លោក វ្ល៉ាឌីមៀ ពូទីន

លោក ពូទីន នឹងក្លាយជាមេដឹកនាំកាន់អំណាចយូរជាងគេក្នុងប្រវត្តិសាស្ត្រជាង២០០ឆ្នាំរបស់រុស្ស៊ី ក្រោយឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី


ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅ ហើយជ័យជម្នះក្នុងអាណត្តិទី៦ឆ្នាំថ្មីនេះ នឹងធ្វើឱ្យលោកក្លាយជាមេដឹកនាំកាន់អំណាចយូរជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រជាង២០០ឆ្នាំរបស់ប្រទេសរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
លោក ពូទីន នឹងក្លាយជាមេដឹកនាំកាន់អំណាចយូរជាងគេក្នុងប្រវត្តិសាស្ត្រជាង២០០ឆ្នាំរបស់រុស្ស៊ី ក្រោយឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី
ដោយ

ជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីរបស់លោក វ៉្លាឌីមៀ ពូទីន នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅ បានធ្វើឱ្យលោក ពូទីន ដែលមានរហស្សនាមថា “បុរសខ្លាំងខ្លាឃ្មុំទឹកកក” បន្តកាន់អំណាចកាន់តែណែន ហើយលោកនិយាយថា ជ័យជម្នះរបស់លោកឆ្លុះបញ្ចាំងឱ្យឃើញថា ក្រុងមូស្គូ បានធ្វើរឿងដ៏ត្រឹមត្រូវនៅក្នុងការក្រោកឈរប្រឆាំងនឹងលោកខាងលិច និងបញ្ជូនកងទ័ពរបស់ខ្លួនចូលទៅលុកលុយប្រទេសអ៊ុយក្រែន។

លោក ពូទីន ដែលជាអតីតភ្នាក់ងារចារកម្មមានឋានៈជាវរសេនីយ៍ទោនៅទីភ្នាក់ងារចារកិច្ច KGB របស់រុស្ស៊ី ដែលបានឡើងកាន់អំណាចដំបូងក្នុងឆ្នាំ១៩៩៩ បានបញ្ជាក់យ៉ាងច្បាស់ថា លទ្ធផលនៃការបោះឆ្នោតនេះជាសារព្រមានទៅកាន់ក្រុមមេដឹកនាំរបស់លោកខាងលិចថា ពួកគេត្រូវដោះស្រាយជាមួយមហាអំណាចរុស្ស៊ីជាច្រើនឆ្នាំទៅមុខទៀត មិនថា ដោះស្រាយតាមផ្លូវសន្តិវិធី ឬដោះស្រាយតាមផ្លូវជម្លោះនោះទេ។

លទ្ធផលនៃការបោះឆ្នោតនេះមានន័យថា លោក ពូទីន ដែលពេលនេះមានវ័យ៧១ឆ្នាំទៅហើយ នឹងវ៉ាដាច់លោក ចូសេហ្វ ស្តាលីន ក្លាយជាមេដឹកនាំដែលកាន់អំណាចយូរបំផុតក្នុងប្រវត្តិសាស្ត្រជាង២០០ឆ្នាំរបស់រុស្ស៊ី ប្រសិនបើលោកកាន់អំណាចក្នុងអាណត្តិថ្មីទី៦ឆ្នាំនេះរហូតដល់ចប់អាណត្តិ។

យោងតាមការស្ទង់មតិបង្ហាញថា លោក ពូទីន បានទទួលសំឡេងគាំទ្រច្រើនលើសលប់រហូតដល់ទៅ៨៧,៨% ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្រោយសម័យសូវៀតរបស់រុស្ស៊ី។ ទោះជាយ៉ាងណា សហរដ្ឋអាម៉េរិក អាល្លឺម៉ង់ ចក្រភពអង់គ្លេស និងប្រទេសជាច្រើនទៀតបាននិយាយថា ការបោះឆ្នោតនេះគ្មានលក្ខណៈត្រឹមត្រូវ សេរី និងយុត្តិធម៌នោះទេដោយសារការចាប់ខ្លួនក្រុមអ្នកប្រឆាំងនយោបាយដាក់ពន្ធនាគារ និងការចាប់ពិរុទ្ធ។

លោក ពូទីន បានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រអំពីជ័យជម្នះនេះនៅទីក្រុងមូស្គូថា លោកនឹងផ្តល់អាទិភាពលើការដោះស្រាយកិច្ចការដែលទាក់ទងនឹងសង្គ្រាមនៅអ៊ុយក្រែន ដែលលោកហៅថា ប្រតិបត្តិការយោធាពិសេស ហើយនឹងពង្រឹងកងកម្លាំងយោធារបស់រុស្ស៊ី ឱ្យកាន់តែខ្លាំងក្លាថែមទៀត៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន ម៉ាណែត បញ្ជាឱ្យទប់ស្កាត់ការរាំតាមដងផ្លូវតាមស៊ីផ្លេឡាន និងការកែច្នៃស៊ីផ្លេឡានខុសបច្ចេកទេស

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាឱ្យអាជ្ញាធរទប់ស្កាត់ការកែច្នៃស៊ីផ្លេបែបចង្វាក់ភ្លេងរបស់រថយន្តធំៗ និងទប់ស្កាត់ការរាំតា…

បញ្ហាអាកាសធាតុកំពុងគំរាមកំហែងដល់ការដាំដុះ និងទាញទម្លាក់ទិន្នផលម្រេចកំពត

ព័ត៌មាន
ប្រធានសមាគមម្រេចកំពតកម្ពុជា អះអាងថា ដោយសារបញ្ហាអាកាសធាតុប្រែប្រួល ដោយមានភ្លៀងធ្លាក់ខ្លាំងកាលពីចុងឆ្នាំមុន និងអាកាសធាតុក្តៅខ្លាំងនៅដើមឆ្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ