ក្រុមហ៊ុនNagacorp

ក្រុមហ៊ុនល្បែងកាស៊ីណូដ៏ធំ Nagacorp ប្រកាសប្រាក់ចំណេញសុទ្ធជាង១០០លាននៅឆ្នាំ២០២០ ទោះបីមានវិបត្តិកូវីដ-១៩កើតឡើងក្ដី


ក្រុមហ៊ុនល្បែងកាស៊ីណូ Nagacorp ដែលបានចុះបញ្ជីផ្សារភាគហ៊ុននៅហុងកុងនិងជាប្រតិបត្តិករកាស៊ីណូណាហ្គាវើលនៅកម្ពុជា បានប្រកាសពីប្រាក់ចំណេញសុទ្ធរបស់ខ្លួនជាង១០០លានដុល្លារអាមេរិក នៅឆ្នាំ២០២០កន្លងទៅនេះ។ ការរក្សាបាននូវប្រាក់ចំណេញកាលពីឆ្នាំមុននេះ ត្រូវបានក្រុមហ៊ុននេះអះអាងថា ដោយសារតែមានការស្ទុះងើបឡើងវិញនៃប្រតិបត្តិការអាជីវកម្មនៅឆមាសទី ២នៃឆ្នាំ២០២០។ ទោះបីយ៉ាងណា បើមើលទៅលើប្រាក់ចំណេញនៅឆ្នាំ២០២០របស់ Nagacorp ធៀបនឹងឆ្នាំ២០១៩វិញ គឺមានការធ្លាក់ចុះដល់ទៅជាង៨០%ឯណោះ។
ក្រុមហ៊ុនល្បែងកាស៊ីណូដ៏ធំ Nagacorp
ដោយ

តាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Nagacorp បានឲ្យដឹងទៀតថា នៅឆ្នាំ២០២០ ប្រាក់ចំណូលរបស់ក្រុមហ៊ុនសម្រេចបានជាង៨៧៨លានដុល្លារមានការធ្លាក់ចុះ៥០% ធៀបនឹងឆ្នាំ២០១៩។

ក្នុងនោះដែរ ចំពោះប្រាក់ចំណូលពីវិស័យល្បែងរបស់កាស៊ីណូណាហ្គាវើលនៅឆ្នាំ២០២០ មានប្រមាណ៨៧០លានដុល្លារ ពោលគឺមានការធ្លាក់ចុះដល់ទៅជាង៤៩%។

ការស្ទុះងើបឡើងវិញនៃអាជីវកម្មល្បែងបានធ្វើឲ្យចំណូល Nagacorp មានការកើនឡើងនៅក្នុងឆមាសទី២នៅឆ្នាំ២០២០ ហើយអ្នកដែលបានចូលមកលេងល្បែងនៅកាស៊ីណូច្រើនជាងគេ គឺភ្ញៀវមកពីតំបន់អាស៊ីខាងកើត រួមមានមកពីប្រទេសចិន កូរ៉េខាងត្បូង និងកោះតៃវ៉ាន់ជាដើម។

ថ្មីនេះដែរ ក្រុមហ៊ុន Nagacorp ក៏បានបង្ហាញពីសំណើរសុំគម្រោងអភិវឌ្ឍរបស់ខ្លួនតម្លៃ ៣៥០លានដុល្លារលើការអភិវឌ្ឍរមណីដ្ឋានមិនមានសេវាល្បែង នៅក្បែរតំបន់ប្រសាទអង្គរវត្ត ខេត្តសៀមរាបផងដែរ។

គួរបញ្ជាក់ថា កាលពីដើមខែមីនា កាស៊ីណូណាហ្គាវើលក៏ទើបតែត្រូវបានផ្អាកបណ្ដោះអាសន្ន ដោយសារតែជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្រោយពីបុគ្គលិកបម្រើការនៅកាស៊ីណូនេះត្រូវបានរកឃើញថាមានឆ្លងកូវីដ-១៩ ជាបន្ដបន្ទាប់រហូតដល់១១នាក់ ហើយក្រុមហ៊ុនក៏មិនទាន់ប្រកាសពីថ្ងៃដែលនឹងការបើកកាស៊ីណូឡើងវិញនៅឡើយដែរ។

ក្រុមហ៊ុនសេវាកម្មវិនិយោគMoody បានបញ្ជាក់នាពេលថ្មីៗនេះដែរ ការផ្អាកបណ្ដោះអាសន្ននូវអាជីវកម្មកាស៊ីណូណាហ្គាវើល នឹងធ្វើឲ្យមានបញ្ហាអវិជ្ជមានដល់សាច់ប្រាក់របស់ក្រុមហ៊ុន Nagacorp៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងកសិកម្មនិងសមាគមវារីវប្បកម្មកំពុងសិក្សាលើការបង្កើតមជ្ឈមណ្ឌលបែងចែកផលនេសាទ

ព័ត៌មាន
ក្រសួងកសិកម្ម និងសមាគមវារីវប្បកម្មកម្ពុជា កំពុងសិក្សាលើគម្រោងបង្កើតមជ្ឈមណ្ឌលបែងចែកផលនេសាទ នៅលើផ្ទៃដី២ហិកតា នៅតាមបណ្តោយផ្លូវជាតិលេខ ៦ A ស្ថ…

WHO មិនទាន់គាំទ្រឲ្យមាន«លិខិតឆ្លងដែនវ៉ាក់សាំង»សម្រាប់ការធ្វើដំណើរឡើយ

ព័ត៌មាន
ក្រោយសង្កេតឃើញពីទំនោរ និងការដាក់ចេញនូវវិធានការជាបន្តបន្ទាប់ពីសំណាកប្រទេសមួយចំនួន ឲ្យអ្នកដំណើរប្រើប្រាស់លិខិតឆ្លងដែនពិសេសដែលបញ្ជាក់ពីការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ