Advertisement
គន្លឹះអាជីវកម្ម

ជា​អ្នក​រកស៊ី អ្នក​ត្រូវ​ដឹង​ពី​អតិថិជន​​ដែល​ពូកែ​រអ៊ូ​រទាំ​ទាំង​៥​ប្រភេទ!


ការ​រអ៊ូ​រទាំ ត្អូញត្អែរ​របស់​អតិថិជន​គឺ​ជា​ផ្នែក​មួយ​នៃ​អាជីវកម្ម​របស់​យើង។ មាន​ន័យ​ថា នៅ​ពេល​ដែល​យើង​សម្រេច​ចិត្ត​ចូល​ប្រឡូក​ក្នុង​វិស័យ​ពាណិជ្ជ​កម្ម​ហើយ​នោះ យើង​ចាំបាច់​ត្រូវ​ត្រៀម​ខ្លួន ចាំ​ទទួល​យក​ការ​រិះគន់ ការ​រអ៊ូ​រទាំ​ពី​សំណាក់​អតិថិជន។ ការ​ពិត នេះ​ជា​ការងារ​ដ៏​សំខាន់​មួយ​របស់​យើង​ប្រចាំ​ថ្ងៃ ហើយ​ចាំបាច់​ណាស់ យើង​ត្រូវ​តែ​កែ​លំអ។
អ្នក​ជំនាញ​ផ្នែក​សហគ្រិន​ភាព និយាយថា អតិថិជន​ដែល​ពូកែ​រអ៊ូ​រទាំ​គឺ​មាន​ ៥ប្រភេទ។
ដោយ
Advertisement

នៅ​ឯ​បរទេស មាន​ក្រុមហ៊ុន​ខ្លះ​សុខ​ចិត្ត​ចំណាយ​ប្រាក់​រហូត​ដល់ ៧៥​ដុល្លារ​ក្នុង​ម្នាក់​ដើម្បី​ឲ្យ​មនុស្ស​ធ្វើការ​រិះគន់​ផលិតផល​របស់​គេ ឬ​ក៏​នៅ​ពេល​ដែល​មាន​អតិថិជន​ណា​រិះគន់​ផ្ទាល់ ពួកគេ​ទទួល​បាន​សេវា​កម្ម ឬ​ទំនិញ​ដោយ​ឥត​គិត​ថ្លៃ​ក៏​មាន។ 

បើ​តាម​លោក Patrick Bet DAVID ដែល​ជា​គ្រូ​បង្វឹក​ផ្នែក​សហគ្រិនភាព​និង​អភិវឌ្ឍន៍​ខ្លួន​ដ៏​ល្បី​ល្បាញ បាន​ចែក​អតិថិជន​ដែល​ពូកែ​រអ៊ូ​រទាំ​ច្រើន​ជា ៥​ប្រភេទ ដូច​ត​ទៅ៖

១. អ្នក​រិះគន់​ដែល​មាន​សុពលភាព​និង​យក​ជា​បាន​ការ (the Valid Complainer)

គឺ​ជា​ប្រភេទ​អតិថិជន​ដែល​រិះគន់​នៅ​ពេល​ដែល​ទំនិញ ឬ​សេវា​កម្ម​របស់​យើង​មាន​បញ្ហា ឬ​ធ្វើ​មិន​បាន​ល្អ ហើយ​ពួកគេ​តែងតែ​ផ្តល់​មក​យើង​វិញ​នូវ​ហេតុ​ផល​ល្អ​ដើម្បី​យើង ​អាច​កែ​លំអ​គុណភាព​និង​សេវា​កម្ម​របស់​យើង។

Advertisement

២. អ្នក​រិះគន់​ដែល​មាន​គំនិត​ទុទិដ្ឋិនិយម (the Pessimist Complainer)

អតិថិជន​​ប្រភេទ​​នេះ​គឺ​គាត់​ចូល​ចិត្ត​រិះគន់​រអ៊ូ​រទាំ​មិន​ថា​យើង​ប្រឹង​ធ្វើ​ឲ្យ​បាន​ល្អ ឬ​កែ​លំអ​យ៉ាង​ណា​នោះ​ទេ។ អតិថិជន​បែប​នេះ គ្មាន​អ្វី​ធ្វើ​ឲ្យ​គាត់​សប្បាយ​និង​ពេញ​ចិត្ត​នោះ​ទេ។

៣. អ្នក​​​រិះគន់​​ដែល​​មាន​​ទស្សនៈ​ខុស​ពី​យើង (Different Philosophies Complainer) 

គឺ​ជា​ប្រភេទ​អតិថិជន​ដែល​មាន​ទស្សនៈ ឬ​ជំនឿ​ខុស​ពី​យើង​ដែល​ជា​ម្ចាស់​អាជីវកម្ម ប៉ុន្តែ ពួកគាត់​ចូល​ចិត្ត​ទំនិញ ឬ​សេវា​កម្ម​របស់​យើង។ ពួកគេ​អាច​មាន​និន្នាការ​នយោបាយ ទស្សនៈ ជំនឿ ការ​យល់​ឃើញ​អ្វី​ខុស​ប្លែក​ពី​យើង តែ​នៅ​តែ​ជា​អតិថិជន​របស់​យើង។ 

Advertisement

៤. អ្នក​រិះគន់​ដែល​ជា​គូ​ប្រកួត​ប្រជែង​របស់​យើង (An actual enemy or competitor complainer) 

អ្នក​ដែល​ពូកែ​រិះគន់​រអ៊ូ​រទាំ​ប្រភេទ​ទី​៤​នេះ​គឺ​ជា​សត្រូវ ឬ​គូ​ប្រកួត​ប្រជែង​ដ៏​ពិត​ប្រាកដ​របស់​យើង ហើយ​កំពុង​តែ​មាន​វត្តមាន​កាន់​តែ​ច្រើន​ឡើងៗ​ក្នុង​វិស័យ​ពាណិជ្ជកម្ម។ ពួកគេ​មិន​សប្បាយ​ចិត្ត​ដោយសារ​តែ​យើង​គឺ​ជា​គូ​ប្រកួត​ប្រជែង​របស់​ពួកគេ យើង​បាន​ដណ្តើម​ភាគរយ​នៃ​ទីផ្សារ​របស់​ពួក​គេ ហើយ​ពួកគេ​ចង់​ឲ្យ​យើង​បាត់​មុខ​ពី​សង្វៀន​ឲ្យ​បាន​កាន់​តែ​ឆាប់។ 

៥. អ្នក​ពូកែ​ត្រុល (Troll Complainer) 

ត្រុល​គឺ​ជា​ពាក្យ​ថ្មី​មួយ​ដែល​មាន​វត្តមាន​នៅ​ក្នុង​បណ្តាញ​សង្គម។ យើង​ក៏​អាច​និយាយ​បាន​ថា អ្នក​ដែល​ពូកែ​ត្រុល​គឺ​ជា​អាជីវកម្ម​មួយ​របស់​ពួកគេ ហើយ​តែងតែ​រង់ចាំ​មើល​បំណាំ​យើង នៅ​ពេល​ដែល​យើង​ភ្លាត់​ភ្លាំង ពួកគេ​នឹង​ត្រុល​យើង តែ​ក៏​មាន​ពេល​ខ្លះ​ត្រុល​ក៏​មាន​ប្រយោជន៍​សម្រាប់​យើង​ដែរ។

Advertisement

តើ​យើង​ត្រូវ​ដោះស្រាយ​ជាមួយ​អតិថិជន​ដែល​រអ៊ូ​រទាំ​ទាំង​នេះ​ដោយ​របៀប​ណា?

ជាការពិតណាស់ គឺវាអាស្រ័យទៅតាមប្រភេទអាជីវកម្មរបស់យើងដែរ ប៉ុន្តែយើងអាចប្រើប្រាស់វិធីសាស្រ្តសាមញ្ញដូចខាងក្រោមនេះ៖

១. ពន្លឿន​ដំណោះ​ស្រាយ​របស់​យើង 

ការ​ដោះ​ស្រាយ​បញ្ហា ឬ​ឆ្លើយតប​ជាមួយ​នឹង​អតិថិជន​ដែល​មិន​សប្បាយ​ចិត្ត​រអ៊ូ​រទាំ​ច្រើន ចាំបាច់​ត្រូវ​តែ​ធ្វើ​ឲ្យ​លឿន​ទាន់​ចិត្ត។ 

២. មិន​ត្រូវ​ព្យាយាម​គេច​វេះ​ពី​ជម្លោះ​នោះ​ទេ 

ជា​ការ​ពិត​ណាស់ នៅ​ពេល​ដែល​មាន​ការ​រិះគន់​រអ៊ូ​រទាំ យើង​តែង​ចង់​សម្រប​សម្រួល​មិន​ចង់​ឲ្យ​មាន​ជម្លោះ​នោះទេ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​គឺ​នឹង​នាំ​ឲ្យ​មាន​រិះគន់​កាន់​តែ​ច្រើន​ទៅ​វិញ​នោះ​ទេ។ ក្នុង​វិស័យ​ពាណិជ្ជ​កម្ម គឺ​ចៀស​មិន​ផុត​ពី​ការ​រិះគន់ កាច់​កុង​គ្នា ដូច្នេះ​ហើយ ត្រូវ​ត្រៀម​ខ្លួន​ជា​និច្ច​នៅ​ក្នុង​ជម្លោះ​នានា ប្រកប​ដោយ​ហេតុផល និង​តក្កវិជ្ជា។ 

Advertisement

៣. យើង​មិន​អាច​ឈ្នះ​គ្រប់​រឿង​នោះ​ទេ 

ត្រូវ​ចាំ​ថា មិន​ត្រូវ​ចង់​ឈ្នះ​ជាមួយ​នឹង​អ្នក​ពូកែ​រិះគន់​នោះ​ទេ ព្រោះ​ថា មាន​ពេល​ខ្លះ​នៅ​ពេល​ដែល​យើង​ចចេស​ចង់​​យក​ឈ្នះ គឺ​វា​ធ្វើ​ឲ្យ​ភ្លើង​កំហឹង​ងាយ​ឆាប​ឆេះ​ឡើង ហើយ​យើង​នឹង​ទទួល​បាន​នូវ​ពាក្យ​ថា​ចាញ់​ទៅ​វិញ​ទេ។ 

៤. មាន​ពេល​ខ្លះ​ ត្រូវ​ដោះស្រាយ​ដោយ​ផ្ទាល់​មុខ ឬ​តាមរយៈ​ទូរស័ព្ទ 

មិន​ថា​ក្នុង​កាលៈ​ទេសៈ​ណា​ទេ យើង​ចាំបាច់​ត្រូវ​តែ​សូម​អភ័យ​ទោស​ភ្ញៀវ​ជា​មុន ហើយ​មាន​ភាព​ស្មោះត្រង់​ជាមួយ​នឹង​បញ្ហា​ដែល​បាន​កើត​ឡើង។ ត្រូវ​រក្សា​ចិត្ត​ឲ្យ​ស្ងប់ និង​ត្រជាក់​ក្នុង​ការ​តបត បើ​ទោះ​ជា​មាន​ជម្លោះ​ក៏​ដោយ​ចុះ។ អ្វី​ជា​ចុង​ក្រោយ​នោះ គឺ​ចាំបាច់​ត្រូវ​មាន​ការ​សន្យា​និង​កែ​លំអ ដោយ​ភ្ជាប់​ជាមួយ​នឹង​ដំណោះស្រាយ​ទាន់​ពេល​វេលា​ផង​ដែរ៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហាង​ម្ហូប​ជប៉ុន​មួយ​នៅ​អាមេរិកលក់​«ស្ទេក​សាច់គោស្រោប​មាស»!

ព័ត៌មាន
នៅ​ទីក្រុង​ ឡូស អាល់តូស (Los Altos) រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក មាន​ភោជនីយដ្ឋាន​អាហារ​ជប៉ុន​មួយ​ដ៏​ប្លែក​ជាងគេ​បំផុត​មិន​ធ្ល...

ខេត្ត​-រាជ​ធានី​​បី​របស់​កម្ពុជា កំពុង​អង្រួន​វិនិយោគិន​ជាតិ​និង​អន្តរជាតិ​

ព័ត៌មាន
តំបន់​គោលដៅ​សេដ្ឋកិច្ច​សំខាន់ៗ​ចំនួន​បី​កន្លែង​នៅ​កម្ពុជា​ដែល​ស្ថិតនៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​របស់​រាជ​រដ្ឋាភិបាល​ សព្វ​ថ្ងៃ​នេះ កំពុង...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ