វៀតណាម

វៀតណាមស្រូបទាញបានគម្រោងរោងចក្រគ្រឿងបង្គុំសម្រាប់រថយន្តអគ្គិសនីលំដាប់កំពូលចិន BYD


ក្រុមហ៊ុន BYD Auto ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពូលរបស់ប្រទេសចិនគ្រោងនឹងសាងសង់រោងចក្រមួយនៅប្រទេសវៀតណាម ដើម្បីផលិតគ្រឿងបង្គុំសម្រាប់រថយន្តខ្លួន។ គម្រោងថ្មីនេះ សំដៅកាត់បន្ថយការពឹងផ្អែកខ្លាំងលើរោងចក្រក្នុងប្រទេសចិន និងពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់របស់ខ្លួនឱ្យកាន់តែស៊ីជម្រៅនៅតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាផ្នែកមួយនៃការពង្រីកជាសកលសម្រាប់ក្រុមហ៊ុនរថយន្តចិនមួយនេះ។ នេះបើតាមប្រភព ៣រូប ដែលបានដឹងអំពីផែនការនេះបានប្រាប់សារព័ត៌មាន Reuters។
វៀតណាមយកបានគម្រោងរោងចក្រគ្រឿងបង្គុំរថយន្តអគ្គិសនីលំដាប់កំពូលចិន BYD

ប្រភពម្នាក់ក្នុងចំណោម៣នេះបាននិយាយថា ការវិនិយោគនឹងស្ថិតនៅភាគខាងជើងប្រទេសវៀតណាម ជាមួយទឹកប្រាក់២៥០លានដុល្លារដែលជាការពង្រីកវត្តមានរបស់ក្រុមហ៊ុនមេ BYD នៅក្នុងប្រទេសវៀតណាម។ បច្ចុប្បន្នក៏មានក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BYD មួយកំពុងផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យនៅវៀតណាមផងដែរ។

ការផ្លាស់ប្តូរខ្សែចង្វាក់ផ្គត់ផ្គង់ និងផលិតកម្មចេញពីទឹកដីចិនកាន់តែច្រើន សូម្បីតែពីក្រុមហ៊ុនចិនខ្លួនឯងសបញ្ជាក់ ពីភាពតានតឹងរវាងចិននិងអាមេរិកក្នុងសំណុំរឿងពាណិជ្ជកម្ម កំពុងធ្វើឱ្យអ្នកវិនិយោគបារម្ភពីការរកស៊ីរបស់ពួកគេ។

ទោះយ៉ាងណា ក្រុមហ៊ុណ BYD បានបដិសេធអត្ថាធិប្បាយជុំវិញគម្រោងវិនិយោគថ្មីនេះ។

ក្រុមហ៊ុនផលិតរថយន្តដែលមានមូលដ្ឋាននៅទីក្រុង ស៊ី អាន (Xi’an) លក់ដាច់រថយន្តអគ្គិសនីបានច្រើនជាងគូប្រជែងរបស់ខ្លួនគឺក្រុមហ៊ុន Tesla ប្រមាណ២ភាគ៣ នៅប្រទេសចិនកាលពីឆ្នាំមុន ហើយឥឡូវនេះក្រុមហ៊ុនចិនមួយនេះបាននិងកំពុងពង្រីកកន្លែងផ្សេងទៀតក្នុងតំបន់អាស៊ីរួមទាំងនៅប្រទេសសិង្ហបុរី និងជប៉ុន និងអឺរ៉ុបផងដែរ។

ក្រៅតែនៅប្រទេសវៀតណាម ក្រុមហ៊ុន BYD បានប្រកាសកាលពីខែកញ្ញាថា ក្រុមហ៊ុននេះនឹងសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃដែលមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំបានចំនួន ១៥ ម៉ឺនគ្រឿងចាប់ពីឆ្នាំ២០២៤តទៅ។

សូមជម្រាបថា ការពិភាក្សាមួយចំនួនកំពុងតែដំណើរការដើម្បីជ្រើសរើសទីតាំងសម្រាប់ការបង្កើតរោងចក្រនៅប្រទេសវៀតណាម ហើយប្រភពមួយបានបញ្ជាក់ថា ក្រុមហ៊ុន BYD នេះគ្រោងនឹងចាប់ផ្ដើមសាងសង់រោងចក្ររបស់ខ្លួននៅពាក់កណ្តាលឆ្នាំ២០២៣នេះហើយ៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


ចក្រភពអង់គ្លេសជាប្រទេសទីមួយដែលនឹងបញ្ជូនរថក្រោះធន់ធ្ងន់ទៅឱ្យអ៊ុយក្រែន

ព័ត៌មាន
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak នៅថ្ងៃសៅរ៍ ទី១៤ ខែមករា បានសន្យាផ្តល់រថក្រោះធន់ធ្ងន់ទំនើបប្រភេទ Challenger 2 ចំនួន១៤គ្រឿងដល់ប្រទេស…

ប្រទេសថៃក្លាយជាគោលដៅវិនិយោគគ្រឿងអេឡិចត្រូនិក និងរថយន្តអគ្គិសនីធំបំផុតរបស់ប្រទេសចិន

ព័ត៌មាន
ក្រុមប្រឹក្សាវិនិយោគថៃបានឱ្យដឹងកាលពីពេលថ្មីៗនេះថា ប្រទេសថៃគឺជាគោលដៅវិនិយោគគ្រឿងអេឡិចត្រូនិក និងរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ប្រទេសចិន ខណៈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ