តើមានប្រទេសចំនួនប៉ុន្មានហើយ ដែលបានដាក់សំណើសុំចរចា

តើមានប្រទេសចំនួនប៉ុន្មានហើយ ដែលបានដាក់សំណើសុំចរចារឿងពន្ធជាមួយសហរដ្ឋអាម៉េរិក?


ក្រោយសហរដ្ឋអាម៉េរិកក្រោមរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធបដិការ ឬពន្ធទៅវិញទៅមកលើប្រទេស និងដែនដីជាង១៨០រួមទាំងកម្ពុជា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ មានប្រទេស និងដែនដីជាច្រើនបានដាក់សំណើសុំចរចាជាមួយអាម៉េរិក តែមានប្រទេសខ្លះមិនត្រឹមតែមិនសុំចរចានោះទេ ថែមទាំងដាក់ពន្ធគយផ្ចាប់តតបអាម៉េរិកវិញផងដែរ។ បើតាមការអះអាងរបស់មន្ត្រីសេតវិមាន មកទល់ពេលនេះមានប្រទេស និងដែនដីជាង៥០ហើយ ដែលបានដាក់ពាក្យសុំចរចាជាមួយអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។
តើមានប្រទេសចំនួនប៉ុន្មានហើយ ដែលបានដាក់សំណើសុំចរចា
ដោយ

ទីប្រឹក្សាសេដ្ឋកិច្ចកំពូលរបស់សេតវិមានលោក ខេវិន ហាសេត (Kevin Hassett) បានអះអាងថា ក្រោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ប្រកាសដាក់ចេញចំណាត់ការពន្ធលើប្រទេស និងដែនដីជាង១៨០កាលពីពេលថ្មីៗ មានប្រទេសខ្លះខឹងសម្បារ និងបានប្រកាសដាក់ពន្ធសងសឹកតបតវិញ ហើយប្រទេសខ្លះបានដាក់ពាក្យសុំចរចាជាមួយសហរដ្ឋអាម៉េរិកជុំវិញបញ្ហានេះ។ បើយោងតាមរបាយការណ៍របស់ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកមានប្រទេសជាង៥០ហើយ ដែលបានទំនាក់ទំនងមកសេតវិមាន ដើម្បីសុំចរចា។

បើតាមការបង្ហើបឱ្យដឹងពីមន្ត្រីជាន់ខ្ពស់ខាងលើ ប្រទេសដែលកំពុងព្យាយាមបើកផ្លូវចរចាជាមួយអាម៉េរិកមានតាំងពីអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិក និងវៀតណាមជាដើម ហើយកម្ពុជាក៏បានដាក់លិខិតសុំចរចាជាមួយសហរដ្ឋអាម៉េរិកផងដែរ។ បើគ្មានការប្រែប្រួលទេ វិធានការពន្ធទៅវិញទៅមករបស់សហរដ្ឋអាម៉េរិក ដែលដាក់លើប្រទេសជាដៃគូពាណិជ្ជកម្មនេះ នឹងចូលជាធរមាននៅថ្ងៃទី៩ ខែមេសា ដ៏ខ្លីខាងមុខនេះ ហើយមកទល់ពេលនេះមិនទាន់មានដំណឹងណាបញ្ជាក់ថា ពន្ធនេះនឹងត្រូវពន្យារអនុវត្តនៅឡើយទេ។

ជាមួយគ្នានេះលោក ត្រាំ បានអះអាងថា លោកនឹងមិនថយក្រោយឡើយក្នុងការអនុវត្តវិធានការពន្ធទៅវិញទៅមកនេះ។ លោកបានសង្កត់ធ្ងន់ថា លោកមិនចង់ឃើញពិភពលោកមានបញ្ហាណាមួយកើតមានឡើងនោះទេ ហើយការដាក់ចេញវិធានការពន្ធនេះគ្រាន់តែចង់ឲ្យប្រទេសនានាធ្វើពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាម៉េរិកដោយស្មើភាព៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើមានកត្តាអ្វីធ្វើឱ្យតម្លៃមាសធ្លាក់ចុះជាង១០០ដុល្លារក្នុង១តម្លឹងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ?

ហាងឆេងមាសបានធ្លាក់ចុះជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ពោលគឺបានធ្លាក់ចុះរហូតដល់ជាង១០០ដុល្លារក្នុង១តម្លឹង នៅ៥ថ្ងៃបន្ទាប់ពីវាបានហក់ឡើ…

អារ៉ាប៊ីសាអូឌីតនឹងបញ្ចុះតម្លៃប្រេងសម្រាប់តំបន់អាស៊ីឲ្យដល់កម្រិតទាបបំផុតនៅខែឧសភា ខាងមុខ

តម្លៃប្រេងឥន្ធនៈនៅអាស៊ីអាចនឹងធ្លាក់ចុះនៅខែឧសភា ខាងមុខនេះ ដោយសារអារ៉ាប៊ីសាអូឌីតដែលជាអ្នកផលិតប្រេងដ៏ធំនៅលើពិភពលោកគ្រោងទម្លាក់តម្លៃប្រេងឆ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ