តំបន់មជ្ឈិមបូព៌ា

តើមកទល់ពេលនេះ ចិន និងរុស្ស៊ី មានប្រតិកម្មបែបណាចំពោះការបញ្ឆេះសង្គ្រាមរបស់អាម៉េរិក និងអ៊ីស្រាអែលនៅមជ្ឈិមបូព៌ា?


ក្រោយការបើកឆាកវាយប្រហារយ៉ាងសន្ធាប់ពីសំណាក់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងទៅ ពេលនេះ រងើកភ្លើងសង្គ្រាមបានក្លាយជាអណ្តាតភ្លើងដ៏សន្ធោសន្ធៅ បន្ទាប់ពីអ៊ីរ៉ង់ បានបាញ់ស្រោចមីស៊ីលសងសឹកវិញយ៉ាងចាស់ដៃ។ ខណៈដែលវិនាសកម្មកំពុងគ្របដណ្ដប់ពេញតំបន់ ចិន និងរុស្ស៊ី បានចេញមុខមកក្នុងចេតនាពន្លត់ភ្លើងសង្គ្រាម ដោយជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន និងតែលអាវីវ បញ្ឈប់ការបង្ហូរឈាមនេះជាបន្ទាន់ មុននឹងអ្វីៗហួសពេលគ្រប់គ្រងលែងបាន។
តំបន់មជ្ឈិមបូព៌ា
ដោយ

ប្រមុខការទូតរុស្ស៊ី និងចិន ដែលជាសម្ពន្ធមិត្តរបស់អ៊ីរ៉ង់ បានរិះគន់ការវាយប្រហាររបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ ហើយថា វាដល់ពេលដែលគួរបញ្ចប់ការវាយប្រហារទៅវិញទៅមកហើយដើម្បីបញ្ចប់វិនាសកម្មនៅតំបន់មជ្ឈិមបូព៌ា។

ប្រមុខការទូតចិន លោក វ៉ាង យី (Wang Yi) បានផ្ញើសារយ៉ាងម៉ឺងម៉ាត់ទៅកាន់រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក ហ្គីដុង សាអារ (Gideon Saar) ថា ការប្រើកម្លាំងបាយវាយប្រហារលើអ៊ីរ៉ង់ គឺជាកំហុសដ៏ធំមួយ។ លោកបានទម្លាយថា កន្លងមកការចរចារវាងវ៉ាស៊ីនតោន និងតេអេរ៉ង់ កំពុងមានវឌ្ឍនភាពល្អប្រសើរណាស់ទៅហើយ ប៉ុន្តែជាអកុសលសកម្មភាពយោធា បែរជាមកកាត់ផ្ដាច់សន្តិភាព និងបង្កឱ្យមានផលវិបាករយៈពេលវែងទៅវិញ។ លោកបានសង្កត់ធ្ងន់ថា ចិនប្រឆាំងដាច់ខាតចំពោះការវាយប្រហារយោធាណាមួយរបស់អ៊ីស្រាអែល និងអាម៉េរិកប្រឆាំងនឹងអ៊ីរ៉ង់។

តែទោះជាយ៉ាងណាក៏ដោយ ប្រមុខការទូតរូបនេះ បានអំពាវនាវឱ្យបញ្ឈប់ប្រតិបត្តិការយោធាជាបន្ទាន់ ដើម្បីការពារការកើនឡើងបន្ថែមទៀត និងការបាត់បង់ការគ្រប់គ្រងលើជម្លោះ ពីព្រោះកម្លាំងមិនអាចដោះស្រាយបញ្ហាបានពិតប្រាកដទេ។ ផ្ទុយទៅវិញ វានឹងនាំមកនូវបញ្ហាថ្មីៗ និងផលវិបាកធ្ងន់ធ្ងររយៈពេលវែង។

ជាមួយគ្នានេះរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡារ៉ូវ (Sergey Lavrov) ក៏បានព្រមានដែរថា សង្គ្រាមនៅមជ្ឈិមបូព៌ាលើកនេះអាចនឹងផ្ដល់លទ្ធផល ដែលអាម៉េរិក និងអ៊ីស្រាអែលនឹកស្មានមិនដល់។ លោកបានសង្កត់ធ្ងន់ថា បំណងរបស់អាម៉េរិក ដែលចង់ទប់ស្កាត់កម្មវិធីនុយក្លេអ៊ែអ៊ីរ៉ង់អាចនឹងទទួលនូវ​លទ្ធផលបញ្ច្រាសវិញ។

លោកបានបន្ថែមថា បទពិសោធ​នៃការរងគ្រោះរបស់អ៊ីរ៉ង់ពេលនេះ អាចនឹងជំរុញឱ្យបណ្ដាប្រទេសអារ៉ាប់ផ្សេងទៀតចាប់ផ្ដើមរត់ប្រណាំងអាវុធនុយក្លេអ៊ែ ដើម្បីការពារខ្លួន ដែលវានឹងធ្វើឱ្យពិភពលោកកាន់តែគ្រោះថ្នាក់។ ទន្ទឹមនឹងនេះលោកអះអាងថា គ្មានភស្តុតាងណាមួយបង្ហាញថា អ៊ីរ៉ង់ កំពុងផលិតគ្រាប់បែកបរមាណូនោះទេ ទីក្រុងមូស្គូ បានប្រកាសត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាអាជ្ញាកណ្ដាល ដើម្បីរកដំណោះស្រាយតាមផ្លូវការទូត ជាជាងការមើលឃើញតំបន់ទាំងមូលក្លាយជាផេះផង់៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើលោក ត្រាំ កំពុងនាំអាម៉េរិកធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម និងបាត់បង់ទំនុកចិត្តពីសម្ពន្ធមិត្តនៅមជ្ឈិមបូព៌ា ឬយ៉ាងណា?

ពិភពលោកជាពិសេសសម្ពន្ធមិត្តរបស់សហរដ្ឋអាម៉េរិក នៅតំបន់មជ្ឈិមបូព៌ា កំពុងដាក់ការសង្ស័យលើប្រសិទ្ធភាព និងអំណះអំណាងរបស់លោកប្រធានាធិបតី ដូណាល…

អ៊ីរ៉ង់ប្រកាសតែងតាំង កូនប្រុសរបស់លោក អាលី ខាមេនី ជាមេដឹកនាំកំពូលថ្មី

របាយការណ៍ថ្មីៗបានបញ្ជាក់ថា លោក ម៉ូចតាបា ខាមេនី (Mojtaba Khamenei) កូនប្រុសទី២ របស់លោក អាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Kham…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ