ស្វាយកែវរមៀត

អ្នកជំនាញពាក់ព័ន្ធនឹងស្វែងរកយុទ្ធសាស្រ្តរក្សាលំនឹងតម្លៃផ្លែស្វាយ ដែលកំពុងចុះថោក


បើមិនមានការប្រែប្រួលទេ អ្នកជំនាញរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត គ្រោងជួបពិភាក្សាគ្នាដើម្បីស្វែងរកទីផ្សារផ្លែស្វាយជូនកសិករនៅកម្ពុជា ក្រោយពេលតម្លៃផ្លែស្វាយនាពេលបច្ចុប្បន្នកំពុងជួបបញ្ហាធ្លាក់ថ្លៃ ដែលមិនឆ្លើយតបនឹងការចំណាយរបស់អ្នកដាំ។ គម្រោងពិភាក្សានេះ ត្រូវបានមន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម គូសបញ្ជាក់ថា នឹងធ្វើឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ដើម្បីសិក្សាពីសក្ដានុពល និងឈានដល់ការរៀបចំយុទ្ធសាស្រ្តលើស្វាយកែវរមៀត។
ស្វាយកែវរមៀត
ដោយ

ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានប្រាប់ខេមបូណូមីសថា អ្នកពាក់ព័ន្ធនឹងពិភាក្សាគ្នា ដើម្បីពិនិត្យលទ្ធភាពស្វែងរកសក្ដានុពលរបស់ដំណាំស្វាយកែវរមៀត ក្នុងបំណងជួយជំរុញឱ្យដំណាំនេះអាចមានដំណើរការទៅមុខ និងមានស្ថិរភាពទីផ្សារល្អ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ កិច្ចដំណើរការរៀបចំយុទ្ធសាស្រ្ត ឬគោលនយោបាយជាតិ ស្ដីពី ដំណាំស្វាយ នឹងត្រូវការពេលវេលាបន្ថែមទៀត ព្រោះកិច្ចការនេះ ត្រូវការអ្នកបច្ចេកទេសសិក្សាពីស្ថានភាពក្នុងស្រុករហូតដល់ក្រៅប្រទេស។

​​លោក អុំ សុភា ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មសាមគ្គីតំបែរ និងជាកសិករដាំស្វាយមួយរូបនៅខេត្តត្បូងឃ្មុំ បានស្នើដល់រដ្ឋាភិបាលឱ្យបង្កើតគោលនយោបាយជាតិ ស្ដីពីដំណាំស្វាយកែវរមៀត ដោយសារតែនៅកម្ពុជា មានការដាំដុះដំណាំនេះរាប់ម៉ឺនហិកតា ហើយកំពុងប្រឈមបញ្ហានៅលើទីផ្សារ​។ បើតាមប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មសាមគ្គីតំបែររូបនេះ នៅពេលដែលរដ្ឋាភិបាលរៀបចំគោលនយោបាយលើដំណាំស្វាយកែវរមៀតនោះ កសិករនឹងលែងបារម្ភពីការចុះថោកតម្លៃស្វាយនៅលើទីផ្សារទៀតហើយ។

​ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មសាមគ្គីតំបែរ បានគូសបញ្ជាក់ថា បច្ចុប្បន្នស្វាយកែវរមៀតប្រភេទធម្មតា ដែលមិនស្រោបថង់ ត្រូវបានឈ្មួញចុះទិញដល់ចម្ការជាមួយតម្លៃចន្លោះពី៣០០រៀល ទៅ៤០០រៀល ក្នុង១គីឡូក្រាម ពោលគឺបានធ្លាក់ថ្លៃតាំងពីមុនបុណ្យចូលឆ្នាំចិនមកម្ល៉េះ ដែលបញ្ហានេះអាចធ្វើឱ្យកសិករប្រឈមនឹងការខាតបង់ថវិកា ដ្បិតការផលិតត្រូវចំណាយថ្លៃដើមខ្ពស់។ ការធ្លាក់ថ្លៃនេះ ត្រូវបានអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា មូលហេតុចម្បងនៃការធ្លាក់ថ្លៃកសិផល អាចដោយសារតែប្រទេសនានាក្នុងតំបន់ក៏កំពុងប្រមូលផលតំណាលគ្នាជាមួយកម្ពុជា ជាហេតុធ្វើឱ្យការផ្គត់ផ្គង់នៅលើទីផ្សារមានការកើនឡើង និងទាញឱ្យតម្លៃធ្លាក់ចុះ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេចធិបតីរំពឹងវិស័យទេសចរណ៍កម្ពុជានឹងអាចវិលមករកប្រក្រតីភាពឡើងវិញនៅឆ្នាំ២០២៥

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រំពឹងថា វិស័យទេសចរណ៍កម្ពុជានឹងអាចវិលមករកស្ថានភាពដូចមុនពេលមិនទាន់មានការឆ្លងរាតត្បាតនៃ…

តើស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជាមានសញ្ញាងើបឡើងវិញឬនៅ ហើយអ្វីជាឱកាសសម្រាប់អ្នកវិនិយោគអចលនទ្រព្យនៅពេលនេះ?

ព័ត៌មាន
អ្នកឧកញ៉ា លីហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានអះអាងថា វិស័យអចលនទ្រព្យ និងសំណង់កម្ពុជា បានធ្លាក់មកនៅក្នុងសភាពទ្រឹង ដោយសារឥទ្ធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ