សម្តេចហ៊ុនសែនថា គ្មានEBAក៏កម្ពុជាអាចរស់បាន

សម្តេចហ៊ុន សែន ៖ការបិទរោងចក្រណាមួយនៅកម្ពុជា វាមិនបានពាក់ព័ន្ធនឹងEBA នោះទេ


ថ្លែងនៅក្នុងពិធីបិទការដ្ឋានស្តារនិងសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ សម្តេច ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាអះអាងយ៉ាងច្បាស់ថា ទោះបីជាស្អែកនេះលទ្ធផលនៃការប្រកាសប្រព័ន្ធអនុគ្រោះពន្ធEBA ទៅជាយ៉ាងណាក៏ដោយ ក៏កម្ពុជាមិនខ្វល់ដែរ។
សម្តេចហ៊ុន សែន ៖ការបិទរោងចក្រណាមួយនៅកម្ពុជា វាមិនបានពាក់ព័ន្ធនឹងEBA នោះទេ(https://asia.nikkei.com/)
ដោយ

សម្តេច​ថា​« នៅ​ពេល​ខាង​មុខ​នេះ​ប្រសិនបើ​មានការ​បិទ​រោច​ក្រ​ណាមួយ​មិនមែន​មក​ពី​អា EBA នោះ​ទេ នៅ​ពេល​ខាង​មុខ​ចាំ​មើលទៅ បើ​ទោះបី​មាន​ឬ​គ្មាន​អា EBA ហ្នឹង​។ ព្រោះ​ខ្វះខាត​មាន​វត្ថុធាតុដើម​មួយ​ចំនួន ដែល​កំពុង​តែ​យក​មក​ដេរ​នៅ​ស្រុក​ខ្មែរ​រួច​ហើយ​បន្ត​នាំ​ចេញ​ទៅ យើង​អត់​សាច់​ក្រណាត់ តើ​យើង​មានអី​ដេរ ដូច្នេះ​កម្មករ​ច្បាស់​ជា​ជួប​ប្រទះ​នូវ​បញ្ហា​ខ្វះ​ការងារ​ធ្វើ ត្រូវ​គិត​រឿង​ហ្នឹង​ឲ្យ​ហើយ​។ រឿង EBA  បើ​ទោះបី​គេ​ដក​ទាំងស្រុង ឫ​ដក​ផ្នែក​ខ្លះ ក៏​គង់​ទៅ​ដល់​ខែ​៨​ឯណោះ​បាន​វា​ចាប់ផ្តើម អ៊ីចឹង​វា​អត់​មាន​ទេ ។ ហើយ​សុំ​កុំ​ឆ្កួត​ៗ និយាយ​រួម​គឺថា អា​ពុល​ក្តួច ភ័យ​ខ្លាច ទាំង​មិនដឹង​ថា EBA ជា​ស្អី​» ។

សម្តេច​បាន​អះអាង​យ៉ាង​មុតមាំ​ថា « ខ្ញុំ​មិន​យក​ឯកភាព​រាជ្យ អធិបតេយ្យភាព​កម្ពុជា ទៅ​ដូរ​ជាមួយ​ជំ​នួយ​និង​ភាព​អនុគ្រោះ​ណា​ទាំងអស់​»​។

គូសបញ្ជាក់​ថា ថ្ងៃ​ទី​១២ ខែកុម្ភៈ ស្អែក​នេះ គណៈ​ក​ម្មា​អឺរ៉ុប​នឹង​ប្រកាស​លទ្ធផល​ជា​ផ្លូវការ នូវ​ការ​ពិភាក្សា​ស្តី​ពី​ការ​ដក​ឬ​មិន​ដក​ប្រ​ព័​ន្ទ​អនុគ្រោះ​ពន្ធ EBA​ហើយ ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក មហាធៀ ម៉ូហាម៉ាដ៖ ខ្ញុំបានស្នើឲ្យលោក ត្រាំ ចុះចេញពីតំណែងទៅ ដើម្បីជួយសង្គ្រោះអាមេរិក!

ព័ត៌មាន
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ ម៉ូហាម៉ាដ បាននិយាយនាពេលថ្មីៗនេះថា លោកបានអំពាវនាវឲ្យលោកដូណាល់ត្រាំ ប្រធានាធិបតីអាមេរិកចុះចេញពីតំណែ…

ឥទ្ធិពលវីរុសកូរ៉ូណា៖ វៀតណាមអាចនឹងបាត់ចំណូល ៨០០ លានដុល្លារ ពីការនាំចេញផលិតផលកសិកម្មទៅចិន

ព័ត៌មាន
បញ្ហារាលដាលនៃវីរុសកូរ៉ូណា គិតមកទល់ពេលនេះ នៅតែបន្ដកើនឡើងនៅឡើយ បើទោះបីជាប្រទេសជាច្រើន កំពុងដាក់វិធានការក្ដៅដើម្បីទប់ស្កាត់ក៏ដោយ។ យ៉ាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ