រដ្ឋាភិបាលឥណ្ឌា-ចំណូលថវិកាជាតិ

ឥណ្ឌាត្រូវការខ្ចីបរទេសបន្ថែម ២២ពាន់លានដុល្លារ ដើម្បីប៉ះប៉ូវចំណូលជាតិដែលបាត់បង់


រដ្ឋាភិបាលសហព័ន្ធឥណ្ឌានឹងត្រូវខ្ចីប្រាក់ពីបរទេសប្រមាណ ២២ពាន់លានដុល្លារបន្ថែមទៀត ដើម្បីយកមកប៉ះប៉ូវដល់ចំណូលជាតិសម្រាប់បែងចែកដល់បណ្តាររដ្ឋឥណ្ឌា ដែលបានខាតបង់ចំណូលអស់រយៈពេល២ឆ្នាំជាប់ៗគ្នាមកហើយ ដោយសារតែកូវីដការប្រមូលពន្ធអាករមិនបានគ្រប់គោលដៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
ឥណ្ឌាត្រូវការខ្ចីបរទេសបន្ថែម ២២ពាន់លានដុល្លារ ដើម្បីប៉ះប៉ូវចំណូលជាតិដែលបាត់បង់ (រូបភាព៖ India Today)
ដោយ

ប្រាក់កម្ចីបន្ថែមក្នុងឆ្នាំនេះត្រូវបានរដ្ឋាភិបាលឥណ្ឌាប៉ាន់ស្មានថានឹងមានចំនួន ១,៥ទ្រីលានរូពី ឬស្មើនឹងជិត ២២ពាន់លានដុល្លារអាមេរិកសម្រាប់ឆ្នាំសារពើពន្ធ ២០២១ គិតពីខែមេសាតទៅ។

មែនទែនទៅរដ្ឋាភិបាលសហព័ន្ធឥណ្ឌាត្រូវប៉ះប៉ូវប្រាក់ដល់ទៅជាង ២,៧ទ្រីលានរូពី ឬស្មើនឹងប្រមាណ ៤០ពាន់លានដុល្លារអាមេរិកឯណោះទៅឲ្យបណ្តារដ្ឋនានា ប៉ុន្តែរដ្ឋសហព័ន្ធមានលទ្ធភាពត្រឹមតែជាង១៥ពាន់លានដុល្លារប៉ុណ្ណោះ ដូច្នេះហើយចំនួនដែលនៅសេសសល់ត្រូវខ្ចីពីបរទេសឲ្យខាងតែបាន។

ហេតុអ្វីបានជាឥណ្ឌាបាត់បង់ចំណូលដ៏ច្រើន និងត្រូវខ្ចីប្រាក់បន្ថែមដូចនេះ?

ដូចដឹងស្រាប់ថា កូវីដ-១៩បានអូសបន្លាយអស់រយៈពេលជិត២ឆ្នាំមកហើយ ដែលកាលពី រលកឆ្លងកូវីដដំបូង ឥណ្ឌាមានអ្នកឆ្លងច្រើនគួរសម និងបានដាក់ចេញវិធានការរឹតត្បិត ឆ្លើយតបនឹងការរីករាលដាលនៃមេរោគកូវីដ​នេះ ជាបន្តបន្ទាប់ ដូចជាវិធានការណ៍បិទខ្ទប់ជាដើម។

លុះក្រោយមក ឈានមកដល់រលកឆ្លងដ៏អាក្រក់បំផុតនៅចុងក្រោយលើកនេះ បានបង្កផលប៉ះពាល់ខ្លាំងជាងលើកមុនទៅទៀត។ ទោះបីលើកនេះ ឥណ្ឌាមិនបានបិទខ្ទប់ប្រទេសដូចជារលកឆ្លងលើកមុន ប៉ុន្តែពេលនេះការរីករាលដាលមានសភាពលឿនរហ័ស កាចសាហាវជាងមុន និង មានចំនួនច្រើនជាងមុនរាប់សិបដង។

អាជីវកម្មតូចធំរងផលប៉ះពាល់ ពលរដ្ឋមិនមានចំណូល និង មិនមានការចំណាយត្រឡប់ទៅវិញ ធ្វើឲ្យការប្រមូលពន្ធក្នុង ២ឆ្នាំជាប់ៗគ្នានេះ មានការធ្លាក់ចុះយ៉ាងគំហុក។ កត្តាទាំងនេះ ជាមូលហេតុចម្បង ដែលបានជះឥទ្ធិពលយ៉ាងដំណំដល់ការប្រមូលពន្ធដារក្នុងប្រទេសឥណ្ឌា ព្រមទាំងឈានទៅធ្វើឲ្យរង្គោះរង្គើដល់ចំណូលជាតិតែម្តង។

សូមបញ្ជាក់ថា ទោះបីបច្ចុប្បន្នចំនួនអ្នកឆ្លងកូវីដ១៩ប្រចាំថ្ងៃនៅប្រទេសឥណ្ឌាបានធ្លាក់ចុះបន្តិចមែន ប៉ុន្តែចំនួនអ្នកស្លាប់ប្រចាំថ្ងៃនៅបន្តមានក្នុងរង្វង់ ៣ ទៅ ៤ពាន់នាក់ដដែល។ ក្រោយការបូកសរុបតួលេខត្រឹមថ្ងៃពុធម្សិលមិញ នាំឲ្យចំនួនករណីឆ្លងកូវីដ១៩ សរុបទូទាំងប្រទេសឥណ្ឌាកើនជាង ២៧លាននាក់ ក្នុងនោះមានអ្នកស្លាប់សរុបជាង ៣១ម៉ឺននាក់ហើយ៕

None



អត្ថបទបន្ទាប់


មេដឹកនាំអឺរ៉ុបព្រមបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ យ៉ាងតិច ១០០លានដូស ឲ្យប្រទេសក្រីក្រ នៅត្រឹមចុងឆ្នាំ២០២១

ក្រុមមេដឹកនាំប្រទេសនៅក្នុងតំបន់អឺរ៉ុបពេលថ្មីៗនេះ បានសម្រេចព្រមព្រៀងគ្នា នឹងបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ យ៉ាងហោចណាស់១០០លានដូស ទៅឲ្យប្រទេសក្រ…

ចិនចោទអឺរ៉ុបថា «ធ្វើពាណិជ្ជកម្មមានចរិតនយោបាយ»

សង្គ្រាមពាក្យសម្ដី រវាងប្រទេសចិន និង អឺរ៉ុបបានផ្ទុះឡើងជាថ្មី ក្រោយពីភាគីចិនបានចោទប្រកាន់អឺរ៉ុបថា ធ្វើពាណិជ្ជកម្មនឹងគ្នា ប៉ុន្តែមានចរិតជានយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ