កូវីដ-១៩ បំប្លែងថ្មី ឌែលតានៅកម្ពុជា

កម្ពុជារកឃើញករណីឆ្លងកូវីដ-១៩ បំប្លែងថ្មី ឌែលតា (Delta) ចំនួន៣៩ករណីបន្ថែមទៀត


កម្ពុជានៅថ្ងៃទី២២ និងទី២៥ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី ឌែលតា ចំនួន ៣៩ករណីបន្ថែមទៀត។ ក្នុងចំណោមអ្នកឆ្លងវីរុសបំប្លែងថ្មីដែលបានរកឃើញនេះ ជាអ្នកដំណើរត្រឡប់មកពីថៃមានចំនួន ២១នាក់, បុគ្គលិកសុខាភិបាលចំនួន ៤នាក់, ប្រជាជនក្នុងសហគមន៏ប៉ះផ្ទាល់ចំនួន ៦នាក់ និងប្រជាជនមិនបានប៉ះពាល់ផ្ទាល់ចំនួន៨នាក់។ តាមនេះបើយោងសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកំពុងចុះយកសំណាកពលរដ្ឋពិនិត្យរកកូវីដ១៩ កាលពីអំឡុងខែមេសា ឆ្នាំ២០២១ រូបភាព៖ TYDA

សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា យោងតាមលទ្ធផលនៃការវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី២២ ខែកក្កដា កម្ពុជាបានរកឃើញវីរុសបំប្លែងថ្មី ឌែលតា ចំនួន១៥នាក់ ដោយក្នុងនោះ ជាអ្នកដំណើរត្រឡប់មកពីប្រទេសថៃ ចំនួន ១៤នាក់ តាមច្រកព្រំដែន អូបីជាន់, ម៉ាឡៃ, អូស្មាច់ និងព្រំ។ ចំណែក១ករណីទៀត ត្រូវបានរកឃើញលើបុគ្គលិកសុខាភិបាលដែលរស់នៅក្នុងខេត្តឧត្តរមានជ័យ។

ដោយឡែកនៅថ្ងៃទី២៥ ខែកក្កដានេះបានបន្តរកឃើញករណីវីរុសបំប្លែងថ្មីឌែលតា ចំនួន២៤ករណីបន្ថែម។ ក្នុងនោះ មានអ្នកដំណើរមកពីប្រទេសថៃចំនួន​ ៧នាក់ ដែលត្រឡប់តាមច្រកព្រំដែន អូស្មាច់, ព្រំ, អូបីជាន់ និងប្រជាពលរដ្ឋក្នុងសហគមន៍ចំនួន ៦នាក់ ត្រូវបានឆ្លងពីអ្នកដំណើរត្រឡប់មកពីប្រទេសថៃដែលរស់នៅក្នុងខេត្តសៀមរាប និងកំពង់ធំ។​ ខណៈបុគ្គលិកសុខាភិបាលខេត្តឧត្តរមានជ័យចំនួន ៣នាក់បន្ថែមទៀតត្រូវបានរកឃើញករណីបំប្លែងថ្មីនេះដែរ។

បើតាម​ក្រសួងសុខាភិបាល គិតចាប់ពីថ្ងៃទី ៣១ ខែមិថុនា ដល់​ថ្ងៃទី​២៥ ខែកក្កដា កម្ពុជា​បាន​រកឃើញ​ករណីវិជ្ជមាន​មេរោគបំប្លែងថ្មី ឌែល សរុប​១១៤ករណីហើយ។

គួរជ្រាបថា ក្រសួងសុខាភិបាលសង្កេតឃើញ ការឆ្លងនាពេលបច្ចយប្បន្ននេះ មានសន្ទុះកើនឡើងលើក្រុមយុវវ័យ ដែលជាក្រុមដើរចេញក្រៅផ្ទះច្រើន។ ប្រការនេះ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសង្កត់បញ្ជាក់បន្ថែម និងរំលឹកហើយរំលឹកទៀត សូមឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវតែប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការ ៣ការពារ និង៣កុំដើម្បីទប់ស្កាត់ការឆ្លងរីករាលដាននៃជម្ងឺកូវីដ-១៩។

ក្រសួងសុខាភិបាល​បានព្រមាន​ថា ស្ថានភាពឆ្លងកូវីដ-១៩​នៅកម្ពុជា​កំពុងឈាន​ទៅរក​កឆ្លងទ្រង់ទ្រាយធំ ខណៈដែល​​​វត្តមាន​មេរោគ​បំប្លែងថ្មី​ ឌែលតា ដែលត្រូវបាន​រកឃើញ​នៅកម្ពុជា ក៏ជាក្ដីបារម្ភធំផងដែរ៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អតិថិជន​គ្រឹះស្ថាន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​សមាជិក​បាគង អាច​ដាក់​ប្រាក់​ជាមួយ​ភ្នាក់ងារ លី ហួរ វេរលុយ នៅទូទាំង​ប្រទេស

ព័ត៌មាន
បច្ចុប្បន្នយើងឃើញថាវិស្ស័យ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមានការរីកចំរើនខ្លាំង ធ្វើឲ្យអតិថិជនដែលជាអ្នកប្រើប្រាស់មានជម្រើសកាន់តែច្រើន និ…

ស្ថានភាពទីផ្សារការងារនៅក្នុងប្រទេសចិន មានការប្រែប្រួលយ៉ាងណាខ្លះ?

ព័ត៌មាន
ចិនជាប្រទេសដែលតែងតែផ្តល់អាទិភាព និង គាំទ្រខ្លាំងមែនទែនទៅលើទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស ក្រោយពីបានមើលឃើញពីវិស័យការងារថា ជាកត្តា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ