ទីក្រុងហូជីមីញបើកទទួលទេសចរបរទេស

ទីក្រុងហូជីមីញ គ្រោងនឹងអនុញ្ញាតបើកទទួលទេសចរបរទេស ដោយគ្មានការធ្វើចត្តាឡីស័កចាប់ពីខែធ្នូនេះតទៅ


ទីក្រុងហូជីមិញ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយក្នុងតំបន់អាស៊ីអាគ្នេយ៍ គ្រោងនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិចូលមកកម្សាន្តឡើងវិញចាប់ពីខែធ្នូឆ្នាំ២០២១នេះ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ប្រសិនបើអ្នកដំណើរទាំងអស់នោះមានលិខិតឆ្លងដែន ដែលមានបញ្ជាក់ថា បានចាក់វ៉ាក់សាំងកូវីដ-១៩រួចរាល់។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន VN Express។
ទីក្រុងហូជីមិញ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយក្នុងតំបន់អាស៊ីអាគ្នេយ៍ គ្រោងនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិចូលមកកម្សាន្តឡើងវិញ
ដោយ

នាយកដ្ឋានទេសចរណ៍ទីក្រុងហូជីមីញ បានរៀបចំផែនការកម្មវិធីលិខិតឆ្លងដែនវ៉ាក់សាំងជាបីដំណាក់កាល សម្រាប់ទទួលទេសចរមកពីអឺរ៉ុប អាស៊ីអាគ្នេយ៍ អាស៊ីភាគឦសាន អូស្ត្រាលី អាមេរិកខាងជើង និងមជ្ឈិមបូព៌ាជាដើម។  តើបីដំណាក់កាលនោះ មានអ្វីខ្លះ?

ដំណាក់ទី១ អ្នកដំណើរបរទេសតម្រូវឱ្យកក់កញ្ចប់ដំណើរកម្សាន្តជាមួយភ្នាក់ងារទេសចរណ៍វៀតណាម ហើយភ្ញៀវទេសចរអាចធ្វើដំណើរមកតាមជើងហោះហើរ ឬកប៉ាល់ទេសចរណ៍ ព្រមទាំងត្រូវស្នាក់សណ្ឋាគារ និងរមណីយដ្ឋានដែលបានកំណត់ដោយរដ្ឋាភិបាលផងដែរ។

ដំណាក់កាលទី២ ដែលគិតចាប់ពីខែមករា ឆ្នាំ ២០២២តទៅ ភ្ញៀវទេសចរអាចទៅទស្សនាខេត្ត គៀនយ៉ា, ណាមត្រាង,  ដាណាង, ឃ័ង ណាម និង ឃ័ង និញ បន្ទាប់ពីបានបញ្ចប់ដំណើរកម្សាន្តរយៈពេល ៧ ថ្ងៃនៅទីក្រុងហូជីមិញ។

ចំពោះដំណាក់កាលទី៣ ទីក្រុងហូជីមិញនឹងបើកដំណើរការឡើងវិញទាំងស្រុងសម្រាប់ទេសចរណ៍អន្តរជាតិ ក៏ប៉ុន្តែអាជ្ញាធរមិនទាន់បញ្ជាក់ពីពេលវេលាច្បាស់លាស់នៅឡើយទេ។

តែយ៉ាងណាមិញ អាជ្ញាធរទេសចរណ៍ទីក្រុងហូជីមិញបាននិយាយថា ក្នុងឆ្នាំ ២០២១ នេះ ទីក្រុងហូជីមីញផ្តោតតែលើការស្តារទេសចរណ៍ក្នុងស្រុកឡើងវិញប៉ុណ្ណោះ ហើយនឹងពិចារណាទទួលភ្ញៀវទេសចរបរទេសចាប់ពីឆ្នាំក្រោយតទៅ។

យ៉ាងណាមិញ ក្នុងរយៈពេល ៩ ខែដំបូងក្នុងឆ្នាំ ២០២១ ទីក្រុងហូជីមីញទទួលបានភ្ញៀវទេសចរក្នុងស្រុកចំនួន ៧ លាន ៧សែននាក់។

គួររំឭកថា រដ្ឋាភិបាលវៀតណាមបានបិទព្រំដែន និងលុបចោលជើងហោះហើរអន្តរជាតិទាំងអស់តាំងពីខែមីនា ឆ្នាំ ២០២០មកម្ល៉េះ ហើយចាប់តាំងពីពេលនោះមក មានតែជនជាតិវៀតណាម អ្នកជំនាញបរទេស និងកម្មករជំនាញប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យចូលមកប្រទេសវៀតណាមក្រោមវិធានការកូវីដ១៩ដ៏តឹងរឹង៕

អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនចេញមុខឆ្លើយតបទៅអាមេរិក ក្រោយអាមេរិកចេញរបាយការណ៍ស្ដីអំពីក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិន

ព័ត៌មាន
ប្រទេសចិននៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បានប្រតិកម្មតបទៅនឹងរបាយការណ៍របស់សហរដ្ឋអាមេរិក ដែលបានរាយការណ៍ពីការពង្រីកសមត្ថភាព និង ចំនួនក្បាលគ្រាប់អា…

សមាជិកសភាអាមេរិក ចង់ឲ្យសភាបង្កើតច្បាប់ផ្តល់ថវិកាជំនួយឲ្យយោធាកោះតៃវ៉ាន់ដើម្បីទប់ទល់ចិន

ព័ត៌មាន
សមាជិកសភាអាមេរិមកពីគណបក្សសាធារណៈរដ្ឋកាលពីថ្ងៃព្រហស្បតិ៍ បានណែនាំច្បាប់ថ្មីមួយដល់សភា ដើម្បីអាចផ្តល់ជំនួយជាប្រាក់ចំនួន២ពាន់លានដុល្លារអាមេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ