សេដ្ឋកិច្ចកម្ពុជា

ធនាគារពិភពលោកបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម ៣,៥% នៅឆ្នាំ២០២៦


កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានធនាគារពិភពលោកព្យាករណ៍ថា នឹងថមថយមកនៅត្រឹម ៣,៥% នៅឆ្នាំ២០២៦ ដែលកត្តាចម្បងបណ្តាលមកពីការធ្លាក់ចុះនៃការប្រើប្រាស់របស់វិស័យឯកជន ខណៈកាលពីខែមិថុនា ស្ថាប័នអន្តរជាតិមួយនេះ ធ្លាប់ព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបាន ៣,៩% ។
ធនាគារពិភពលោក
ដោយ

ធនាគារពិភពលោកបានពន្យល់នៅក្នុងរបាយការណ៍ថ្មីរបស់ខ្លួន ដែលបានចេញផ្សាយនៅខែតុលានេះថា កំណើនសេដ្ឋកិច្ចកម្ពុជាដែលថមថយនៅឆ្នាំនេះ ឆ្លុះបញ្ចាំងពី ការថយចុះនៃលំហូរប្រាក់ផ្ញើពីពលករខ្មែរនៅក្រៅប្រទេស កម្រិតអតិផរណាខ្ពស់ និងកំណើនឥណទានដែលនៅមានកម្រិតទាប។ កត្តាទាំងនេះបានដាក់សម្ពាធយ៉ាងខ្លាំងលើអំណាចទិញរបស់គ្រួសារប្រជាពលរដ្ឋ។
ទោះជាយ៉ាងណា ក្នុងរយៈពេលមធ្យម សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងស្ទុះងើបឡើងវិញ ដោយកំណើនអាចឈានដល់ ៤,០% នៅឆ្នាំ២០២៧ និង ៥,០% នៅឆ្នាំ២០២៨។
ការស្ទុះងើបនេះ ត្រូវបានរំពឹងថា នឹងទទួលបានការគាំទ្រពី ស្ថិរភាពនៃតម្លៃថាមពល ការងើបឡើងវិញនៃវិស័យទេសចរណ៍ និងការធ្វើសមាហរណកម្មប្រកបដោយជោគជ័យរបស់ពលករចំណាកស្រុកដែលត្រឡប់មកកម្ពុជាវិញ។
របាយការណ៍ក៏បានបញ្ជាក់ថា បាតុភូត El Niño ត្រូវបានរំពឹងថា នឹងរារាំងខ្លះដល់ការស្ទុះងើបឡើងវិញនៃវិស័យកសិកម្មនៅឆ្នាំ២០២៧ផងដែរ។




អត្ថបទបន្ទាប់


ចិន ចង់បង្កើតប្រព័ន្ធខែលថ្មី ដើម្បី​ការពារផលប្រយោជន៍ក្រៅប្រទេសរបស់ខ្លួន

ប្រទេសចិន កំពុង​ពង្រីកវត្តមានអាជីវកម្មរបស់ខ្លួនកាន់តែទូលំទូលាយនៅជុំវិញពិភពលោក ហើយវត្តមាន​កាន់តែធំនេះ ហានិភ័យក៏កាន់តែច្រើនផង​ដែរ។ រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ