អូស្ត្រាលី-ចិន

អូស្ត្រាលីប្ដេជ្ញាក្នុងចិត្តថា នឹងបណ្ដុះបណ្ដាលផ្នែកការពារជាតិដល់ប្រទេសកោះប៉ាស៊ីហ្វិកដើម្បីប្រកួតប្រជែងជាមួយមហាយក្សចិន


អូស្ត្រាលីនឹងបង្កើតសាលាការពារជាតិមួយ ដើម្បីបណ្តុះបណ្តាលយោធានៅប្រទេសកោះប៉ាស៊ីហ្វិក ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំង សម្រាប់ទំនាក់ទំនងសន្តិសុខក្នុងតំបន់ ព្រោះថា មហាយក្សចិនក៏កំពុងតាមចែចូវក្រុមមេដឹកនាំនៅតំបន់កោះប៉ាស៊ីហ្វិកនេះ ដើម្បីឈានទៅរកកិច្ចព្រមព្រៀងនានាផងដែរ។ មិនតែប៉ុណ្ណោះ ទីក្រុងប៉េកាំងក៏គ្រោងបើកកិច្ចប្រជុំពាក់ព័ន្ធនឹងវេទិកាកោះប៉ាស៊ីហ្វិក នៅខែក្រោយនេះផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
អូស្ត្រាលីប្ដេជ្ញាការពារជាតិដល់ប្រទេសកោះប៉ាស៊ីហ្វិកប្រជែងជាមួយមហាយក្សចិន
ដោយ

រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​អន្តរជាតិ និង​ប៉ា​ស៊ី​ហ្វិ​ក របស់​អូស្ត្រាលី លោក ផាត ខុន​រ៉​យ (Pat Conroy) បាន​ប្រាប់​សន្និសីទ​ប៉ា​ស៊ី​ហ្វិ​ក​នៅ​ថ្ងៃ​អង្គារ​នេះ​ថា អូស្ត្រាលី​នឹង​បង្កើន​មូលនិធិ​ទ្វេ​ដង​របស់​ខ្លួន​សម្រាប់​ការ​ឃ្លាំមើល​ផ្លូវអាកាស​នៅ​តំបន់​នេសាទ​ដ៏​ធំ​ល្វឹងល្វើយ​នៃ​ប្រទេស​កោះ​ប៉ា​ស៊ី​ហ្វិ​ក និង ផ្តល់​ហិរញ្ញវត្ថុ​ដល់​ប្រជុំ​កោះ​ប៉ា​ស៊ី​ហ្វិ​ក​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រឹង​មាំ​ថែម​ទៀត​ខណៈ​ដែល​កម្ពស់​ទឹកសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ត្រូវ​គេ​ព្យាករណ៍​ថា នឹង​កើនឡើង ៤ ដង​នៃ​មធ្យមភាគ​ពិភពលោក​។

រដ្ឋមន្ត្រី​អូស្ត្រាលី​រូប​នេះ បាន​និយាយ​ទៅ​កាន់​សន្និសីទ​ក្នុង​រដ្ឋធានី​ស៊ូ​វ៉ា (Suva) ប្រទេស​កោះ​ហ្វី​ជី​ថា រដ្ឋាភិបាល​អូស្ត្រាលី​ដឹង​ថា បញ្ហា​សន្តិសុខ​គឺ​មិន​អាច​ផ្ដាច់​ចេញពី​បញ្ហា​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​បាន​នោះ​ទេ​។

ក្នុងអំឡុងពេល​នៃ​វេទិកា​ប្រជុំ​កោះ​ប៉ា​ស៊ី​ហ្វិ​ក​ដែល​នឹង​រៀបចំ​ធ្វើ​នៅ​រដ្ឋធានី​ស៊ូ​វ៉ា​នៅ​ខែ​ក្រោយ​នេះ គេ​រំពឹង​ថា ក្រុម​មេដឹកនាំ​ក្នុង​តំបន់​នឹង​ពិភាក្សា​ពី​ការ​ប្រឹងប្រែង​របស់​ប្រទេស​ចិន​ក្នុង​ការ​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​សន្តិសុខ​ជាមួយ​ប្រទេស​កោះ​ប៉ា​ស៊ី​ហ្វិ​ក​ចំនួន ១០​ដែល​មាន​ចំណង​ការទូត​ជាមួយ​ប្រទេស​ចិន ហើយ​គេ​បានដឹង​ថា សេចក្ដី​ព្រាង​កិច្ចព្រមព្រៀង​នេះ​បាន​រាប់​បញ្ចូល​វិស័យ​ជលផល សន្តិសុខ​ដែនសមុទ្រ និង​ការ​បណ្ដុះបណ្ដាល​មន្ត្រី​ប៉ូលិស​ជាដើម​។

វេទិកា​នេះ​នឹង​មានការ​ចូលរួម​ពី​ប្រទេស​អូស្ត្រាលី និង​នូ​វែ​ល​ហ្សេ​ឡង់ ខណៈ​ដែល​ប្រទេស​ទាំង​២​នេះ​កំពុង​ព្រួយបារម្ភ​ពី​កិច្ចព្រមព្រៀង​សន្តិសុខ​ថ្មី​ៗ​នេះ​រវាង​ប្រទេស​ចិន និង​ប្រទេស​សូ​ឡូ​ម៉ុ​ន​ព្រមទាំង​ប្រទេស​មួយ​ចំនួន​ទៀត ដែល​ទទួលស្គាល់​តៃវ៉ាន់ និង​មិន​ទទួលស្គាល់​ក្រុង​ប៉េ​កាំ​ង​។

ប្រទេស​ចិន​ដែល​មិនមែន​ជា​សមាជិក​វេទិកា​ប្រជុំ​កោះ​ប៉ា​ស៊ី​ហ្វិ​ក (PIF) នោះ កំពុង​ស្វែងរក​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​តាម​វី​ដេ​អូ​ជាមួយ​ប្រទេស​កោះ​ទាំង​១០ ដែល​ខ្លួន​ចង់​ចុះហត្ថលេខា​លើ​កតិកាសញ្ញា​ពហុភាគី​នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា ដែល​ត្រូវ​នឹង​ថ្ងៃ​ចុង​ក្រោយ​នៃ​កិច្ចប្រជុំ​មេដឹកនាំ​វេទិកា​ប្រជុំ​កោះ​ប៉ា​ស៊ី​ហ្វិ​ក​។ នេះ​បើ​តាម​ប្រភព​មួយ​ដែល​ដឹង​ពី​រឿង​នេះ​បាន​ប្រាប់​ទីភ្នាក់ងារ​រ៉​យ​ទ័​រ​។

កិច្ចប្រជុំ​នោះ ក៏​នឹង​កើតឡើង​ស្រប​ពេល​គ្នា​ជាមួយ​ថ្ងៃ​ដែល​គេ​រំពឹង​ថា ក្រុម​មេដឹកនាំ​នៃ​វេទិកា​នេះ​នឹង​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ផង​ដែរ ប៉ុន្តែ​គេ​មិនដឹង​ថា តើ​កិច្ចប្រជុំ​របស់​ចិន​នេះ​នឹង​បន្ត​ធ្វើ​ទៅ​មុខ​ទៀត​ឬ​អត់​នោះ​ទេ បន្ទាប់​ពី​ប្រទេស​មួយ​ចំនួន​ត្រូវ​គេ​រាយការណ៍​ថា​មិន​សប្បាយចិត្ត​ចំពោះ​ការ​កំណត់​ពេលវេលា​របស់​ចិន​នោះ​ទេ​៕

អត្ថបទ​៖ សុខ ជា




អត្ថបទបន្ទាប់


កំពូលមេដឹកនាំអាមេរិក និងចិន រំពឹងថានឹងជួបគ្នាក្នុងកិច្ចប្រជុំនៅសប្ដាហ៍នេះ ចំពេលណាតូ និង G7 កំពុងរួមគ្នាទប់ទល់ចិន និងរុស្ស៊ី

ព័ត៌មាន
ប្រធានាធិបតីអាមេរិកលោក Joe Biden និង ប្រធានាធិបតីចិនលោក Xi Jinping ត្រូវបានគេរំពឹងថា នឹងបើកកិច្ចពិភាក្សាជាមួយគ្នានៅប៉ុន្មានសប្តាហ៍ខា…

ធនាគារកណ្ដាលថៃព្យាករថា ការដាំក្បាលចុះនៃសេដ្ឋកិច្ចពិភពលោកនឹងមិនកើតឡើងនោះទេ ប៉ុន្តែវាមានដំណើរយឺតបន្តិច

ព័ត៌មាន
ធនាគារកណ្តាលថៃបានប៉ាន់ប្រមាណថា សេដ្ឋកិច្ចពិភពលោកនឹងថមថយបន្តិចនៅឆ្នាំក្រោយនេះ ប៉ុន្តែមិនដល់ថ្នាក់ដាំក្បាលចុះសេដ្ឋកិច្ចនោះទេ ហើយមូលហេតុមិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ