គម្រោងផ្លូវល្បឿនលឿន

តើមកទល់ពេលនេះការសិក្សាគម្រោងផ្លូវល្បឿនលឿនទី៣ តម្លៃជាង៤ពាន់លានដុល្លាររបស់កម្ពុជាទទួលបានវឌ្ឍនភាពយ៉ាងណាហើយ?


គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត តម្លៃជាង៤ពាន់លានដុល្លារ ដែលជាគម្រោងផ្លូវល្បឿនលឿនទី៣របស់កម្ពុជា នៅមិនទាន់ទទួលបានដំណឹងណាមួយថា នឹងបើកការដ្ឋានសាងសង់នៅពេលណានៅឡើយទេ មកទល់ពេលនេះ។ យ៉ាងណាក៏ដោយអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនជឿជាក់ថា ក្រោយគម្រោង ដែលមានប្រវែងជាង៤០០គីឡូម៉ែត្រមួយនេះលេចចេញជារូបរាង វានឹងជួយសម្រួលដល់ការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗ ជាពិសេសការធ្វើដំណើររបស់ភ្ញៀវទេសចរឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។
គម្រោងផ្លូវល្បឿនលឿន
ដោយ

ឆ្លើយតបនឹងសំណួររបស់សារព័ត៌មានខេមបូណូមីស ដែលសួរពីវឌ្ឍនភាពនៃការសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត្រ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា មកទល់ពេលនេះគម្រោងផ្លូវល្បឿនលឿនទី៣របស់កម្ពុជា មួយនេះ កំពុងស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយទេ។ ហើយមកទល់ពេលនេះ គម្រោងដែលសិក្សាដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិនមួយនេះ ក៏មិនទាន់ដឹងពីវេលានៃការបញ្ចប់ការសិក្សា និងការបើកការសាងសង់នៅពេលណានោះដែរ។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជាកត់សម្គាល់ឃើញថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានខិតខំយ៉ាងខ្លាំងលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាឱ្យមានភាពល្អប្រសើរ។ អ្នកជំនាញរូបនេះយល់ឃើញថា ការសិក្សាគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គួរធ្វើឡើងទៅតាមបច្ចេកទេស និងពុំគួរពន្លឿនខ្លាំងពេកនោះទេ។ យ៉ាងណាក៏ដោយ លោក ជា ចាន់ដារ៉ា ជឿជាក់ថា ប្រសិនបើគម្រោងនេះអាចលេចចេញជារូបរាងមែននោះ វានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា ជាមួយថៃ ឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ជាពិសេសជួយកាត់បន្ថយការចំណាយ និងចម្ងាយផ្លូវផ្លូវដឹកជញ្ជូន ក៏ដូចជាជួយទាក់ទាញវិនិយោគិនឱ្យមកបោះទុនវិនិយោគនៅកម្ពុជា ផងដែរ។

​គួរបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដែលជាគម្រោងផ្លូវល្បឿនលឿនទី៣របស់កម្ពុជា មានប្រវែងជាង៤០០គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិកាវិនិយោគរហូតដល់ជាង៤ពាន់លានដុល្លារអាម៉េរិក។ ការអភិវឌ្ឍគម្រោងនេះត្រូវបានចែកចេញជាពីរជំហាន ដោយជំហាន១ ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងសៀមរាប មានប្រវែង២៤៩គីឡូម៉ែត្រ ក្រោមទំហំវិនិយោគ២,៥០០លានដុល្លារ និង ជំហានទី២ ពីសៀមរាប ទៅប៉ោយប៉ែត ប្រវែង១៥១គីឡូក្រាម ដោយគ្រោងចំណាយ១,៧០០លានដុល្លារ។ គម្រោងនេះឆ្លងកាត់រាជធានី-ខេត្ត ចំនួន៦ រួមមាន រាជធានីភ្នំពេញ ខេត្ដ​កណ្ដាល កំពង់ចាម កំពង់ធំ សៀមរាប និងខេត្តបន្ទាយមានជ័យ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


អាកាសយានដ្ឋានអន្តរជាតិ តេជោ តម្លៃ១ពាន់៥រយលានដុល្លារ សម្រេចការសាងសង់បានជាង៩០%ហើយ

មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៤ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ តេជោ ដែ…

សមាគមអ្នកអភិវឌ្ឍន៍លំនៅឋាននឹងបង្កើតគណៈកម្មការជំនាញ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យអភិវឌ្ឍន៍លំនៅឋាន

សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នឹងបង្កើតគណៈកម្មការជំនាញ ដើម្បីជួយសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានារបស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាសមាជិក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ