កិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បីជំរុញការអនុវត្តច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់


ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំបើកកិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់នៅទីស្ដីការគណៈរដ្ឋមន្រ្តី ដែលជាកិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់លើកដំបូងនៅក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់
ដោយ

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះផ្ដោតសំខាន់លើអាទិភាពការងារ និងរបៀបរបបការងារក្នុងការសម្របសម្រួល ការត្រួតពិនិត្យលើសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋាន ក្នុងគោលបំណងលើកកម្ពស់គុណភាព និងភាពអាចអនុវត្តបាននៃច្បាប់ និងលិខិតបទដ្ឋាន ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ជាក់ស្តែង និងគោលនយោបាយអាទិភាពសំខាន់ៗរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍ថា ក្រុមប្រឹក្សាអ្នកច្បាប់ ពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយត្រួតពិនិត្យ ឲ្យយោបល់ និងចូលរួមក្នុងការតាក់តែងច្បាប់របស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច នៃប្រទេសកម្ពុជា។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់ នាទីស្ដីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា សង្គម-សេដ្ឋកិច្ច របស់ប្រទេសមួយដែលមានការរីកចម្រើន ពិតជាចាំបាច់ត្រូវតែមានការចូលរួមពីវិស័យច្បាប់។ ការរៀបចំ និងតាក់តែងច្បាប់បានល្អ និងជាក់ស្តែង គឺពិតជារួមចំណែកដល់ការបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់។

ក្នុងនាមជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់នៅក្នុងអាណត្តិទី៧នេះ ឯកឧត្តមវង្សី វិស្សុត បានសង្កត់ធ្ងន់ថា ដើម្បីសម្រេចបាននូវបេសកកម្មក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿន នៅឆ្នាំ២០៥០ការអភិ​វឌ្ឍ​ ធនធានមនុស្ស និង បច្ចេកវិទ្យា ពិតជាសំខាន់ណាស់ ក៏ប៉ុន្តែមិនអាចគ្មានមូលដ្ឋានច្បាប់បានឡើយ។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បីជំរុញការអនុវត្តច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

សម្រាប់អាទិភាពការងារយៈពេលវែង ឯកឧត្តម វង្សី វិស្សុត បានលើកឡើងអំពីគោលបំណងបង្កើតឲ្យមានក្រុមការងារតូចមួយ ដើម្បីរៀបចំក្របខណ្ឌការងារក្រុមប្រឹក្សាអ្នកច្បាប់ឡើងវិញ ដើម្បីឲ្យស្របទៅនឹង
បរិការណ៍រួមនៃការវិវត្តនៃសង្គម និងសេដ្ឋកិច្ច។

ដោយឡែក សម្រាប់អាទិភាពការងារចំពោះមុខវិញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់អំពី ការពង្រឹងលើការងារស្រាវជ្រាវ ត្រួតពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់ ដែលជាកិច្ចការស្នូលរបស់ក្រុមប្រឹក្សាអ្នកច្បាប់តែងតែធ្វើកន្លងមក ប៉ុន្ដែ ត្រូវតែខិតខំប្រឹងប្រែងធ្វើឲ្យបានលទ្ធផលល្អប្រសើរថែមទៀត។

ក្រៅតែពង្រឹងលើសមត្ថភាពការងារត្រួតពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់ ឯកឧត្តម វង្សី វិស្សុត ក៏បានចង្អុលបង្ហាញឱ្យក្រុមប្រឹក្សាអ្នកច្បាប់ ត្រូវមានសមត្ថភាពក្នុងការតាក់តែងច្បាប់មួយចំនួនផងដែរ។ តួយ៉ាង កន្លងមក មានរាជក្រឹត្យ និង អនុក្រឹត្យពិសេសមួយចំនួន ដែលរាជរដ្ឋាភិបាលត្រូវការចេញបន្ទាន់ ដែលទាំងនេះទាមទារឲ្យមានក្រុមប្រឹក្សាអ្នកច្បាប់មានក្រុមមនុស្ស ដែលមានសមត្ថភាពលើការងារតាក់តែង ត្រួតពិនិត្យច្បាប់នេះឲ្យបានត្រឹមត្រូវ និងបានទាន់ពេលវេលា។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ទៅថ្ងៃមុខទៀត ក្នុងការត្រួតពិនិត្យនិងផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ខ្លះ ក្រុមប្រឹក្សាអ្នកច្បាប់គួរបង្កើនសមត្ថភាពសិក្សា និងវាយតម្លៃអំពីផលប៉ះពាល់នានានៃច្បាប់ ទៅលើសង្គម-សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាអ្នកច្បាប់ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤។ បច្ចុប្បន្ន ក្រុមប្រឹក្សាអ្នកច្បាប់ស្ថិតក្រោមការគ្រប់គ្រង និង ដឹកនាំដោយផ្ទាល់របស់ ឯកឧត្តម វង្សី វិស្សុតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ជាប្រធានដែលមានសមាសភាព៦៨រូប ទីប្រឹក្សា១៨រូប និងជំនួយការ៥រូប។

ក្រុមប្រឹក្សាអ្នកច្បាប់ បាននិងកំពុងដើរតួនាទីយ៉ាងសកម្មជាយន្តការអមទីស្តីការគណៈរដ្ឋមន្រ្តីរបស់រាជរដ្ឋាភិបាលក្នុងការសម្របសម្រួលការងារតាក់តែង និងក្នុងការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ ផែនការ យុទ្ធសាស្រ្ត និងឯកសារផ្សេងៗដើម្បីរួមចំណែកដល់ការពង្រឹងនីតិរដ្ឋ ការធានានូវសន្តិសុខគតិយុត្ត និងសង្គតិភាពគតិយុត្ត ស្របតាមការវិវត្តនៃនយោបាយ សេដ្ឋកិច្ច និងសង្គមកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្ទេរប្រាក់ទៅកាន់ម្ចាស់ប័ណ្ណ Visa ទូទាំងពិភពលោកចាប់ពី ៣ដុល្លារតែប៉ុណ្ណោះ

ព័ត៌មាន
ឥឡូវនេះ អតិថិជនរបស់ អេ អឹម ខេ ទាំងអស់អាចផ្ទេរប្រាក់ទៅកាន់ម្ចាស់ប័ណ្ណ Visa ទូទាំងពិភពលោក និងទទួលបានភ្លាមៗ សុវត្តិភាពខ្ពស់ ជាមួយនឹងកម្…

ពន្ធដារ គ្រោងបង្កើតប្រព័ន្ធប្រមូលទិន្នន័យស្វ័យប្រវត្តិពីសាជីវកម្ម ដើម្បីពង្រឹងអភិបាលកិច្ច និងបង្កើនប្រសិទ្ធភាពប្រមូលពន្ធ

ព័ត៌មាន
អគ្គនាយកដ្ឋានពន្ធដារ កំពុងសម្លឹងមើលលើការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាថ្មី ដែលអាចប្រមូលទិន្នន័យពីក្រុមហ៊ុនសាជីវកម្មនានា ដែលកំពុងធ្វើប្រតិបត្តិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ