គុណភាពខ្យល់

ទីភ្នាក់ងារវាយតម្លៃគុណភាពខ្យល់ IQ Air រកឃើញថា ឥណ្ឌាជាប្រទេសដែលបំពុលបរិស្ថានបំផុតទី៣នៅលើពិភពលោក


ទីភ្នាក់ងារវាយតម្លៃគុណភាពខ្យល់របស់ប្រទេសស្វីស ហៅថា IQ Air បានរកឃើញថា ឥណ្ឌា គឺជាប្រទេសដែលបានបំពុលបរិយាកាសខ្លាំងជាងគេបំផុតទី៣ នៅលើពិភពលោកបន្ទាប់ពីប្រទេសបង់ក្លាដែស និងប៉ាគីស្ថាន នៅក្នុងឆ្នាំ២០២៣ ដោយនៅក្នុងចំណោមទីក្រុងកំពូលទាំង៥០ នៅក្នុងពិភពលោក មានទីក្រុងចំនួន៤២ គឺជារបស់ប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
គុណភាពខ្យល់
ដោយ

របាយការណ៍ស្ដីពីគុណភាពខ្យល់ពិភពលោកប្រចាំឆ្នាំ២០២៣ បានបង្ហាញថា ឥណ្ឌាបានក្លាយជាប្រទេស ដែលមានគុណភាពខ្យល់អាក្រក់បំផុតទីបីលើពិភពលោកក្នុងចំណោម១៣៤ ប្រទេស បន្ទាប់ពីប្រទេសបង់ក្លាដែស និងប្រទេសប៉ាគីស្ថាន។ ជាមួយគ្នានេះ ឥណ្ឌាបានជាប់ចំណាត់ថ្នាក់ជាប្រទេស ដែលបំពុលបរិស្ថានខ្លាំងបំផុតទី៨ នៅក្នុងឆ្នាំ២០២៣។

នៅក្នុងចំណោមទីក្រុងទាំង៥០ ដែលមានការបំពុលបរិស្ថានច្រើនបំផុតនៅលើពិភពលោក គឺមានទីក្រុងរហូតដល់៤២ឯណោះ ដែលស្ថិតនៅក្នុងប្រទេសឥណ្ឌា ដោយក្នុងនោះទីក្រុងបេហ្គូសារ៉ៃ (Begusarai) បានជាប់ជាតំបន់ទីប្រជុំជន ដែលមានការបំពុលខ្យល់ខ្លាំងបំផុតក្នុងឆ្នាំ២០២៣ បន្ទា​ប់មកគឺទីក្រុងហ្គូវ៉ាហាទី (Guwahati) និងទីក្រុងញូវដែលី។

យោងតាមទីភ្នាក់ងារ IQ Air បានឱ្យដឹងថា ទិន្នន័យនៅក្នុងរបាយការណ៍របស់ទីភ្នាក់ងារនេះត្រូវបានប្រមូលពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ជាង៣ម៉ឺនស្ថានីយនៅទូទាំងទីតាំងជិត៨​ពាន់កន្លែងក្នុងប្រទេស ដែនដី និងតំបន់សរុបចំនួន១៣៤ក្នុងពិភពលោក៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លុយយ៉េនធ្លាក់ថ្លៃខ្លាំងក្រោយធនាគារកណ្ដាលជប៉ុន ដំឡើងអត្រាការប្រាក់លើកដំបូងក្នុងរយៈពេល១៧ឆ្នាំ

ព័ត៌មាន
ប្រាក់យ៉េនរបស់ប្រទេសជប៉ុន ដែលជាមហាអំណាចសេដ្ឋកិច្ចទី៤ របស់ពិភពលោក កាលពីថ្ងៃអង្គារ ទី១៩ ខែមីនា បានធ្លាក់ថ្លៃខ្លាំងដល់កម្រិតទាបបំផុតមិនធ្ល…

ធនាគារ វីង លើកទឹកចិត្តដល់ពលរដ្ឋកម្ពុជាសន្សំដើម្បីសម្រេចគោលដៅ

ព័ត៌មាន
មិនថាការសន្សំសម្រាប់អាពាហ៍ពិពាហ៍ ថវិកាទំនុកបម្រុងសម្រាប់ការសិក្សារបស់កូនៗ ការទិញផ្ទះក្នុងក្តីស្រមៃ ឬបណ្តាក់ទុនរួមគ្នាដើម្បីបើកអាជីវកម្មក្ត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ