វិស័យអចលនទ្រព្យ

ពលរដ្ឋមីយ៉ាន់ម៉ា វ៉ាឈ្នះពលរដ្ឋរុស្ស៊ី ក្លាយជាជនបរទេសដែលសម្រុកទិញអចលនទ្រព្យនៅប្រទេសថៃ ច្រើនបំផុតទី២


ពេលនេះពលរដ្ឋមីយ៉ាន់ម៉ា បានវ៉ាឈ្នះពលរដ្ឋរុស្ស៊ី ក្លាយជាជនបរទេសដែលសម្រុកទិញអចលនទ្រព្យនៅប្រទេសថៃ ច្រើនបំផុតទី២ បន្ទាប់ពីពលរដ្ឋចិន ខណៈដែលស្ថានភាពនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា កាន់តែតានតឹង និងពិបាករស់នៅ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation។
វិស័យអចលនទ្រព្យ
ដោយ

ទិន្នន័យផ្លូវការបង្ហាញថា នៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៤ ខុនដូចំនួន៣ពាន់៩៣៨យូនីត ជាមួយតម្លៃសរុបប្រមាណជាង៤៩៧លានដុល្លារអាម៉េរិក ត្រូវបានលក់ចេញ និងផ្ទេរកម្មសិទ្ធិទៅឱ្យជនបរទេស​។ មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យថៃ (Real Estate Information Centre) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ថា ​ចំនួនយូនីត ដែលលក់ទៅឱ្យជនបរទេស​បានកើនឡើង៤,៣% ហើយតម្លៃនៃការលក់សរុបបានកើនឡើង៥,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យថៃ បានឱ្យដឹងទៀតថា ក្នុងចំណោមអ្នកទិញជាជនបរទេសទាំងអស់ ពលរដ្ឋចិន មានចំនួនច្រើនជាងគេ ដោយទិញខុនដូបានចំនួន១ពាន់៥៩៦យូនីត ជាមួយនឹងតម្លៃសរុបជាង១២៦លានដុល្លារអាម៉េរិក ហើយទី២ គឺពលរដ្ឋមីយ៉ាន់ម៉ា ដែលបានទិញចំនួន៣៩២យូនីត ជាមួយនឹងតម្លៃសរុប៦១លានដុល្លារអាម៉េរិក ចំណែកឯចំណាត់ថ្នាក់លេខ៣ បានទៅលើពលរដ្ឋរុស្ស៊ី ដែលបានទិញខុនដូចំនួន២៩៥យូនីត ជាមួយនឹងតម្លៃសរុបជាង២៥លានដុល្លារអាម៉េរិក។

មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យថៃ បាននិយាយថា អ្នកទិញជាជនជាតិចិន មានចំនួន៤១% នៃអ្នកទិញជាជនបរទេស ខណៈដែលអ្នកទិញជាជនជាតិមីយ៉ាន់ម៉ាមានចំនួន១០% ហើយអ្នកទិញជាជនជាតិរុស្ស៊ីមានចំនួន៥%៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ពលរដ្ឋថៃ អាចប្រឈមនឹងបាត់បង់ការងារ ដោយសារគោលនយោបាយដំឡើងប្រាក់ឈ្នួលរបស់រដ្ឋាភិបាល

ក្រុមអ្នកបញ្ចុះបញ្ចូលអាជីវកម្មបាននិយាយថា គោលនយោបាយដ៏លេចធ្លោរបស់រដ្ឋាភិបាលថៃ ដឹកនាំដោយគណបក្សភឿថៃ ក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃ…

ដំណើរចេញពីបេះដូង៖ មិត្តហ្វូន និងកាកបាទក្រហមកម្ពុជា

កាលពីថ្ងៃទី ១៥ ខែឧសភា ក្រុមហ៊ុនមិត្តហ្វូនបានបរិច្ចាគថវិកាបន្ថែមចំនួន ២ ម៉ឺនដុល្លារ ដល់សាខាកាកបាទក្រហមកម្ពុជាសាខាខេត្តកោះកុង។ ទន្ទឹមនឹងថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ