វិធីឧបត្ថម្ភធន

ឥណ្ឌានឹងលុបចោលកម្មវិធីឧបត្ថម្ភធនតម្លៃ២៣ពាន់លានដុល្លារ ក្រោយរងការខកចិត្ត


មន្ត្រី៤នាក់ដែលដឹងពីបញ្ហានេះបាននិយាយថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានសម្រេចចិត្តលុបចោលកម្មវិធីឧបត្ថម្ភធនដែលមានតម្លៃរហូតដល់២៣ពាន់លានដុល្លារ ដើម្បីលើកទឹកចិត្តដល់ឧស្សាហកម្មក្នុងស្រុក។ ការលុបចោលនេះធ្វើឡើងក្រោយរដ្ឋាភិបាលឥណ្ឌា រងការខកចិត្តក្នុងការខិតខំប្រឹងប្រែងទាក់ទាញក្រុមហ៊ុនឱ្យចេញពីប្រទេសចិន មកកាន់ប្រទេសឥណ្ឌា នៅក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិធីឧបត្ថម្ភធន
ដោយ

រដ្ឋាភិបាលឥណ្ឌានឹងមិនបន្តកម្មវិធីឧបត្ថម្ភធន ដែលមានទំហំ២៣ពាន់លានដុល្លារ ឱ្យលើសពីវិស័យ ដែលកំពុងសាកល្បងចំនួន១៤ នោះទេ ហើយកាលបរិច្ឆេទនៃការផលិត ក៏មិនត្រូវបានពន្យារពេលទៀតនោះដែរ ទោះជាមានការស្នើសុំពីក្រុមហ៊ុនដែលចូលរួមមួយចំនួនក៏ដោយ។

បើយោងតាមរបាយការណ៍សាធារណៈ បានបង្ហាញថា ក្រុមហ៊ុនប្រមាណ៧៥០ រួមទាំងក្រុមហ៊ុន Foxconn ដែលផ្គត់ផ្គង់ឱ្យក្រុមហ៊ុន Apple និងក្រុមហ៊ុនឥណ្ឌា Reliance Industries ផង បានចុះហត្ថលេខាលើគម្រោងផ្តួចផ្តើមពាក់ព័ន្ធនឹងផលិតកម្មមួយនេះ។

ក្រុមហ៊ុនជាច្រើនទទួលបានការសន្យាជុំវិញការទទួលបានការទូទាត់សាច់ប្រាក់ពីរដ្ឋាភិបាលប្រសិនបើពួកគេបំពេញតាមគោលដៅផលិតកម្ម និងពេលវេលាកំណត់រៀងៗខ្លួន ហើយក្តីសង្ឃឹមក្នុងការទទួលបានថវិកានេះបានបង្កើនចំណែកផលិតកម្មនៅក្នុងសេដ្ឋកិច្ចដល់២៥% នៅឆ្នាំនេះ។ តែយ៉ាងណាក្រុមហ៊ុនជាច្រើនដែលបានចូលរួមក្នុងកម្មវិធីនេះ បានបរាជ័យក្នុងការចាប់ផ្តើមផលិតកម្មរបស់ពួកគេ ខណៈក្រុមហ៊ុនដែលបំពេញតាមគោលដៅផលិតកម្មបានជួបបញ្ហា រដ្ឋាភិបាលឥណ្ឌា មានភាពយឺតយ៉ាវក្នុងការទូទាត់ប្រាក់ឧបត្ថម្ភធន។

គួរបញ្ជាក់ថា គិតត្រឹមខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុនដែលទទួលបានការឧបត្ថម្ភធនពីរដ្ឋាភិបាលឥណ្ឌា ផលិតទំនិញបានមានតម្លៃសរុបជិត១៥២ពាន់លានដុល្លារ ឬ៣៧% នៃគោលដៅដែលរដ្ឋាភិបាលក្រុងញូវដេលី បានកំណត់។ មកទល់ពេលនេះ រដ្ឋាភិបាលឥណ្ឌា ទើបបានចេញប្រាក់លើកទឹកចិត្តបានជិត២ពាន់លានដុល្លារប៉ុណ្ណោះ ឬតិចជាង៨%នៃមូលនិធិដែលត្រូវបែងចែក។ ទោះយ៉ាងណា មកដល់ពេលនេះ ការិយាល័យរដ្ឋាភិបាលរបស់លោក ម៉ូឌី និងក្រសួងពាណិជ្ជកម្ម ដែលគ្រប់គ្រងកម្មវិធីនេះមិនបានឆ្លើយតប ឬបញ្ជាក់ពីដំណឹងនៃការផ្អាកគម្រោងខាងលើនេះនៅឡើយទេ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ឧស្សាហកម្មស៊ីម៉ងត៍នៅវៀតណាម កំពុងជួបបញ្ហាការផលិតលើសតម្រូវការ

ឧស្សាហកម្មស៊ីម៉ងត៍នៅប្រទេសវៀតណាម ដែលជាអ្នកក្បែរខាងកម្ពុជា កំពុងជួបបញ្ហាការផលិតលើសតម្រូវការ ដែលធ្វើឱ្យឧស្សាហកម្មនេះ មានការប្រកួតប្រជែងដណ្តើម…

រដ្ឋមន្ត្រីហិរញ្ញវត្ថុអូស្ត្រាលី ព្រមានពីការរង្គោះរង្គើសេដ្ឋកិច្ចពិភពលោក បង្កឡើងដោយគោលនយោបាយរបស់អាម៉េរិក

រដ្ឋមន្ត្រីក្រសួងហិរញ្ញិវត្ថុអូស្ត្រាលី លោក ជីម ឆមមឺស (Jim Chalmers) បានព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក ដែលបង្កឡើងដោយគោលនយោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ