វិស័យសុខាភិបាល

អ្នកជំនាញស្នើឱ្យរាជរដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់បង្ការ និងទប់ស្កាត់ជំងឺមហារីក ដែលបានសម្លាប់មនុស្សម្នាក់រៀងរាល់៤០នាទីម្តង


កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលថា មានពលរដ្ឋខ្មែរម្នាក់បានបាត់បង់អាយុជីវិតរៀងរាល់៤០នាទីម្ដងដោយសារជំងឺមហារីក ដែលកំពុងក្លាយជាបញ្ហាប្រឈមយ៉ាងខ្លាំងសម្រាប់ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។
វិស័យសុខាភិបាល
ដោយ

អ្នកជំនាញក្នុងវិស័យសុខាភិបាល និងតាមដានស្ថានការណ៍សង្គម បានបង្ហាញបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហានេះក្នុងការធ្វើឱ្យប៉ះពាល់ជីវភាពរបស់ប្រជាពលរដ្ឋ និងរាំងស្ទះដល់ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ដែលទាមទារឱ្យរដ្ឋាភិបាលត្រូវចាត់វិធានការទប់ស្កាត់ និងបង្ការ ក៏ដូចជាដាក់ចេញគោលនយោបាយជួយគាំទ្រដល់សុខភាពសារធារណៈរបស់ពលរដ្ឋបន្ថែមទៀត។

អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានលើកឡើងក្នុងបទសម្ភាស​ជាមួយសារព័ត៌មានខេមបូណូមីសថា មូលហេតុដែលនាំឱ្យកើតមានជំងឺមហារីកបណ្ដាលមកពីកត្តាជាច្រើនដូចជា ការជក់បារី បរិភោគអាហារកែច្នៃ មិនមានលាបឡេការពារកម្ដៅថ្ងៃនៅពេលចេញក្រៅ បរិភោគអាហារមានសារធាតុគីមី បូករួមកត្តាផ្សេងៗជាច្រើនទៀត។ អ្នកជំនាញរូបនេះយល់ថា ករណីពលរដ្ឋប្រឈមនឹងការកើតជំងឺមហារីក និងជំងឺផ្សេងៗ ចង់ ឬមិនចង់វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍប្រទេសជាតិ និងសេដ្ឋកិច្ចជាតិ ដោយសារធ្លាក់ខ្លួនឈឺមិនអាចរកប្រាក់ចំណូលបាន ដែលទាមទារឱ្យរដ្ឋាភិបាល ជាពិសេសក្រសួង និងស្ថាប័នពាក់ព័ន្ធគួរមានវិធានការ បើកឱ្យមានការពិនិត្យសុខភាពមិនយកប្រាក់ ពង្រឹង និងពង្រីកការចាក់វ៉ាក់សាំងការពារជំងឺមហារីកចាប់ពីអាយុ៩ ដល់១៤ឆ្នាំ ពង្រីកយុទ្ធនាការហាមមិនឱ្យជក់បារី និងបារីអេឡិចត្រូនិក និងជំរុញឱ្យពលរដ្ឋបរិភោគអាហារសុខភាពជាដើម។

​ជាមួយគ្នានេះ លោកបណ្ឌិត ប៉ា ចាន់រឿន អ្នកជំនាញផ្នែកទស្សនវិជ្ជា អប់រំ និងជាប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា យល់ឃើញថា ជំងឺមហារីកនៅក្នុងសង្គមបច្ចុប្បន្ននេះ ហាក់បីដូចជាឃាតករលាក់មុខដែលសាហាវជាងជំងឺកូវីដ-១៩ កាលពីកន្លងទៅទៀត ដែលតម្រូវឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់ និងខិតខំស្រាវជ្រាវពីឬសគល់ឱ្យបានច្បាស់ ដើម្បីដោះស្រាយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ បើតាមអ្នកជំនាញរូបនេះ ប្រសិនជំងឺដ៏កាចសាហាវនេះ កើតលើអ្នកដែលមានចំណេះដឹងនោះ​កាន់តែធ្វើឱ្យប៉ះពាល់ខ្លាំងដល់ធនធានមនុស្សក្នុងការអភិវឌ្ឍន៍សង្គម និងឈានទៅសម្រេចបានគោលដៅរបស់រដ្ឋាភិបាលក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ តែយ៉ាងណាអ្នកជំនាញរូបនេះយល់ឃើញថា ប្រជាពលរដ្ឋ ក៏គួរតាមដានសុខភាព និងយកចិត្តទុកដាក់លើរបបអាហារឱ្យបានខ្ពស់ ពិសេសអាហារនាំចូលពីក្រៅស្រុក ដែលមានផ្ទុកសារធាតុរក្សាទុកបានយូរ ដែលអាចប្រឈមនឹងជំងឺមហារីក។

​បើតាមការអះអាងរបស់អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី កម្ពុជា ជាប្រទេសស្ថិតនៅតំបន់ត្រូពិចដូចនេះអាចប្រឈមនឹងកើតមានជំងឺជាច្រើនដូចជា ជំងឺគ្រុនចាញ់ គ្រុនឈាម រលាកផ្លូវដង្ហើម ទឹកនោមផ្អែម លើសជាតិស្ករ ឡើងសម្ពាធឈាម ក៏ដូចជាជំងឺបេះដូងជាដើម។ ជាមួយគ្នានេះ ជំងឺមហារីកក៏ប្រឈមនឹងកើតមានច្រើនផងដែរនៅក្នុងសង្គមបច្ចុប្បន្ននេះ។

បើតាមក្រសួងសុខាភិបាល នៅរៀងរាល់៤០នាទីម្ដង មានពលរដ្ឋម្នាក់ត្រូវបានបាត់បង់ជីវិតដោយសារជំងឺមហារីក ឬប្រមាណ៣៨នាក់ក្នុងមួយថ្ងៃ ដែលកំពុងធ្វើឲ្យមានគ្រួសារជាច្រើនធ្លាក់ចូលទៅក្នុងទុក្ខលំបាក បន្សល់ទុកនូវកូនកំព្រា បុរសពោះម៉ាយ និងស្ត្រីមេម៉ាយជាដើម៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើការបង្កើតក្រុមអ្នកវាយតម្លៃផ្ទាល់ខ្លួនរបស់គ្រឹះស្ថានធនាគារមួយចំនួន ពិតជាបង្កបញ្ហាដល់វិស័យអចលនទ្រព្យ និងវិស័យផ្សេងៗមែនឬ?

វិស័យវាយតម្លៃអចលនទ្រព្យ អាចចាត់ទុកជាវិស័យមួយ ដែលមានឥទ្ធិពលខ្លាំងលើសេដ្ឋកិច្ចតាមរយៈការជួយបង្កើតការងារ និងលើកកម្ពស់ការវិនិយោគជាដើម។ មកដ…

ក្រុមហ៊ុនវៀតណាម ចំនួន១៥ បានចុះកិច្ចសន្យាប្រមូលទិញដំឡូងមីកម្ពុជា ជាង៦លានតោនបន្ថែមទៀត ដើម្បីបង្គ្រប់៩លានតោនក្នុង១ឆ្នាំ

ផលិតផលដំឡូងមីកម្ពុជា ដែលតែងតែជួបបញ្ហាទីផ្សារ និងធ្លាក់ថ្លៃរៀងរាល់រដូវប្រមូលផលម្តងៗនៅប៉ុន្មានឆ្នាំជាប់ៗគ្នានេះ ហាក់មានតម្រូវការទីផ្សារខ្ពស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ