សម្ពន្ធក្រុមហ៊ុន Prince Group

ប៉ូលិសហុងកុង និងតៃវ៉ាន់បានបង្កកទ្រព្យសម្បត្តិសរុបចំនួនជាង៥០០លានដុល្លារអាម៉េរិកជាប់ទាក់ទងនឹងសម្ពន្ធក្រុមហ៊ុន Prince Group


សារព័ត៌មានសិង្ហបុរី CNA បានរាយការណ៍ថា អាជ្ញាធរទីក្រុង ហុងកុង និង តៃវ៉ាន់ កាលពីថ្ងៃទី ៤ ខែវិច្ឆិកា ពួកគេបានបង្កកទ្រព្យសម្បត្តិតម្លៃសរុបប្រមាណជាង ៥០០លានដុល្លារអាម៉េរិក ដែលជាប់ទាក់ទងនឹងក្រុមឧក្រិដ្ឋជន និងជាកម្មសិទ្ធិរបស់សម្ពន្ធក្រុមហ៊ុន Prince Group គ្រប់គ្រងដោយលោក ជេន ហ្ស៊ី (Chen Zhi)។
សម្ពន្ធក្រុមហ៊ុន Prince Group
ដោយ

លោក ជេន ហ្ស៊ី ត្រូវបានចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិកដាក់ទណ្ឌកម្ម កាលពីខែតុលា​ជុំវិញការបើកមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតទ្រង់ទ្រាយធំដើម្បីបោកប្រាស់ជនរងគ្រោះនៅជុំវិញពិភពលោក។

ប៉ូលិសហុងកុងបាននិយាយដោយផ្អែកលើព័ត៌មានស៊ើបការណ៍សម្ងាត់ និងព័ត៌មាន​ដែលប្រមូលបានពីប្រភពជាច្រើនថា ការបង្កកទ្រព្យសម្បត្តិនេះ​ជាប់ពាក់ព័ន្ធនឹងសម្ពន្ធក្រុមហ៊ុននេះ ដែលគេសង្ស័យថា ជាប់ទាក់ទងនឹងសកម្មភាពបោកប្រាស់តាមអ៊ីនធឺណិតឆ្លងដែនអន្តរជាតិ និងសកម្មភាពលាងលុយកខ្វក់។ អាជ្ញាធរក្រុងហុងកុងបានបង្កក ទ្រព្យសម្បត្តិក្រុមហ៊ុន Prince Group តម្លៃ ៣៥៤លានដុល្លារ រួមមានសាច់ប្រាក់ ភាគហ៊ុន និងមូលនិធិដែលកាន់កាប់ដោយបុគ្គល និងអង្គភាពសាជីវកម្មរបស់សម្ពន្ធក្រុមហ៊ុននេះ។

ប៉ូលិសហុងកុងបានបន្ថែមទៀតថា ការិយាល័យស៊ើបការណ៍សម្ងាត់ និងស៊ើបអង្កេតហិរញ្ញវត្ថុក្រុងហុងកុងកំពុងបន្តការស៊ើបអង្កេតករណីនេះបន្តទៀត ប៉ុន្តែមកដល់ពេលនេះ មិនទាន់មានបុគ្គលណាមួយត្រូវបានចាប់ខ្លួននៅឡើយទេ ខណៈសហរដ្ឋអាម៉េរិកបានដាក់ឈ្មោះក្រុមហ៊ុនហុងកុងយ៉ាងតិច១៨ក្រុមហ៊ុន ចូលទៅក្នុងបញ្ជីខ្មៅរបស់ខ្លួនដែលជាប់ទាក់ទងនឹងសម្ពន្ធក្រុមហ៊ុន Prince Group ដោយក្នុងនោះក៏មានក្រុមហ៊ុនហុងកុងចំនួនពីរគឺក្រុមហ៊ុន Khoon Group និងក្រុមហ៊ុន Geotech Holdings ផងដែរ។

ទន្ទឹមនឹងនេះ ប៉ូលិសតៃវ៉ាន់ នៅថ្ងៃទី៤ ខែវិច្ឆិការ ក៏បានប្រកាសថា ពួកគេបានចាប់ខ្លួនមនុស្សចំនួន២៥នាក់ និងរឹបអូសទ្រព្យសម្បត្តិចំនួនជិត១៤៨លានដុល្លារអាម៉េរិក ដែលពាក់ព័ន្ធនឹងសម្ពន្ធក្រុមហ៊ុនខាងលើនេះក្នុងករណីស្រដៀងគ្នាផងដែរ ហើយទ្រព្យសម្បត្តិដែលរឹបអូសទាំងនេះរួមមាន រថយន្តទំនើបចំនួន២៦គ្រឿង អគារ និងគណនីធនាគារមួយចំនួនទៀត។

លោក ជេន ហ្ស៊ី ត្រូវបានចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិកដាក់ទណ្ឌកម្ម កាលពីខែតុលា​ជុំវិញការបើកមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតទ្រង់ទ្រាយធំដើម្បីបោកប្រាស់ជនរងគ្រោះនៅជុំវិញពិភពលោក។រុមរដ្ឋអាជ្ញាតៃវ៉ាន់បាននិយាយថា តាមរយៈ​ការ​បោកប្រាស់​ដោយការ​បង្ខំ​ ក្រុម​នេះ​បាន​អនុវត្ត​ការ​ឆបោក​វិនិយោគ​ទ្រង់ទ្រាយ​ធំ​ពាក់ព័ន្ធ​នឹង​រូបិយប័ណ្ណ​ឌីជីថល និង​ល្បែងស៊ីសង​​តាម​អ៊ីនធឺណិត ហើយប្រាក់ចំណូល​បានពីការឆ​បោក​នេះ​ត្រូវ​បាន​ផ្ទេរ​តាមរយៈ​ក្រុមហ៊ុនមួយចំនួនដែលស្ថិតក្រោមការគ្រប់គ្រងដោយ​ក្រុមហ៊ុន Prince Group ក្នុង​ប្រទេស​ជាច្រើន ហើយ​ត្រូវ​បាន​លាង​សម្អាត​ដោយ​ការទិញ​ទំនិញ​ និង​អចលនវត្ថុប្រណីតៗក្នុងបំណង​លាក់បាំង​ផល​ចំណេញខុសច្បាប់របស់ពួកគេ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ជប៉ុន គ្រោងដាក់ឱ្យដំណើរការឡានក្រុង តាក់ស៊ី និងរថយន្តដឹកទំនិញដែលមានសមត្ថភាពបើកបរដោយខ្លួនឯងដល់ទៅ ១០.០០០ គ្រឿង

ប្រទេសជប៉ុន មានផែនការអនុម័តដាក់ឱ្យដំណើរការឡានក្រុង តាក់ស៊ី និងឡានដឹកទំនិញរហូតដល់ទៅ ១០.០០០ គ្រឿងដែលមានសមត្ថភាពបើកបរដោយខ្លួនឯងនៅត្រឹម…

ក្រុមហ៊ុន Vietjet សម្រេចបាន 97% នៃផែនការអាជីវកម្មប្រចាំឆ្នាំ ជាមួយនឹងកំណើនដ៏រឹងមាំសម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០២៥

(ភ្នំពេញ ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៥) - ក្រុមហ៊ុន Vietjet បានរាយការណ៍ពីកំណើនអាជីវកម្មដ៏រឹងមាំសម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០២៥ ដោយសម្រេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ