វិនិយោគ​វិស័យ​ប្រេង

កម្ពុជា​ទទួល​បាន​ពិន្ទុ​ធ្លាក់​ចុះ​លើ​ភាព​​ទាក់ទាញ​ផ្នែក​ច្បាប់​នៃ​ការ​​វិនិយោគ​ក្នុង​វិស័យ​ប្រេង


របាយការណ៍​ពិភព​លោក​លើ​វិស័យ​ប្រេង ដែល​ចេញ​ផ្សាយ​ដោយ​ស្ថាប័ន​ស្រាវជ្រាវ​ដ៏​ធំ​មួយ​របស់​ប្រទេស​​កាណាដា បាន​បង្ហាញ​ថា កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​១០​ដែល​មាន​ភាព​​ទាក់ទាញ​តិចតួច​ផ្នែក​​ច្បាប់​សម្រាប់​​ការ​​វិនិយោគ​​ក្នុង​វិស័យ​ប្រេង។
កម្ពុជា​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​រុករក​ប្រេង KrisEnergy ដើម្បី​បើក​ផ្លូវ​ដល់​ការ​ទាញ​យក​ធនធាន​ប្រេង​កាត​ពី​ប្លុក A ក្នុង​ដែន​សមុទ្រ​កម្ពុជា។
ដោយ

របាយការណ៍​បាន​កត់​សម្គាល់​ថា ក្នុង​ឆ្នាំ​២០១៧ មាន​ភាព​​អវិជ្ជមាន​ទាក់ទង​នឹង​​កត្តា​សំខាន់ៗ​ដែល​ប៉ះពាល់​​ដល់​ការ​សម្រេច​ចិត្ត​ក្នុង​ការ​វិនិយោគ​ក្នុង​វិស័យ​ប្រេង បាន​​កើ​​ន​ឡើង​នៅក្នុង​​តំបន់​​​ជាច្រើន​នៃពិភពលោក។

ប្រទេសទាំង​១០ ដែល​មាន​ភាព​ទាក់ទាញ​តិចតួច​ផ្នែក​ច្បាប់​សម្រាប់​ការ​វិនិយោគ​ក្នុង​វិស័យ​ប្រេង​រួម​មាន ​យ៉េមែន បារាំង កម្ពុជា កាលីហ្វ័រញ៉ា​នៃ​សហរដ្ឋ​អាមេរិក ឥណ្ឌូនេស៊ី អេក្វាឌ័រ អ៊ីរ៉ាក់ លីប៊ី បូឡាវី និង វេនេហ្ស៊ូអេឡា។

ពិន្ទុ​ក្នុង​ការ​វិនិយោគ​ក្នុង​វិស័យ​ប្រេង​របស់​កម្ពុជា​បាន​ធ្លាក់​ចុះ​ប្រមាណ​ពី​លេខរៀង​ ៧២ ក្នុង​​ឆ្នាំ​២០១៦ មក​ដល់​លេខរៀង​ទី៩០ ក្នុង​ចំណោម ៩៧ ដែល​មាន​ការ​ទាក់ទាញ​តិច​បំផុតសម្រាប់​ការ​វិនិយោគ​​ក្នុង​​​វិស័យ​ប្រេង។ នេះ​បើ​យោង​តាម​ការ​​ចេញ​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ​វិស័យ​ប្រេង​សកល ឆ្នាំ​២០១៧ ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ដើម​​ខែ​នេះ ដោយ​​វិទ្យាស្ថាន Fraser របស់​ប្រទេស​កាណាដា។

ការធ្លាក់​ចុះ​នេះ​ត្រូវ​បាន​របាយការណ៍​ឆ្លុះ​បញ្ចាំង​ថា ដោយសារ​តែ​មាន​ការ​កើនឡើង​នៃ​ការ​ព្រួយ​​​បារម្ភ​ពី​តំបន់​ដែល​​ត្រួត​ស៊ី​គ្នា តម្លៃ​ខ្ពស់​នៃ​ការ​រៀបចំ​ឯកសារ​ផ្លូវ​ច្បាប់ និង​របាំង​ពាណិជ្ជកម្ម​ផ្សេងៗ។

របាយការណ៍​បាន​បញ្ជាក់​ថា កម្ពុជា​ត្រូវ​បាន​ញាំញីរ​ដោយ​លក្ខខណ្ឌ​សារ​ពើពន្ធ​មិន​ច្បាស់​លាស់​ដែល​​អាច​នឹង​មាន​​ផល​​ប៉ះពាល់​ដល់​ការ​វិនិយោគ​បន្ត​បន្ទាប់​ទៀត ជាពិសេស កាតព្វកិច្ច​ពន្ធ​នាំ​ចេញ​ជា​ដែល​អាច​នឹង​ប៉ះពាល់​​ដល់​​ឱកាស​​វិនិយោគ​ផ្សេងៗ។

ឯកឧត្តម ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយដ្ឋាន​ប្រេង​កាត​នៃ​ក្រសួង​រ៉ែ​និង​ថាមពល បាន​និយាយ​ថា យ៉ាង​ណាក៏ដោយ ក៏​កម្ពុជា​កំពុង​តែ​អភិវឌ្ឍ​វិស័យ​ប្រេង​ដោយសារ​បច្ចុប្បន្ន កម្ពុជា​បាន​ទាក់ទាញ​វិនិយោគិន​ជា​ច្រើន​ ក្រុមហ៊ុន​នាំ​ចូល​ប្រេង ក្រុមហ៊ុន​​បំពង់​​បង្ហូរ​ប្រេង​ឧស្ម័ន រោងចក្រ​ចម្រាញ់​ប្រេង ជាដើម។

កាល​ពី​ចុង​ខែ​តុលា​កន្លង​ទៅ ក្រុមហ៊ុន Kris Energy ដែល​ជា​ក្រុមហ៊ុន​រុករក​ឧស្ម័ន​របស់​ប្រទេស​សិង្ហ​បុរី​បាន​បង្ហាញ​ពី​ការ​ជឿជាក់​របស់​ខ្លួន ក្នុង​ការ​វិនិយោគ​ក្នុង​រុករក​ប្រេង​នៅ​កម្ពុជា តាមរយៈ​ការ​ប្រកាស​​​ធ្វើការ​សម្រេច​ចិត្ត​វិនិយោគ​​ចុង​ក្រោយ​ដែល​ជា​​ការ​​​ប្ដេជ្ញា​ចិត្ត​​​​ជាផ្លូវការ​​របស់​​ក្រុមហ៊ុន​​ក្នុង​ការ​​វិនិយោគ​ទុន​​ដើម្បី​អភិវឌ្ឍ​គម្រោង​​​ប្រេង​និង​​ឧស្ម័ន​នៅ​កម្ពុជា។

តាមរយៈ​កិច្ច​ព្រមព្រៀង​នៃ​ការ​វិនិយោគ​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា​នឹង​ទទួល​បាន​ភាគហ៊ុន ៥% ដែល​នឹង​ត្រូវ​​គ្រប់គ្រង​ដោយ​អគ្គនាយកដ្ឋាន​ទ្រព្យ​សម្បត្តិ​រដ្ឋ និង​ចំណូល​មិន​មែន​សារពើ​ពន្ធ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ 

​ចំណែក​ឯ​ក្រុមហ៊ុន KrisEnergy កាន់​កាប់​ភាគហ៊ុន ៩៥%។ ក្រៅ​ពី​ចំណូល​ពី​ការ​កាន់​កាប់​របស់​រដ្ឋា​ភិបាល​លើ​ភាគហ៊ុន ៥% កម្ពុជា​អាច​ទទួល​បាន​ចំណូល​ពន្ធ និង​សួយ​សារ​អាករ​ផ្សេងៗ ដូចជា ពន្ធ​លើ​ប្រាក់​ចំណូល​​ប្រមាណ ២៥% ពន្ធ​លើ​ប្រាក់​​ចំណូល​លើស​កម្រិត ពន្ធ​លើ​ការ​នាំចេញ​ ២% ​ពន្ធ​កាត់ទុក​លើ​ការ​ទូទាត់​​ភាគលាភ​ ជាដើម៕




អត្ថបទបន្ទាប់


តំបន់​ទួល​ពង្រ ជាយ​រាជ​ធានី កំពុង​ក្លាយ​ជា​មុខ​ព្រួញ​ការ​អភិវឌ្ឍ​លំនៅដ្ឋាន

ព័ត៌មាន
ការរ​អភិវឌ្ឍ​តំបន់​ជាយ​រាជ​ធានី​ភ្នំពេញ បាន​និង​កំពុង​មាន​ការ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ក្នុង​នោះ ក្រៅពី​តំបន់​ភាគ​ខាង​ជើង​រ…

ឧកញ៉ា លី ហួរ លើក​ពាន​មាស​ផ្នែក​គុណភាព​និង​ភាព​ជា​អ្នក​ដឹកនាំ​ឆ្នើម​ពី​ចក្រភព​អង់គ្លេស

ព័ត៌មាន
ពាន​រង្វាន់​ម្កុដ​មាស​ផ្នែក​គុណភាព​និង​ភាព​ជា​អ្នក​ដឹកនាំ​ ពី​ចក្រភព​អង់គ្លេស ត្រូវ​បាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា ដែល​មាន​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ