វិស័យពាណិជ្ជកម្ម

IMF ព្រមានថា ការរឹតបន្តឹងពាណិជ្ជកម្ម និងការដំឡើងពន្ធក្នុងចំណោមមហាអំណាចធំៗអាចធ្វើឱ្យ GDP របស់ពិភពលោកធ្លាក់ចុះរហូតដល់ទៅ៧%


លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) នាយកគ្រប់គ្រងស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានលើកឡើងថា សេដ្ឋកិច្ចពិភពលោកពេលនេះកំពុងឆ្ពោះទៅរកស្ថានភាពអាចគ្រប់គ្រងបាន ខណៈដែលអតិផរណាកំពុងធ្លាក់ចុះ ហើយការបញ្ចុះអត្រាការប្រាក់ក៏នឹងកើតមាននៅពេលដ៏ខ្លីខាងមុខ។
វិស័យពាណិជ្ជកម្ម
ដោយ

ប៉ុន្តែទន្ទឹមនេះលោកស្រីព្រមានថា ការកើនឡើងនៃការរឹតបន្តឹងពាណិជ្ជកម្ម រួមទាំងការដំឡើងពន្ធគយផងពីសំណាក់មហាអំណាចធំៗបំផុតរបស់ពិភពលោក គឺជាហានិភ័យគួរឱ្យព្រួយបារម្ភបំផុតដែលអាចធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះរហូតដល់ទៅ៧%។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។

​​ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានតាមដាន និងរកឃើញថា ការរឹតបន្តឹងពាណិជ្ជកម្មរួមទាំងការដំឡើងពន្ធផងក្នុងឆ្នាំកន្លងទៅ បានកើនឡើង១គុណនឹង៣ ហើយ​លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) ដែលជានាយកគ្រប់គ្រងស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានអះអាងថា ២ភាគ៣នៃការដំឡើងពន្ធទាំងនោះមិនសមស្របដែលអាចទទួលយកបាន និងជាអ្វីដែលគួរឱ្យព្រួយបារម្ភបំផុត។

លោកស្រីបានសង្កត់ធ្ងន់ថា វិធានការរឹតបន្តឹងពាណិជ្ជកម្មទាំងនេះភាគច្រើនចេញពីមហាអំណាចធំៗ ពោលគឺសហរដ្ឋអាម៉េរិក មហាយក្សចិន និងសហភាពអឺរ៉ុប ដែលស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF រកឃើញថា មានតែ១ភាគ៣ប៉ុណ្ណោះនៃការរឹតបន្តឹងទាំងនោះដែលសមស្របអាចទទួលយកបាន។

លោកស្រី​បានគូសបញ្ជាក់ថា គ្រប់គ្នាត្រូវតែទទួលស្គាល់ថា មានហេតុផលមួយចំនួននៅពីក្រោយការរឹតបន្តឹងពាណិជ្ជកម្ម និងការដំឡើងពន្ធទាំងនេះ ហើយថា មិនមែនគ្រប់គ្នាសុទ្ធតែទទួលបានអត្ថប្រយោជន៍ច្រើនពីសកលភាវូបនីយកម្មនោះឡើយ។

លោកស្រីក៏បានធ្វើការកត់សម្គាល់ផងដែរថា សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន បានបង្រៀនប្រទេសជាច្រើនអំពីសារសំខាន់នៃសន្តិសុខខ្សែច្រវាក់ផ្គត់ផ្គង់ និងភាពចាំបាច់ដែលប្រទេសនានា​ត្រូវធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់​៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តើពិភពលោកនឹងប្រឈមមុខនឹងការកើនឡើងកម្តៅកម្រិតណានៅ៥ឆ្នាំខាងមុខ?

ទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ បាននិយាយថា ពិភពលោកទំនងជាមិនអាចគេចផុតពីការប្រឈមមុខនឹងការកើនឡើងកម្តៅជាង១អង្សាបន្ថែមទៀតណាស់…

តើធ្យូងថ្មមានសារសំខាន់យ៉ាងណាសម្រាប់វិស័យថាមពល និងសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម?

វៀតណាម បានក្លាយជាប្រទេសដែលពឹងផ្អែកលើធ្យូងថ្មខ្លាំងបំផុតនៅក្នុងការផលិតថាមពលអគ្គិសនី ដើម្បីបម្រើសកម្មភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។ ថាមពលអគ្គិស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ