វិស័យ អាកាសចរណ៍

តើទីផ្សារលក់យន្ដហោះរបស់ក្រុមហ៊ុនយក្ស ប៊ូអ៊ីងរបស់អាម៉េរិក និងអ៊ែរបឺសរបស់អឺរ៉ុប មានការវិវត្តយ៉ាងណា?


ក្រុមហ៊ុនផលិតយន្ដហោះខ្នាតយក្ស ប៊ូអ៊ីង (Boeing) របស់សហរដ្ឋអាម៉េរិក បានអះអាងកាលពីពេលថ្មីៗថា ការប្រគល់យន្តហោះដល់ជូនអតិថិជនរបស់ខ្លួនមានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងខែមិថុនា កន្លងទៅ ក្នុងនោះក៏មានអតិថិជនរបស់ចិន ផងដែរ ខណៈការប្រគល់យន្តហោះដល់អតិថិជនរបស់ក្រុមហ៊ុនផលិតយន្តហោះ អ៊ែរបឺស របស់សហភាពអឺរ៉ុបបានធ្លាក់ចុះនៅឆមាសទីមួយឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យ អាកាសចរណ៍
ដោយ

ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្ស Boeing របស់អាម៉េរិក បានអះអាងថា ក្រុមហ៊ុនខ្លួនបានចែកចាយយន្តហោះបានចំនួន៦០គ្រឿង នៅក្នុងខែមិថុនា កន្លងទៅ មានការកើនឡើង២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះយន្តហោះ៥គ្រឿង លក់ឱ្យចិន ដែលជាការចែកចាយជាលើកដំបូងចាប់តាំងពីជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងប្រទេសចិន បានបិទបញ្ចប់។

ទីក្រុងប៉េកាំង បានហាមឃាត់ការទិញយន្តហោះ Boeing កាលពីខែមេសា ដោយសារជម្លោះពន្ធកើនឡើងរវាងមហាអំណាចសេដ្ឋកិច្ចលើពិភពលោកទាំងពីរនេះ ប៉ុន្តែនៅក្នុងខែឧសភា ទីក្រុងប៉េកាំង បានលុបចោលបម្រាមនេះវិញ ដោយសារប្រទេសទាំងពីរបានយល់ព្រមកាត់បន្ថយពន្ធគយគ្នាជាបណ្តោះអាសន្ន។

នៅក្នុងឆមាសទី១ ឆ្នាំ២០២៥ ក្រុមហ៊ុន Boeing ចែកចាយយន្តដល់អតិថិជនបានចំនួន២៨០គ្រឿង និងទទួលបានការបញ្ជាទិញចំនួន៦២៥គ្រឿង ក្នុងនោះចំនួន១១៦គ្រឿងត្រូវបានគេកក់ទុកមុន ខណៈក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines បានបញ្ជាទិញចំនួន១២គ្រឿង ហើយក្រុមហ៊ុន British Airways បានបញ្ជាទិញចំនួន៣២គ្រឿង។

ទន្ទឹមនឹងការចែកចាយយន្តហោះរបស់ក្រុមហ៊ុន ប៊ូអ៊ីង មានការកើនឡើង ការចែកចាយយន្តហោះរបស់ក្រុមហ៊ុន អ៊ែរបឺស របស់អឺរ៉ុប បែរជាមានការធ្លាក់ចុះទៅវិញ។ ជាក់ស្តែងនៅឆមាសទី១ឆ្នាំ២០២៥ ក្រុមហ៊ុននេះចែកចាយយន្តហោះបានចំនួន៣០៦គ្រឿង មានការធ្លាក់ចុះ៥,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលចែកចាយបានចំនួន៣២៣គ្រឿង៕ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើអ្វីនៅពីក្រោយកំណើនជាង២ដង នៃការវិនិយោគបរទេសក្នុងវិស័យអចលនទ្រព្យនៅវៀតណាម?

ទិន្នន័យចុងក្រោយបានបង្ហាញថា ការវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យអចលនទ្រព្យនៅវៀតណាម បានកើនឡើងជាង២ដង ឈានរហូតដល់ជិត៥ពាន់លានដុល្លារ នៅក្នុងឆ…

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

(ភ្នំពេញ) ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៥៖ លើកនេះ លែងជាព័ត៌មានលេចឮទៀតហើយ!! បន្ទាប់ពីព្រឹតិ្តការណ៍ដ៏អស្ចារ្យ Galaxy Unpacked កាលពីយប់មិញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ