បន្ទះឈីប

លោក ម៉ូឌី មានមហិច្ឆតាប្រែក្លាយឥណ្ឌា ជាមហាអំណាចផលិតបន្ទះឈីប នៅលើពិភពលោក


នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានថ្លែងនៅក្នុងពិធីបើកពិព័រណ៍បន្ទះឈីបឥណ្ឌា ឆ្នាំ២០២៤ ថា លោកមានបំណងជំរុញឱ្យប្រទេសឥណ្ឌា ក្លាយជាមហាអំណាចខាងផលិតបន្ទះឈីបនៅក្នុងពិភពលោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
បន្ទះឈីប
ដោយ

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បាននិយាយក្នុងសុន្ទរកថា បើកព្រឹត្តិការណ៍តាំងពិព័រណ៍បន្ទះឈីប ដែលធ្វើឡើងនៅខាងក្រៅរដ្ឋធានីញូវដែលីថា វាជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់ក្រុមហ៊ុមផលិតបន្ទះឈីបនានា ក្នុងការមកបើកអាជីវកម្មនៅប្រទេសឥណ្ឌា។ លោក បានអះអាង​នៅមុខថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុនបន្ទះឈីបធំៗជាច្រើននៅទូទាំងពិភពលោកថា ប្រទេសឥណ្ឌានឹងធ្វើអ្វីគ្រប់យ៉ាងតាមតែអាចធ្វើទៅបាន ដើម្បីប្រែក្លាយជាមហាអំណាចខាងផលិតបន្ទះឈីប។

នេះគឺជាការតាំងពិព័រណ៍លើកដំបូងនៅប្រទេសឥណ្ឌា ដែលត្រូវបានរៀបចំឡើងដោយក្រុមពាណិជ្ជកម្មបន្ទះឈីបអន្តរជាតិ SEMI ដោយមានការចូលរួមពីក្រុមហ៊ុនជាង២៥០ទាំងក្នុង និងក្រៅប្រទេសឥណ្ឌា ខណៈដែលពួកគេបានចាប់អារម្មណ៍ចំពោះការផ្តល់ជូនរបស់ញូវដេលីនូវការលើកទឹកចិត្តសរុបចំនួន៩ពាន់លានដុល្លារ ដើម្បីជំរុញការផលិតក្នុងស្រុក។

ប្រទេសឥណ្ឌា គឺជាប្រទេសទី៨ហើយដែលបានរៀបចំព្រឹត្តិការណ៍នេះ បន្ទាប់ពីសហរដ្ឋអាម៉េរិក ជប៉ុន និងប្រទេសអឺរ៉ុបមួយចំនួនទៀត។ នៅមុនពេលប្រារព្ធព្រឹត្តិការណ៍នេះ លោក ម៉ូឌី ក៏បានពិភាក្សាជាមួយតំណាងមកពីក្រុមហ៊ុនបន្ទះឈីបមួយចំនួនរួមទាំងក្រុមហ៊ុន Micron របស់អាម៉េរិក និងក្រុមហ៊ុន Tokoy Electron របស់ជប៉ុនផងដែរ។ លោក ម៉ូឌី បាននិយាយតាមប្រព័ន្ធផ្ញើសារ X ថា ឥណ្ឌាកំពុងធ្វើការឆ្ពោះទៅក្លាយជាមជ្ឈមណ្ឌលសម្រាប់ឧស្សាហកម្មបន្ទះឈីបមួយនៅលើពិភពលោក៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ក្រៅពីជម្លោះពាណិជ្ជកម្ម តើចិន និងអាម៉េរិក កំពុងផ្ទុះសង្រ្គាមបច្ចេកវិទ្យានឹងគ្នាមែនដែរ ឬទេ?

អ្នកវិភាគជាច្រើនបានលើកឡើងថា សហរដ្ឋអាម៉េរិក និងចិន បានកំពុងស្ថិតនៅលើមាត់ជ្រោះក្នុងការធ្លាក់ចូលសង្រ្គាមមួយថ្មី ក្រៅពីសង្រ្គាមពាណិជ្ជកម្ម ដែលផ្…

គណបក្សកាន់អំណាចរបស់ជប៉ុន កំពុងជ្រើសរើសថ្នាក់ដឹកនាំ ដើម្បីជំនួសតំណែងលោក ហ្វូមីអូ គីស៊ីដា

គណបក្សសេរីប្រជាធិបតេយ្យ (LDP) ដែលកំពុងកាន់អំណាចនៅជប៉ុន កំពុងបើកយុទ្ធនាការប្រកួតប្រជែងជ្រើសរើសមេដឹកនាំថ្មី ដើម្បីបន្តតំណែងពីលោក ហ្វូមីអូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ