
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ និងការដាក់ឱ្យដំណើរការជាផ្លូវការស្ថានីយបូមទឹកឆៅកោះនរា ស្ថិតក្រោមកិច្ចសន្យាស្តារឡើងវិញនូវផលប៉ះពាល់របស់គម្រោងអភិវឌ្ឍន៍កោះនរា មកលើប្រព័ន្ធផលិតកម្មទឹកស្អាតនិរោធរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅក្នុងបរិការណ៍ថ្មីនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តកសាងជាតិ និងការបន្តកាត់បន្ថយភាពក្រីក្រនិងលើកតម្កើងជីវភាពប្រជាជន ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បី «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព» ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ហើយក្នុងចំណោមអាទិភាពទាំងនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្រ្ដ សំដៅធានាដល់ការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យទឹកស្អាតប្រកបដោយប្រសិទ្ធភាព និងអាចឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រំពឹងថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ នឹងរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងឡាយ សំដៅធានាឱ្យបាននូវសន្តិសុខទឹក និងដើម្បីឈានឆ្ពោះទៅសម្រេចបាននូវគោលដៅផ្គត់ផ្គង់ទឹកស្អាត ១០០% នៅឆ្នាំ២០៣០៕
អត្ថបទ៖ ខេមបូណូមីស,រូបភាព ប៉ុក វុន្ថា