចុះ​កិច្ច​ព្រមព្រៀង​​​លើ​កតិកាសញ្ញា​វិស័យ​ការពារជាតិ​ជាប្រវត្តិសាស្ត្រមួយ​ ដែល​នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​ទាំងពីរ​ពង្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ