វិស័យសណ្ឋាគារ

តើវិស័យសណ្ឋាគារ និងភោជនីយដ្ឋាននៅកម្ពុជា បច្ចុប្បន្នមានស្ថានភាពប្រែប្រួលបែបណា?


វិស័យទេសចរណ៍កម្ពុជា បច្ចុប្បន្នបន្តងើបឡើងក្នុងសភាពយឺតនៅឡើយ បើធៀបនឹងបណ្តាប្រទេសជិតខាង ជាពិសេសក្នុងរដូវខ្សត់ភ្ញៀវនេះតែម្តង ដែលធ្វើឱ្យអ្នករកស៊ីក្នុងវិស័យនេះ នៅតែបន្តជួបការលំបាកមួយចំនួន។ ស្របពេលដែលវិស័យទេសចរណ៍កម្ពុជា ស្ថិតក្នុងភាពស្រពេចស្រពិលបែបនេះ តើវិស័យសណ្ឋាគារ និងភោជនីយដ្ឋាននៅកម្ពុជា បច្ចុប្បន្នមានស្ថានភាពប្រែប្រួលយ៉ាងណា?
វិស័យសណ្ឋាគារ
ដោយ

លោក ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានគូសបញ្ជាក់ថា វិស័យបដិសណ្ឋារកិច្ច និងម្ហូបអាហារ ដែលបានរងផលប៉ះពាល់យ៉ាងដំណំក្នុងអំឡុងវិបត្តិកូវីដ-១៩ ហាក់បង្ហាញពីការងើបឡើងវិញគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ ដែលជំរុញដោយកំណើនភ្ញៀវទេសចរ និងការពង្រីកទីផ្សារក្នុងស្រុក។ បើតាមអ្នកជំនាញរូបនេះ វិស័យសណ្ឋាគារ និងភោជនីយដ្ឋានជាដើម បានបង្ហាញសញ្ញាងើបឡើងវិញតាំងពីចុងឆ្នាំ២០២៣មកម្ល៉េះ ប៉ុន្តែនៅក្នុងរដូវខ្សត់ភ្ញៀវនេះ លោកសង្កេតឃើញថា អ្នករកស៊ីក្នុងវិស័យនេះហាក់ជួបប្រទះការលំបាកមួយចំនួន ដោយសារស្ងាត់ភ្ញៀវទេសចរ។

​សម្រាប់លោក ឌិន សុមេធារិទ្ធ អ្នករកស៊ីក្នុងវិស័យទេសចរណ៍ ជាពិសេសក្នុងវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ទាមទារឱ្យមានការសិក្សាឱ្យបានហ្មត់ចត់ និងមានការច្នៃប្រឌិតខ្ពស់ទើបអាចប្រកួតប្រជែង និងទទួលបានលទ្ធផលអាជីវកម្មល្អប្រសើរ ជាក់ស្តែងបើមើលនៅក្នុងខេត្តសៀមរាប សេវាកម្មសណ្ឋាគារ និងភោជនីយដ្ឋានបច្ចុប្បន្ន គឺអាចចាត់ទុកបានថា មានច្រើនលើសតម្រូវការទីផ្សារ ដោយឡែកសម្រាប់នៅរាជធានីភ្នំពេញវិញ ទោះបីជាមិនទាន់លើសតម្រូវការទីផ្សារក្តី ប៉ុន្តែអ្នករកស៊ីក្នុងវិស័យនេះ មានការប្រកួតប្រជែងខ្ពស់ រវាងអ្នករកស៊ីនៅក្នុងស្រុក ជាមួយអ្នកវិនិយោគពីបរទេស។

យ៉ាងណាក៏ដោយ លោក ឌិន សុមេធារិទ្ធ បានគូសបញ្ជាក់ថា ជម្រើសច្រើននៃផលិតផល និងសេវាកម្មទេសចរណ៍ វាជាចំណុចល្អសម្រាប់ទាក់ទាញភ្ញៀវទេសចរ ប៉ុន្តែទាមទារឱ្យអ្នករកស៊ីក្នុងវិស័យនេះត្រូវមានការប្រុងប្រយ័ត្នខ្ពស់។

​ជាមួយគ្នានេះ ឧកញ៉ា លូ ម៉េង ដែលជាអ្នកជំនាញមួយរូបនៅក្នុងវិស័យទេសចរណ៍ កត់សម្គាល់ឃើញថា បច្ចុប្បន្នចរន្តភ្ញៀវទេសចរចូលមកស្នាក់នៅតាមសណ្ឋាគារ និងភោជនីយដ្ឋាននៅកម្ពុជា គឺមិនទាន់មានកំណើនខ្ពស់គួរឱ្យកត់សម្គាល់នោះទេ ពោលគឺស្ថិតក្នុងកម្រិតទាបនៅឡើយ បើធៀបនឹងមុនពេលមានវិបត្តិកូវីដ-១៩។

បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅឆមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង៣លាននាក់ មានការកើនឡើងជាង២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ មុនពេលមានវិបត្តិកូវីដ-១៩ ឃើញថា មានការធ្លាក់ចុះប្រមាណ៦%៕

None



អត្ថបទបន្ទាប់


តម្រូវការមាសនៅឥណ្ឌា រំពឹងនឹងកើនឡើង ក្រោយរដ្ឋាភិបាលកាត់បន្ថយពន្ធនាំចូលមាស

តម្រូវការមាសនៅក្នុងប្រទេសឥណ្ឌា ដែលជាអ្នកប្រើប្រាស់មាសធំបំផុតទី២ របស់ពិភពលោកត្រូវបានរំពឹងថា នឹងកើនឡើងនៅប៉ុន្មានខែខាងមុខនេះ ក្រោយពេលដែលរ…

JPMorgan អះអាងថា ការធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចរបស់អាម៉េរិក នៅចុងឆ្នាំនេះ មានភាគរយកាន់តែខ្ពស់

ក្រុមហ៊ុនវិនិយោគ និងហិរញ្ញវត្ថុដ៏ល្បីល្បាញរបស់អាម៉េរិក គឺក្រុមហ៊ុន JPMorgan បានអះអាងថា លទ្ធភាពធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចរបស់អាម៉េរិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ