វិស័យសេដ្ឋកិច្ច

IMF ព្រមានថា គោលនយោបាយសេដ្ឋកិច្ចរបស់ចិន កំពុងបង្កការខូចខាតដល់ខ្លួនឯង និងប្រទេសដទៃ


មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានរិះគន់ចិន ខ្លាំងៗ ហើយបានព្រមានគួរឱ្យភ្ញាក់ផ្អើលថា គោលនយោបាយសេដ្ឋកិច្ចរបស់ចិន កំពុងបង្កការខូចខាតដល់ខ្លួនឯង និងប្រទេសដទៃ ហើយបានជំរុញឱ្យទីក្រុងប៉េកាំង ផ្លាស់ប្តូរម៉ូឌែល ឬគំរូសេដ្ឋកិច្ចរបស់ខ្លួនចេញពីការពឹងផ្អែកខ្លាំងលើការនាំចេញឆ្ពោះទៅពឹងផ្អែកលើការចំណាយរបស់អ្នកប្រើប្រាស់ក្នុងស្រុកឱ្យកាន់តែខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ Bloomberg កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។
វិស័យសេដ្ឋកិច្ច
ដោយ

មូលនិធិរូបិយវត្ថុអន្តរជាតិ ព្រមានថា គោលនយោបាយសេដ្ឋកិច្ចរបស់ចិន កំពុងបង្កការខូចខាតដល់ខ្លួនឯង និងប្រទេសដទៃ ហើយចង់ឱ្យប្រទេសចិន ផ្លាស់ប្តូរម៉ូឌែល ឬគំរូសេដ្ឋកិច្ចរបស់ខ្លួន។ IMF និយាយថា ប្រទេសចិន គួរតែកាត់បន្ថយការពឹងផ្អែកលើការនាំចេញ ហើយងាកទៅពឹងផ្អែកឱ្យបានច្រើនលើកការចាយវាយរបស់ប្រជាជនចិន នៅក្នុងប្រទេស។ សម្រាប់ IMF ការជួយឱ្យអ្នកប្រើប្រាស់មានលទ្ធភាពចាយវាយច្រើនជាងមុន គួរតែជាគោលដៅចម្បងរបស់ប្រទេសចិន។

IMF បានគូសបញ្ជាក់ថា ប្រទេសចិន មានអតិរេកពាណិជ្ជកម្មយ៉ាងសម្បើម ពោលគឺនាំចេញច្រើនជាងនាំចូលឆ្ងាយ ដែលមានន័យថា ប្រទេសចិន លក់ទំនិញទៅឱ្យប្រទេសដទៃទៀតច្រើនជាងការទិញចូល។ ចំណុចខ្លះដែលនាំឱ្យមានអតិរេកពាណិជ្ជកម្មដ៏ធំសម្បើមបែបនេះអាចដោយសារតែរូបិយប័ណ្ណយន់របស់ចិន កាន់តែចុះថោក ដែលធ្វើឱ្យផលិតផលចិន មានតម្លៃថោកជាងគេនៅបរទេស។

ទោះជាយ៉ាងណាជាការឆ្លើយតប ប្រទេសចិន មិនយល់ស្របនឹងការរិះគន់នេះឡើយ ដោយតំណាងចិនមួយរូបនៅមូលនិធិ IMF អះអាងថា កំណើននាំចេញរបស់ប្រទេសចិនភាគច្រើនដោយសារតែការប្រកួតប្រជែងខ្លាំង និងនវានុវត្តន៍ថ្មី។ IMF យល់ឃើញថា ចិនគួរតែទម្លាក់លុយបន្ថែមទៀត ដើម្បីជួយគាំទ្រដល់សេដ្ឋកិច្ចរបស់ខ្លួន និងដោះស្រាយបញ្ហានៅក្នុងទីផ្សារអចលនទ្រព្យ ខណៈដែលគម្រោងលំនៅឋានជាច្រើនមិនទាន់បានបញ្ចប់ ពោលគឺនៅជាប់គាំងកណ្ដាលទី ហើយកត្តានេះបានធ្វើឱ្យអ្នកប្រើប្រាស់បាត់បង់ទំនុកចិត្ត។

សូមបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសចិន សម្រេចបានកំណើនក្នុងរង្វង់៥% ក្នុងឆ្នាំ២០២៥ ប៉ុន្តែ IMF ព្យាករថា កំណើនសេដ្ឋកិច្ចចិននឹងថយចុះមកត្រឹម៤,៥% នៅឆ្នាំ២០២៦។ ទន្ទឹមនេះ IMF ក៏បានព្រមានផងដែរអំពីអតុល្យភាពពាណិជ្ជកម្មខ្ពស់ ការផលិតច្រើនលើសលប់ អប្បផរណា និងបំណុលរដ្ឋាភិបាលកើនឡើង។ យ៉ាងណាមិញ IMF ជំរុញឱ្យចិនធ្វើកំណែទម្រង់សេដ្ឋកិច្ចស៊ីជម្រៅរួម ទាំងការជំរុញកំណើនតម្រូវការក្នុងស្រុក ការកាត់បន្ថយការពឹងផ្អែកលើការនាំចេញ និងគោលនយោបាយរូបិយប័ណ្ណ ដែលអាចបត់បែនជាងមុន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


លោក ដូណាល់ ត្រាំ ថា ក្រុមប្រឹក្សាសន្តិភាពនឹង «ជួយពិនិត្យមើល» អង្គការសហប្រជាជាតិ

លោក ដូណាល់ ត្រាំ បានអះអាងថា សហរដ្ឋអាម៉េរិក មិនអាចមើលរំលង អង្គការសហប្រជាជាតិ បានឡើយ ហើយថា ក្រុមប្រឹក្សាសន្តិភាព ដែលលោកទើបបង្កើតឡើងថ្មីន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ