រូបិយប័ណ្ណ

ប្រធានមូលនិធិ IMF អះអាងថា ប្រាក់ដុល្លារអាម៉េរិកនៅតែជារូបិយប័ណ្ណបម្រុងកំពូលរបស់ពិភពលោក ទោះមានការធ្លាក់ថ្លៃនៅមួយឆ្នាំចុងក្រោយ


ប្រធានស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយសម្រាលការធ្លាក់ថ្លៃនៃអត្រាប្ដូរប្រាក់ដុល្លារអាម៉េរិកក្នុងរយៈពេលមួយឆ្នាំមកនេះ ដោយអះអាងថា ប្រាក់ដុល្លារអាម៉េរិក នៅតែជារូបិយប័ណ្ណបម្រុងអន្តរជាតិកំពូលរបស់ពិភពលោក ទោះបីជាអត្រាប្ដូរប្រាក់មានការប្រែប្រួលរយៈពេលខ្លីយ៉ាងណាក្ដី។
រូបិយប័ណ្ណ
ដោយ

នាយិកាគ្រប់គ្រងស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី Kristalina Georgieva បាននិយាយថា ការធ្លាក់ថ្លៃនៃប្រាក់ដុល្លារអាម៉េរិកក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះមិនគួរត្រូវបានយកទៅបកស្រាយបំផ្លើសឱ្យហួសហេតុពេកនោះទេ ហើយថា តួនាទី ឬឥទ្ធិពលនៃប្រាក់ដុល្លារអាម៉េរិក នៅក្នុងពិភពលោកទំនងជាមិនផ្លាស់ប្តូរក្នុងពេលឆាប់ៗនេះឡើយ។ លោកស្រីបានគូសបញ្ជាក់ថា កត្តាសំខាន់ៗរួមមាន ភាពរឹងមាំនៃសេដ្ឋកិច្ច និងទីផ្សារហិរញ្ញវត្ថុអាម៉េរិក ព្រមទាំងវប្បធម៌សហគ្រិនភាពរបស់សហរដ្ឋអាម៉េរិក សុទ្ធតែរួមចំណែកជួយឱ្យប្រាក់ដុល្លារអាម៉េរិក រក្សាភាពសំខាន់របស់វាក្នុងនាមជារូបិយប័ណ្ណបម្រុងកំពូលរបស់ពិភពលោក។

​តម្លៃប្រាក់ដុល្លារអាម៉េរិក បានធ្លាក់ចុះជាង៨% កាលពីឆ្នាំមុន ហើយបានបន្តធ្លាក់ចុះបន្ថែមទៀតនៅដើមឆ្នាំ២០២៦ នេះ ដោយសារពន្ធគយដ៏ចម្រូងចម្រាសរបស់សហរដ្ឋអាម៉េរិក និងការព្រួយបារម្ភអំពីបញ្ហាហិរញ្ញវត្ថុរបស់រដ្ឋាភិបាលអាម៉េរិក ធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិន។ និយ័តករចិន បានជំរុញឱ្យស្ថាប័ននានា កាត់បន្ថយការទិញបណ្ណរតនាគារ​អាម៉េរិក ឬបណ្ណបំណុល ក្រោយបារម្ភពីហានិភ័យទីផ្សារ។

ក្រុមមន្ត្រីអាម៉េរិក រួមទាំងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក Scott Bessent បានបញ្ជាក់ជាថ្មីនូវគោលនយោបាយប្រាក់ដុល្លារ ដ៏រឹងមាំរបស់ទីក្រុងវ៉ាស៊ីនតោន ទោះបីជាប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា លោកមិនព្រួយបារម្ភអំពីការធ្លាក់ថ្លៃ នៃប្រាក់ដុល្លារអាម៉េរិកយ៉ាងណាក្ដី។

នាយិកាគ្រប់គ្រងស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី Kristalina Georgieva បាននិយាយថា ការធ្លាក់ថ្លៃនៃប្រាក់ដុល្លារអាម៉េរិកក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះមិនគួរត្រូវបានយកទៅបកស្រាយបំផ្លើសឱ្យហួសហេតុពេកនោះទេ ហើយថា តួនាទី ឬឥទ្ធិពលនៃប្រាក់ដុល្លារអាម៉េរិក នៅក្នុងពិភពលោកទំនងជាមិនផ្លាស់ប្តូរក្នុងពេលឆាប់ៗនេះឡើយ។ លោកស្រីបានគូសបញ្ជាក់ថា កត្តាសំខាន់ៗរួមមាន ភាពរឹងមាំនៃសេដ្ឋកិច្ច និងទីផ្សារហិរញ្ញវត្ថុអាម៉េរិក ព្រមទាំងវប្បធម៌សហគ្រិនភាពរបស់សហរដ្ឋអាម៉េរិក សុទ្ធតែរួមចំណែកជួយឱ្យប្រាក់ដុល្លារអាម៉េរិក រក្សាភាពសំខាន់របស់វាក្នុងនាមជារូបិយប័ណ្ណបម្រុងកំពូលរបស់ពិភពលោក។យិកាគ្រប់គ្រងស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF លោកស្រី Kristalina Georgieva បានបន្ថែមថា ការធ្លាក់ថ្លៃប្រាក់ដុល្លារអាម៉េរិក អាចផ្តល់អត្ថប្រយោជន៍ដល់បណ្ដាទីផ្សារ ដែលកំពុងរីកចម្រើនឆាប់រហ័ស (Emerging markets) ដោយកាត់បន្ថយថ្លៃដើម នៃការទូទាត់បំណុលជាប្រាក់ដុល្លារ មកដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងពេលជាង១០ឆ្នាំមកនេះ ហើយវិនិយោគិន ក៏មានទំនុកចិត្តច្រើនជាងមុនផងដែរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើកម្ពុជា ត្រូវរៀបចំខ្លួនបែបណាខ្លះ ដើម្បីទាក់ទាញភ្ញៀវទេសចរ ក្រោយកម្ទេចសម្បុកឧក្រិដ្ឋជនអនឡាញអស់ពីប្រទេស?

ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីពង្រឹងសន្តិសុខផ្ទៃក្នុង ន…

កម្ពុជា មានអតិរេកពាណិជ្ជកម្មជាមួយអាម៉េរិក តែមានឱនភាពពាណិជ្ជកម្មជាមួយចិន យ៉ាងសម្បើម

សហរដ្ឋអាម៉េរិក និងចិន ដែលជាមហាអំណាចកំពូលទាំងពីរនៅលើពិភពលោកនៅតែជាដៃគូដោះដូរពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ក្នុងនោះសហរដ្ឋអាម៉េរិក ជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ