បំណុលជំពាក់ចិន

IMF ថា ឡាវកំពុងជាប់ផុងជាមួយបំណុលរើខ្លួនមិនរួច ខណៈជិតពាក់កណ្ដាល នៃបំណុលជំពាក់ចិន


អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា បំណុលសាធារណៈរបស់ប្រទេសឡាវនៅតែមិនអាចទ្រទ្រង់បាន ពោលគឺជាប់បំណុលវណ្ឌក ដែលពិបាកនឹងរើខ្លួនរួច ទោះបីជាបំណុលនោះបានធ្លាក់ចុះបន្តិចនៅប៉ុន្មានឆ្នាំចុងក្រោយនេះយ៉ាងណាក្ដី។ ទិន្ន័យរបស់មូលនិធិ IMF បានបង្ហាញថា បំណុលសាធារណៈរបស់ឡាវ បានធ្លាក់ចុះមកនៅ ៨០,៦% នៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០២៥ ហើយស្ទើរតែពាក់កណ្ដាលជាបំណុលខ្ចីបុលពីចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។
បំណុលជំពាក់ចិន
ដោយ

មូលនិធិរូបិយវត្ថុអន្តរជាតិបានព្រមានប្រទេសឡាវថា កំពុងជាប់បំណុលសាធារណៈវ័ណ្ឌក ខណៈជិតពាក់កណ្ដាលនៃបំណុលទាំងនោះគឺជំពាក់ចិន។ លោកស្រី អានហ្គាណា បាន័រជី (Angana Banerji) ប្រធានបេសកកម្ម នៃមូលនិធិ IMF ប្រចាំប្រទេសឡាវ បានលើកឡើងថា ប្រទេសឡាវនៅតែមានបន្ទុកបំណុលវ័ណ្ឌក ហើយពឹងផ្អែកលើការពន្យារពេលការទូទាត់បំណុល ខណៈបច្ចុប្បន្នប្រទេសនេះកំពុងចរចាជាមួយម្ចាស់បំណុលធំៗ។ លោកស្រី បានជំរុញឱ្យរដ្ឋាភិបាលឡាវកែលម្អស្ថិរភាពសេដ្ឋកិច្ច និងបង្កើនទុនបម្រុងអន្តរជាតិ។

សេដ្ឋកិច្ចរបស់ប្រទេសឡាវ ដែលមានទំហំប្រមាណជិត១៧ពាន់លានដុល្លារសម្រេចបានកំណើន៤,៥% ក្នុងឆ្នាំ២០២៥ ហើយត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងអត្រាដូចគ្នានៅឆ្នាំ២០២៦ នេះ។ ប្រទេសឡាវ ពឹងផ្អែកខ្លាំងលើការនាំចេញវារីអគ្គិសនី ការជីកយករ៉ែ និងវិស័យទេសចរណ៍។ ទិន្នន័យពីមូលនិធិ IMF បង្ហាញថា បំណុលសាធារណៈរបស់ឡាវបានធ្លាក់ចុះមកត្រឹម៨០,៦% នៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០២៥ ដោយធ្លាក់ចុះពី១១៥,៧% ក្នុងឆ្នាំ២០២២ ហើយអាចនឹងធ្លាក់ចុះមកនៅត្រឹម៥៧,៤% នៅឆ្នាំ២០៣០។

ទោះជាយ៉ាងណា បំណុលក្រៅប្រទេសរបស់ឡាវ នៅតែមានចំនួន៧៣,៥% នៃ GDP។ ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានប៉ាន់ប្រមាណថា ប្រទេសឡាវត្រូវទូទាត់បំណុលបរទេសប្រហែល១,៣ពាន់លានដុល្លារក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ដោយស្ទើរតែពាក់កណ្តាលនៃបំណុលបរទេស គឺជំពាក់ប្រទេសចិន ដែលភាគច្រើនយកមកអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា។

ក្តីបារម្ភអំពីបំណុលរបស់ប្រទេសឡាវកើតមានចាប់តាំងពីឆ្នា២០២២ នៅពេលដែលក្រុមអ្នកវិភាគបានព្រមានថា ប្រទេសឡាវអាចប្រឈមមុខនឹងការខកខានទូទាត់បំណុល ដែលស្រដៀងគ្នាទៅនឹងប្រទេសស្រីលង្កា។ ទីភ្នាក់ងារវាយតម្លៃកម្រិតគុណភាពឥណទាន Moody's ក៏បានទម្លាក់ចំណាត់ថ្នាក់បំណុលរបស់ប្រទេសឡាវទៅជាស្ថានភាពមិនល្អផងដែរ។

មូលនិធិ IMF បានផល់ជាគំនិតថា ប្រទេសឡាវចាំបាច់ត្រូវតែអនុម័តគោលនយោបាយសេដ្ឋកិច្ចដែលកាន់តែរឹងមាំ និងគ្រប់គ្រងបំណុលរបស់ខ្លួនដោយប្រុងប្រយ័ត្ន ដើម្បីជៀសវាងអស្ថិរភាពហិរញ្ញវត្ថុនាពេលអនាគត៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើអ្វីជាសេណារីយ៉ូដ៏អាក្រក់បំផុតដែលលោក ត្រាំ កំពុងពិចារណាចំពោះសង្គ្រាមនៅអ៊ីរ៉ង់?

ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងថ្លឹងថ្លែងនូវអ្វីដែលលោកបានពិពណ៌នាថា ជាសេណារីយ៉ូដ៏អាក្រក់បំផុតនៅក្នុងសង្គ្រាម ដែលសហរដ្ឋអាម៉េរិក និងអ៊ីស្រ…

សាលារៀន ហេរីងតុន អន្តរជាតិ (Herrington International School) ដាក់ទុនវិនិយោគរហូតដល់ ៥០ លានដុល្លារ ក្នុងវិស័យអប់រំនៅប្រទេសកម្ពុជា

សាលារៀន ហេរីងតុន អន្តរជាតិ មានមោទនភាពក្នុងការប្រកាសបើកដំណើរការសាលារៀនដ៏ថ្មីទំនើបបំផុតរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅចំកណ្តាលនៃ បុរីប៉…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ