ធនាគារដ៏ធំមួយរបស់ថៃ

ធនាគារដ៏ធំមួយរបស់ថៃទិញយកភាគហ៊ុន១០០%នៃអាជីវកម្មផ្នែកហិរញ្ញវត្ថុអតិថិជនរបស់ធនាគារវៀតណាម SHB


ធនាគារអយុធ្យាប្រទេសថៃ ឬហៅឈ្មោះ ក្រុងស្រ៊ី ថ្មីៗនេះ បានសម្រេចចុះកិច្ចព្រមព្រៀងទិញយកភាគហ៊ុន ១០០% នៃអាជីវកម្មផ្នែកហិរញ្ញវត្ថុអតិថិជន របស់ធនាគារធំទី ៥ របស់វៀតណាម សៃហ្គន-ហាន់ណូយ (SHB) ក្នុងទំហំទឹកប្រាក់ជាង ១៥៧ លានដុល្លា។ ក្នុងនោះ ជំហានដំបូង ធនាគារ SHB បានលក់ប្រតិបត្តិការផ្នែកហិរញ្ញវត្ថុអតិថិជនរបស់ខ្លួនក្នុងទំហំភាគហ៊ុន ៥០% ទៅឱ្យធនាគារអយុធ្យា ហើយភាគហ៊ុនដែលនៅសេសសល់៥០%ទៀត នឹងត្រូវបន្ដផ្ទេរទៅឱ្យនៅ៣ឆ្នាំបន្ទាប់។
ធនាគារអយុធ្យាប្រទេសថៃ បានសម្រេចចុះកិច្ចព្រមព្រៀងទិញយកភាគហ៊ុន ១០០% នៃអាជីវកម្មផ្នែកហិរញ្ញវត្ថុអតិថិជន របស់ធនាគារធំទី ៥ របស់វៀតណាម សៃហ្គន-ហាន់ណូយ (SHB) ក្នុងទំហំទឹកប្រាក់ជាង ១៥៧ លានដុល្លា។
ដោយ

ការ​ទិញ​យក​ភាគហ៊ុន​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា នឹង​ជួយ​ឱ្យ​ធនាគារ​ថៃ​ក្រុង​ស្រ៊ី អាច​ចាប់​យក​កំណើន​រីក​លូតលាស់​នៅ​ក្នុង​តំបន់ និង​នៅ​ទូ​ទាំង​ពិភពលោក​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​វៀតណាម​។

 ធនាគារ​ថៃ ក្រុង​ស្រ៊ី​ថៃ ត្រូវ​បាន​គេ​ដឹង​ថា ដែល​ជា​សមាជិក​យុទ្ធសាស្ត្រ​របស់​ស្ថាប័នហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​របស់​ជប៉ុន Mitsubishi UFJ Financial Group បាន​សម្រេច​ទិញ​យក​ភាគហ៊ុន​៥០% នៃ​អាជីវកម្ម​ហិរញ្ញវត្ថុ​អតិថិជន SHB Finance របស់​ធនាគារ​វៀតណាម SHB ហើយ​នៅ​៣​ឆ្នាំ​ក្រោយ​ភាគហ៊ុន​៥០%​ដែល​នៅ​សល់ នឹង​បន្ដ​ផ្ទេរ​ទៅ​ឲ្យ​ធនាគារ​ថៃ​ក្រុង​ស្រ៊ី​បន្ថែម​ទៀត ពោល​គឺ​ធនាគារ​ថៃ​មួយ​នេះ នឹង​ទទួល​បាន​ភាគហ៊ុន​១០០% តែ​ម្ដង ក្នុង​តម្លៃ​សរុប​ជាង​១៥៧​លាន​ដុល្លារ​អា​មេ​រិ​ក​។

សូម​បញ្ជាក់​ថា ធនាគារ​ក្រុង​ស្រ៊ី គឺជា​ធនាគារ​ធំ​លំដាប់​ទី​៥​នៅ​ក្នុង​ប្រទេស​ថៃ ខណៈ​ដែល​ធនាគារ​វៀតណាម SHB ក៏​ជា​ធនាគារ​ធំ​បំផុត​ទី​៥​នៅ​វៀតណាម​ដូច​គ្នា​ដែរ​។

ដូច្នេះ បន្ទាប់​ពី​កិច្ចព្រមព្រៀង​លក់​ភាគហ៊ុន​របស់​SHB Finance នេះ នឹង​ធ្វើ​ឲ្យ​ម្ចាស់​ភាគហ៊ុន​របស់​ធនាគារ SHB របស់​វៀតណាម នឹង​កើនឡើង​ដើមទុន​កាន់តែ​ច្រើន​លើសលុប ក៏​ដូច​ជា​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​ហិរញ្ញវត្ថុ និង​កេរ្តិ៍ឈ្មោះ​របស់​ធនាគារ SHB ផង​ដែរ ព្រោះថា​កិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​រវាង​ធនាគា​ធំ​លំដាប់​ទី​៥​ទាំង​ពីរ​នេះ នឹង​បើកឱកាស​សម្រាប់​ការ​អភិវឌ្ឍ​ក្នុង​តំបន់ ព្រមទាំង​ឈាន​ទៅ​ដល់​ទូ​ទាំង​ពិភពលោក​។

យ៉ាងណាមិញ លោក ឌូ ខ័ង ហៀន (Do Quang Hien) ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់ SHB បាន​មាន​ប្រសាសន៍​ថា ទីផ្សារ​ហិរញ្ញវត្ថុ​អ្នក​ប្រើប្រាស់​នៅ​វៀតណាម​មាន​សក្តានុពល និង​ជា​សក្ដានុពល​សម្រាប់​ការ​រីក​លូតលាស់​។

ទន្ទឹម​នេះ លោក សេ​ឆា​រ៉ូ អា​ឃី​តា (Seiichiro Akita) ប្រធាន និង​ជានា​យក​ប្រតិបត្តិ​ធនាគារ​អយុធ្យា ឬ​ក្រុង​ស្រ៊ី បាន​មាន​ប្រសាសន៍​ថា​“ កិច្ចព្រមព្រៀង​ទិញ​យក​ភាគហ៊ុន SHB Finance នឹង​បំពេញបន្ថែម​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ជូន​អតិថិជន​នៅ​វៀតណាម​។ សូម​ជម្រាប​ថា កិច្ចព្រមព្រៀង​នេះ ក៏​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ​ធំ​ទាំង​ពីរ​នេះ ចំពោះ​យុទ្ធសាស្ត្រ​ពង្រីក​ទីផ្សារ​នៅ​អាស៊ាន​តាម​ផែនការអាជីវកម្ម​រយៈពេល​មធ្យម​ឆ្នាំ ២០២១-២០២៣​។ ជាក់ស្តែង​ធនាគារ​ថៃ ក្រុង​ស្រ៊ី ក៏​បាន​បោះ​ជំហាន​រួច​មក​ហើយ​នៅ​ក្នុង​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​ទីផ្សារ ឡាវ កម្ពុជា និង​ហ្វី​លី​ពី​ន​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាះ​របស់​ទស្សនាវដ្ដី Forbe Asia៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃប្រេងដាំក្បាលចុះក្រោយរោងចក្រចម្រាញ់នៅអាមេរិកត្រូវបំផ្លិចបំផ្លាញដោយសារព្យុះសង្ឃរា

ព័ត៌មាន
តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃអង្គារ ទី៣១ ខែសីហា ដោយសារតែមានក្ដីបារម្ភថា ការកាត់ផ្ដាច់ប្រព័ន្ធអគ្គិសនី និង ទឹកជំនន់នៅក្នុងរដ្ឋលូហ្ស៊ីណា សហរដ្…

តើសុខភាពវិនិយោគក្នុងវិស័យសំណង់មានការប្រែប្រួលកម្រិតណានៅពាក់កណ្តាលឆ្នាំនេះ?

ព័ត៌មាន
វិបត្តិកូវីដ-១៩ នៅតែជាបញ្ហាចម្បង ដែលធ្វើឱ្យមានការរាំងស្ទះ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ព្រោះវិស័យជាច្រើនហាក់នៅទ្រឹង អំឡុងនៃការរាតត្បាតដោយជំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ