ការកែច្នៃស៊ីផ្លេឡាន

សម្តេច ហ៊ុន ម៉ាណែត បញ្ជាឱ្យទប់ស្កាត់ការរាំតាមដងផ្លូវតាមស៊ីផ្លេឡាន និងការកែច្នៃស៊ីផ្លេឡានខុសបច្ចេកទេស


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាឱ្យអាជ្ញាធរទប់ស្កាត់ការកែច្នៃស៊ីផ្លេបែបចង្វាក់ភ្លេងរបស់រថយន្តធំៗ និងទប់ស្កាត់ការរាំតាមដងផ្លូវតាមស៊ីផ្លេបែបចង្វាក់ភ្លេងរបស់យុវជន ដ្បិតវាបានធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងអាចបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ជាដើម។
ការកែច្នៃស៊ីផ្លេឡាន
ដោយ

ជាមួយគ្នានេះ សម្តេច ស្នើឱ្យម្ចាស់ក្រុមហ៊ុន ឬរថយន្តធំៗបញ្ឈប់ការកែច្នៃស៊ីផ្លេខុសបច្ចេកទេស និងត្រូវបំពាក់ស៊ីផ្លេឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ដែលក្រសួងសាធារណការ និងដឹកជញ្ចូនអនុញ្ញាត។

ការបញ្ជាបែបនេះធ្វើឡើងក្រោយ សម្តេចធិបតី សង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះឃើញមានការបង្ហោះតាមបណ្តាញសង្គមមួយចំនួនពាក់ព័ន្ធនឹងសកម្មភាពរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជននិងកុមារ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗយ៉ាងអនាធិបតេយ្យ។ សម្រាប់សម្តេច សកម្មភាពរាំលេងបែបនេះបានធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យសម្រាប់ការធ្វើដំណើរ និងជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់យុវជន ដែលជាអ្នករាំទាំងនោះ។

ជាមួយគ្នានេះ សម្តេចធិបតី សង្កេតឃើញថា កន្លងមកកម្លាំងសមត្ថកិច្ចតាមបណ្តាខេត្តមួយចំនួន បានចាត់វិធានការ ដោយបានណែនាំឱ្យអ្នកបើកបររថយន្តធំដោះស៊ីផ្លេខុសលក្ខណៈបច្ចេកទេសចេញ និងផ្លាស់ប្តូរស៊ីផ្លេវិញ ព្រមទាំងណែនាំឱ្យយុវជនបញ្ឈប់សកម្មភាពរាំតាមដងផ្លូវតាមស៊ីផ្លេឡាននេះ។ ប៉ុន្តែវិធានការនេះ ហាក់នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។

យ៉ាងណាមិញ ដើម្បីឲ្យការអនុវត្តវិធានការនេះកាន់តែមានប្រសិទ្ធភាព និងកាន់តែទូលំទូលាយ សម្តេចធិបតី បញ្ជាឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធររាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តសហការគ្នា ត្រួតពិនិត្យ និងណែនាំពាក់ព័ន្ធនឹងលក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្ត ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ។ ជាពិសេសសម្តេចបានប្រគល់ភារកិច្ចជូនគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចុះណែនាំ និងចាត់វិធានការឱ្យបានតឹងរ៉ឹង ដើម្បីទប់ស្កាត់សកម្មភាពអនាធិបតេយ្យ ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ និងអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ។

ជាមួយគ្នានេះសម្តេចស្នើឱ្យក្រុមហ៊ុនដឹកជញ្ជូន និងអ្នកបើកបររថយន្តធំៗ ត្រូវដាក់ស៊ីផ្លេឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំ និងជៀសវាងការប្រើប្រាស់ស៊ីផ្លេ ដែលនាំឱ្យមានការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនឱ្យធ្វើសកម្មភាពរាំលេងតាមដងផ្លូវ។ បន្ថែមលើនេះ សម្តេច ស្នើឱ្យយុវជន យុវនារី បញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវតាមចង្វាក់ស៊ីផ្លេភ្លេងរបស់រថយន្តធំៗ ដើម្បីជៀសវាងគ្រោះថ្នាក់ និងបង្កភាពអនាធិបតេយ្យតាមដងផ្លូវ និងជំរុញឱ្យអាណាព្យាបាលចូលរួមសហការ និងណែនាំដល់កូនៗឱ្យបញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីលោក ដូណាល់ ត្រាំ ថា លទ្ធិប្រជាធិបតេយ្យរបស់អាមេរិកនឹងបញ្ចប់ប្រសិនបើគាត់ចាញ់ការ

ព័ត៌មាន
លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក និងជាបុគ្គលទីមួយនៅក្នុងប្រវត្តិសាស្រ្តអាម៉េរិកនៅ២ទស្សវត្ស៍ចុងក្រោយ ដែលចាញ់ម្តងហើយ រួចប៉ុនប៉ងកា…

លោក ពូទីន នឹងក្លាយជាមេដឹកនាំកាន់អំណាចយូរជាងគេក្នុងប្រវត្តិសាស្ត្រជាង២០០ឆ្នាំរបស់រុស្ស៊ី ក្រោយឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃអាទិត្យ ចុងសប្ដា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ