ប្រធានាធិបតីអ៊ុយក្រែន

ប្រធានាធិបតីអ៊ុយក្រែន ស្នើសុំសម្តេចតេជោ ហ៊ុន សែន ដើម្បីថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងកិច្ចប្រជុំកំពូលអាស៊ាន


ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន ស្នើដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សុំថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងពេលកិច្ចប្រជុំអាស៊ាន និងបញ្ជាក់ពីបំណងរបស់អ៊ុយក្រែនក្នុងការចូលជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន។ ការស្នើសុំនេះធ្វើឡើងតាមជំនួបតាមទូរស័ព្ទ រវាង សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ូឡូឌីមៀ ហ្សេឡិនស្គី ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើយោងតាមការអះអាងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
ប្រធានាធិបតីអ៊ុយក្រែន ស្នើសុំសម្តេចតេជោ ហ៊ុន សែន ដើម្បីថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងកិច្ចប្រជុំកំពូលអាស៊ាន

ក្នុ្ងងជំនួបតាមទូរស័ព្ទ នាថ្ងៃថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តម វ៉ូឡូឌីមៀ ហៀលឡិនស្គី ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន បានសម្តែងការពេញចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកម្ពុជាដែលបានគាំទ្រ និងបានចូលជាសហស្ថាបនិកសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាតិ និងជំហរជាក់លាក់របស់កម្ពុជាពាក់ព័ន្ធនឹងសង្គ្រាមអ៊ុយក្រែន។ ពាក់ព័ន្ធនឹងកិច្ចការអាស៊ាន ប្រធានាធិបតី ហែលឡិនស្គី បានកត់សម្គាល់ដោយការពេញចិត្ត និងបានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសេចក្តីថ្លែងការណ៍ទាំងបីរបស់អាស៊ាន គាំទ្រដល់អ៊ុយក្រែន និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាចំពោះសំណើអ៊ុយក្រែនសុំចូលជាភាគីនៃសន្ធិសញ្ញមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍(TAC) ។

ទន្ទឹមនេះ ឯកឧត្តមប្រធានាធិបតី ហែលឡិនស្គី ក៏បានស្នើសុំថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងពេលកិច្ចប្រជុំអាស៊ាន និងបញ្ជាក់ពីបំណងរបស់អ៊ុយក្រែនក្នុងការចូលជាដៃគូរសន្ទនាតាមវិស័យរបស់អាស៊ានផងដែរ។ ជាការឆ្លើយតប សម្តេចតេជោនាយកដ្ឋមន្ត្រី បានជម្រាបជូនថា កម្ពុជានឹងបន្តធ្វើការងារជាមួយប្រទេសសមាជិកអាស៊ានផ្សេងទៀត ដើម្បីឆ្លើយតបនឹងបំណងរបស់អ៊ុយក្រែនក្នុងការចូលជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាននេះ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការសោកស្តាយចំពោះសោកនាដកម្មដែលបាននិងកំពុងកើតឡើងនៅអ៊ុយក្រែន និងបានសម្តែងក្តីបារម្ភចំពោះការវាយប្រហារថ្មីៗទៅលើទីក្រុងកៀវ និងទីក្រុងផ្សេងៗក្នុងប្រទេសអ៊ុយក្រែន ដែលបណ្តាលឱ្យមានការបាត់បង់ជីវិតប្រជាជន ការរងរបួសជាច្រើន និងខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដាច់ចរន្តអគ្គិសនី និងទឹកស្អាតយ៉ាងធ្ងន់ធ្ងរ ហើយបណ្តាលឲ្យមានវិបត្តិថាមពល និងស្បៀងអាហារធ្ងន់ធ្ងរ ព្រមទាំងអតិផរណាកើនឡើងនៅទូទាំងសកលលោក។ សម្តេចតេជោនាយកដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍ដែលកម្ពុជាបានឆ្លងកាត់ និងបានសង្កត់ធ្ងន់ថា តាមបទពិសោធន៍ដែលកម្ពុជាបានឆ្លងកាត់ និងការស្វែងយល់របស់ សម្ដេចផ្ទាល់បានបង្ហាញថា គ្មានសង្គ្រាមណាមួយអាចបញ្ចប់បានដោយប្រើប្រាស់សង្គ្រាមនោះទេ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថាកម្ពុជាផ្ដល់សារសំខាន់ដល់ការចរចា និងដំណោះស្រាយដោយសន្តិវិធី និងសង្ឃឹមថាភាគីពាក់ពន្ធ័ទាំងអស់នឹងខិតខំរកដំដោះស្រាយគ្រប់ជ្រុងជ្រោយដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដើម្បីអ៊ុយក្រែនទទួលបានមកវិញនូវសុខសន្តិភាព ស្ថិរភាព បូរណភាពទឹកដី និងការអភិវឌ្ឍន៍។

ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់អំពីជំហររបស់កម្ពុជាចំពោះសង្គ្រាមនៅអ៊ុយក្រែន កម្ពុជាប្រកាន់ខ្ជាប់នូវការគោរពគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ប្រឆាំងនឹងការឈ្លានពាន ការគំរាម ឬ ការប្រើប្រាស់កម្លាំងលើអធិបតេយ្យភាព បូរណភាពដែនដីរបស់រដ្ឋឯករាជ្យ និងមិនគាំទ្រដល់ការបំបែករដ្ឋ ឬការទន្ទ្រានយកទឹកដីពីប្រទេសដទៃឡើយ។ សម្តេចតេជោ បានលើកឡើងផងដែរថា ដោយសហការជាមួយប្រទេសជប៉ុន កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូនអ្នកដោះមីនរបស់កម្ពុជាទៅជួយបណ្តុះបណ្តាលដល់អ្នកដោះមីនរបស់អ៊ុយក្រែនតាមពេលវេលាសមស្រប។

សូមជម្រាបថា ពាក់ពន្ធ័និងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យប្រទេសទាំងពីរតែងតាំង និងផ្លាស់ប្តូរឯកអគ្គរាជទូត/អគ្គរដ្ឋទូតទៅវិញទៅមក។ យ៉ាងណាមិញ ឯកឧត្តមប្រធានាធិបតីអ៊ុយក្រែន ក៏បានឯកភាពចំពោះការតែងតាំងឯកអគ្គរាជទូត/អគ្គរដ្ឋទូតទៅវិញទៅមកនេះផងដែរ៕




អត្ថបទបន្ទាប់


ហេតុអ្វីក្រុមធុរជននៅចិនមិនរំពឹងថាទំនាក់ទំនងប៉េកាំង-វ៉ាស៊ីនតោននឹងល្អឡើងវិញ?

ព័ត៌មាន
ក្រុមអ្នករកស៊ីធំៗក្នុងប្រទេសចិនមិនបង្ហាញក្តីសង្ឃឹមខ្ពស់ទេថា ទំនាក់ទំនងរវាងរដ្ឋអំណាចចិនជាមួយសហរដ្ឋអាមេរិកនឹងប្រសើរឡើង បើទោះបីជាមានការប្រែ…

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យកិច្ចព្រមព្រៀង RCEP បើកចំហទ្វារទទួលយកប្រទេសផ្សេងៗទៀតនៅឆ្នាំក្រោយ

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាស្នើឲ្យភាគីសមាជិក និងភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ