ប្រាក់រូប្លរបស់រុស្ស៊ីធ្លាក់ចុះដល់កម្រិតទាប

ប្រាក់រូប្លរបស់រុស្ស៊ីធ្លាក់ចុះដល់កម្រិតទាបបំផុត ក្រោយរងដាក់ទណ្ឌកម្មថ្មីៗពីលោកខាងលិច


រូបិយបណ្ណរបស់ប្រទេសរុស្ស៊ីបានធ្លាក់ចុះ ៤០% ធៀបនឹងប្រាក់ដុល្លារនៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបសំខាន់ៗបានបន្តដាក់ទណ្ឌកម្មធ្ងន់ធ្ងរបន្ថែមទៀតលើធនាគារកណ្ដាលរបស់រុស្ស៊ី និងដកធនាគារធំៗរបស់ប្រទេសនេះចេញពីប្រព័ន្ធទូទាត់សកល ស្វីវ (SWIFT) ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia។
Russian ruble falls to record low

 រូបិយប័ណ្ណរុស្ស៊ីបានធ្លាក់ចុះខ្លាំងបំផុត ជាក់ស្ដែងកាលពីថ្ងៃសុក្រនៅមានតម្លៃ ៨៣រូប្ល ដូរបាន១ដុល្លារអាមេរិក ប៉ុន្ដែថ្ងៃចន្ទនេះបានធ្លាក់មកដល់ ១១៧រូប្ល ទើបដូរបាន ១ដុល្លារអាមេរិក។ នេះបើយោងតាមទិន្នន័យរបស់ Bloomberg ។

សហរដ្ឋអាមេរិក និងប្រទេសធំៗនៅអឺរ៉ុបបាននិយាយថា ធនាគាររុស្ស៊ីដែលបានជ្រើសរើសនឹងត្រូវដកចេញពីប្រព័ន្ធទូទាត់សកល SWIFT គឺជាធនាគារហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុសំខាន់ៗរបស់រុស្ស៊ី ដែលមានប្រតិបត្តិការផ្ញើប្រាក់ឆ្លងកាត់ព្រំដែន។ ក្នុងនោះ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ក៏បាននិយាយថា ប្រទេសជប៉ុននឹងចូលរួមជាមួយការដាក់ទណ្ឌកម្មនេះផងដែរ។

ឈ្មួញកណ្តាលជប៉ុនបានឈប់ទទួលយកការបញ្ជាទិញថ្មីសម្រាប់ប្រាក់រូប ចំពេលមានការព្រួយបារម្ភខ្ពស់អំពីទីផ្សារ។ ជុំវិញបញ្ហានេះ ក្រុមហ៊ុនឈ្មួញជើងសារមូលបត្រ ដែលប្រតិបត្តិការសេវាកម្មប្តូរប្រាក់បរទេសតាមអ៊ីនធឺណិតបាននិយាយថា ក្រុមហ៊ុនខ្លួននឹងមានការលំបាកក្នុងការអនុវត្តការជួញដូរ និងការផ្តល់អត្រាការប្រាក់ ដោយព្រមានថា អាចនឹងត្រូវបង្ខំឱ្យបិទការជួញដូរប្រាក់រូប្លរុស្ស៊ី ជាមួយប្រាក់យ៉េនជប៉ុនផងដែរ។

ជាមួយគ្នានេះ ទីផ្សារភាគហ៊ុន និងរូបិយប័ណ្ណអាស៊ីក៏មានភាពប្រែប្រួលដែរ នៅពេលព្រឹកថ្ងៃចន្ទនេះ ខណៈវិនិយោគិនក៏បានថ្លឹងថ្លែងពីទណ្ឌកម្មថ្មីៗលើរុស្ស៊ីដែលជាការឆ្លើយតបនឹងការលុកលុយលើអ៊ុយក្រែន ក៏ដូចជាការអភិវឌ្ឍលើកិច្ចចរចាសន្តិភាពរវាងប្រទេសទាំងពីរផងដែរ។

ជាមួយគ្នានេះ តម្លៃប្រេងនៅពេលព្រឹកនេះ បានកើនឡើងកាន់តែខ្ពស់ ចំពេលមានការព្រួយបារម្ភជុំវិញការផ្គត់ផ្គង់ពីប្រទេសផលិតប្រេងឈានមុខគេរបស់ពិភពលោក។ ក្នុងនោះ ទីផ្សារប្រេងនៅលើទីផ្សារទីក្រុងឡុងដ៍ចក្រភពអង់គ្លេស បានកើនឡើងដល់ ១០៥ ដុល្លារក្នុងមួយបារ៉ែលភ្លាមៗបន្ទាប់ពីការចាប់ផ្តើមនៃការជួញដូរនៅប្រទេសជប៉ុន នៅថ្ងៃព្រឹកថ្ងៃចន្ទសប្ដាហ៍នេះ៕

អត្ថបទ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សិង្ហបុរីជាប្រទេសដំបូងគេនៅអាស៊ាន ដែលប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីក្នុងវាយឈ្លានពានអ៊ុយក្រែន

ព័ត៌មាន
សិង្ហបុរីជាប្រទេសដំបូងគេនៅអាស៊ាន ដែលប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីក្នុងវាយឈ្លានពានអ៊ុយក្រែន។ សិង្ហបុរីហាក់ចេញមុខចេញមាត់ខ្លាំងជាងគេន…

តើការហោះហើរពីតំបន់អឺរ៉ុបមកកម្ពុជា អាចរងឥទ្ធិពលពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែនទេ?

ព័ត៌មាន
បញ្ហាផ្ទុះឡើងនូវសង្គ្រាមនៃប្រទេសមហាអំណាចរុស្សី និងអ៊ុយក្រែន បានធ្វើឱ្យពិភពលោកមានក្ដីកង្វល់ជាខ្លាំង ពិសេសធ្វើឲ្យពិភពលោកជួបកំពុងជួបនឹងការកើន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ